ភាគទី៤៥

99 5 0
                                    

@ភូមិគ្រឹះត្រកូលកាង
ព្រឺកថ្ងៃចុងសប្ដាហ៍បានមកដល់ អ៊ុនសូនិងលីសាបានមកដល់ភូមិគ្រឹះត្រកូលកាងទាំងព្រឹកពេលនេះពួកគេកំពុងអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវជាមួយម្ចាស់ភូមិគ្រឹះនេះគឺ កាង ស៊ុងវ៉ាន់ ដែលគេស្គាល់ថាជាកូនស្រីរបស់លោកតែម្នាក់។
"ថ្ងៃនេះបងមកគឺមានរឿងចង់ពឹងឱ្យស៊ុងវ៉ាន់ជួយចូលរួមសហការជាមួយខាងប៉ូលិស" លីសាចាប់ផ្ដើមការសន្ទនារដោយមិនចាំយូរ។
"ចំពោះការងារដែលជាប្រយោជន៍សង្គមខ្ញុំស្ម័គ្រចិត្តជានិច្ច" ស៊ុងវ៉ាន់តបវិញទាំងញញឹម។
"បែបនេះល្អហើយស៊ុងវ៉ាន់" អ៊ុនសូពោលបន្ត។
"រឿងទាក់ទងនឹងបងស៊ុលមែនទេ?"
"ប្រាកដហើយ ចំពោះរឿងនេះវាអាចផ្ដល់គ្រោះថ្នាក់ដល់ឯងតែបងជឿថាមនុស្សឆ្លាតដូចជាឯងប្រាកដជាមិនអីនោះទេ"
"មិនទាក់ទងនឹងស៊ូជីនទេមែនទេ?" ស៊ុងវ៉ាន់សួរបញ្ជាក់ដោយចង់ដឹងថារឿងនេះមានទាក់ទងនឹងស៊ូជីនឬអត់។
"គឺទាក់ទងទាំងបងទាំងប្អូន តែបងចង់ឱ្យឯងទាក់ទងត្រឹមប្អូនបានហើយ" ស៊ុងវ៉ាន់ទំនងជាយល់នូវអ្វីដែលអ៊ុនសូចង់និយាយ គេក៏ងក់ក្បាលយល់ស្របតាមអ្វីដែលអ៊ុនសូបានរៀបរាប់គ្រប់យ៉ាង។
"អ៊ីចឹងខ្ញុំសុំចាប់ផ្តើមពីថ្ងៃស្អែកហើយណា" បន្ទាប់ពីស្ដាប់សំណើររបស់អ្នកនាងអនុសេនីយ៍រួចស៊ុងវ៉ាន់ពោលទាំងញញឹមព្រោះវាដូចនូវអ្វីដែលគេសង្ស័យលើស៊ូជីនពិតមែន។
"អត់បញ្ហា ចាប់ផ្តើមពីឥឡូវកាន់តែល្អតែត្រូវធ្វើឱ្យដូចបងប្រាប់ណា"
"តែថាវាជាឯកសារអ្វីទៅ? ព្រោះវាអាចងាយស្រួលក្នុងការរកឯកសារនោះ"
"គឺវាជាឯកសារ...រ៉ើងៗ!" មិនទាន់បញ្ចប់ប្រយោគផងទួរស័ព្ទក៏រោទិ៍កាត់សម្ដីរបស់អ៊ុនសូ គេក៏ទាញទូរស័ព្ទមកមើលរួចដើរទៅនិយាយនៅជ្រុងម្ខាង។
បន្ទាប់ពីបានទទួលដំណឹងពីជូវីរួចអ៊ុនសូក៏ប្រាប់ឱ្យស៊ុងវ៉ាន់រង់ចាំពេលក្រោយព្រោះពេលនេះគេមានការងារសំខាន់មួយដែលត្រូវចាត់ការ។
__
ក្រោយពីបានដំណឹងពីរជូវីថាស៊ុលហ្គីនិងអាយរីននៅល្អូកល្អើននឹងគ្នានៅឡើយអ៊ុនសូនិងលីសាក៏ប្រញាប់ចេញពីភូមិគ្រឹះកាងមកតាមដានពួកគេទាំងពីរ។អ៊ុនសូនិងលីសាបានបើកឡានតាមពួកគេតាំងពីព្រឹករហូតដល់ព្រលប់ទើបស៊ុលហ្គីមកដល់ខុនដូវិញដោយអាយរីនបានបើកឡានផ្ទាល់ខ្លួនរបស់នាងដែលគ្មានអ្នកស្គាល់ថាជាឡានរបស់នាងមកទទួលស៊ុលហ្គីដើម្បីកុំឱ្យមានអ្នកតាមដានតែពួកគេគេចមិនផុតពីភ្នែកអ៊ុនសូឡើយ។
"អូនប្រាកដទេថានឹងបើកឡានទៅវិញដោយខ្លួនឯងបាន?" ស៊ុលហ្គីប្រកូកឡើងបន្ទាប់ពីបញ្ជារឡានឱ្យឈប់មុខខុនដូរបស់ខ្លួន។
"បាន... អូនអាចបើកទៅខ្លួនឯងបានមែនណា" អាយរីនពោលទាំងញញឹមរួចអង្អែលដៃសង្សារបន្តិចដើម្បីបញ្ជាក់ថានាងមិនអីពិតមែន។
"អ្ហឹម... អ៊ីចឹងបងទៅសិនហើយ" ស៊ុលហ្គីនិយាយរួចបម្រុងនឹងបើកទ្វាឡានចេញតែគេក៏ឈប់រួចបែរខ្លួនចូលក្នុងឡានវិញ។
"បងភ្លេចរបស់មែនទេ?"
"មែនហើយបងភ្លេច គឺភ្លេចអានេះ...ជុប" តបរួចស៊ុលហ្គីក៏ទម្លាក់បបូរមាត់លើបបូរមាត់ក្រហមរបស់អាយរីន គេផ្ដិតយកស្នាមថើបថ្នមៗរួចក៏ខិតមុខចេញមកញញឹមបែបកំហូចដាក់នាង។
"នេះហេសរបៀបគេថើបគ្នា?" លីសាដែលកំពុងអង្គុយមើលពីក្នុងឡានដែលចតក្បែរៗឡានរបស់អាយរីនក៏លាន់មាត់ឡើងកាលបើឃើញបែបនេះ។
"បិទមាត់ឯងទៅអាចម្កួត!"
"នេះបងពិតជាខូចមែន!" នាងក្រមុំថាឡើងទាំងវាយស្មាគេតិចៗក្នុងន័យក្នាញ់។
"បងទៅមែនទែនហើយ ថ្ងៃស្អែកជួបគ្នា!" ស៊ុលហ្គីពោលទាំងញញឹមរួចក៏បើកទ្វាឡានចេញទៅ។
"ស៊ុលហ្គីចេញទៅហើយ តោះឆាប់ចេញទៅតាមគេទៅ" លីសាពោលឡើងបន្ទាប់ពីស៊ុលហ្គីចេញពីឡានតែក៏ត្រូវបានអ៊ុនសូឃាត់។
"កុំទាន់!"
ឯនាងក្រមុំដែលនៅក្នុងឡានវិញតាមមើលដំណើរគេរហូតដល់ផុតកន្ទុយភ្នែកទើបបម្រុងបរឡានចេញតែពេលនាងងាកទៅកន្លែងទុករបស់ក្បែរចង្កឹះលេខក៏ឃើញថាស៊ុលហ្គីភ្លេចទូរស័ព្ទនៅក្នុងឡាន។មិនចាំយូរនាងក៏ទាញមួកម៉ាស់និងវែនតាខ្មៅដែលត្រៀមទុកស្រាបនៅក្នុងឡានរួចប្រញាប់ចេញទៅតាមស៊ុលហ្គី។
"ទើបតែដើរចូលមុននេះសោះបាត់ទៅណាបាត់ហើយ?" នាងពោលឡើងពេលដែលចូលមកដល់ខាងក្នុងមិនឃើញស៊ុលហ្គី នាងក៏ប្រញាប់ចុចជណ្ដើរយន្តដើម្បីទៅកាន់ជាន់ដែលស៊ុលហ្គីរស់នៅ។
__
និយាយពីស៊ុលហ្គីវិញគេបានមកដល់បន្ទប់របស់ខ្លួនតែអ្វីដែលសំខាន់នោះគឺវត្តមានរបស់ជូវីកំពុងតែអង្គុយគងអន្ទាក់ខ្លានៅលើសាឡុងយ៉ាងរំភើយ ស៊ុលហ្គីធ្វើជាមិនខ្វល់បម្រុងនឹងដើរចូលបន្ទប់តែក៏ត្រូវបានសម្ដីជូវីកាត់ដំណើរ។
"យ៉ាងម៉េចហើយ ដើរលេងជាមួយសង្សារពេញមួយថ្ងៃហត់ទេ?"
"ឈប់រវល់នឹងខ្ញុំបានទេ? ខ្ញុំធុញ!" ថារួចគេបម្រុងនឹងដើរចូលបន្ទប់ដេករបស់គេសារជាថ្មីតែក៏ត្រូវឈប់ងក់ពេលដឹងថាខ្លួនភ្លេចទូរស័ព្ទនៅក្នុងឡានរបស់អាយរីន គេក៏រត់ទៅរកទ្វាចេញតែក៏ត្រូវជូវីកាត់សារជាថ្មី។
"ចុះរូបទាំងនេះ? នាងមិនបារម្ភថាវានឹងត្រូវគេយកទៅផ្សាយទេឬ?" ជូវីពោលទាំងលើកទូរស័ព្ទឡើងដោយនៅលើអេក្រង់មានរូបភាពរបស់ពួកគេដើរលេងជាមួយគ្នានៅថ្ងៃនេះ។
"នេះនាង...!" ស៊ុលហ្គីស្រែករួចលែងឱ្យទ្វាជំហចោលទើបដើរទៅរកជូវីទាំងកំហឹង គេចង់យកទូរស័ព្ទពីដៃនាងតែក៏ត្រូវនាងចង្អើតជើងឡើងម៉្យាងទៀតជូវីខ្ពស់ជាងស៊ុលហ្គីដូច្នេះនាងអាចយកឈ្នះគេបាន។
"ខ្ញុំមិនឱ្យរូបភាពទៅនាងដាច់ខាតដរាបណានាងនិងគេបែកគ្នា" ប្រយោគមួយនេះធ្វើឱ្យស៊ុលហ្គីកាន់តែខឹងនឹងនាងខ្លាំង ស៊ុលហ្គីផ្ដួលនាងទៅលើសាឡុងរួចសង្កត់ខ្លួនពីលើនាង។
"នាងចង់បានស្អី? ប្រាប់មកថាចង់បានស្អី?" ស៊ុលហ្គីសួរនាងទាំងកំហឹងជាប់ខ្លួន ឯអ្នកម្ខាងទៀតហាក់ដូចជាមិនអើពើឬខ្លាចរអាបន្តិច។
"នាងនិងគេបែកគ្នា ប៉ុណ្ណឹងធ្វើបានទេ?"
"ឈូ ជូវី នាងកាន់តែឆ្កូតពីមួយថ្ងៃទៅមួយថ្ងៃហើយ!"
"មែនខ្ញុំឆ្កួត! ខ្ញុំឆ្កួតព្រោះតែតាមឃ្វាលនាងហ្នឹងហើយ!" ទាំងពីរនាក់ស្រែកខ្លាំងមិនចាញ់ដៃគ្នានោះទេ ពេលនេះពួកគេស្ងាត់មាត់រៀងខ្លួនឯស៊ុលហ្គីនៅទ្រោបលើនាងដដែល។
អាយរីនក៏បានមកដល់ឃើញថាទ្វានៅជំហរនាងក៏បើកចូលទៅតែ...
"កាង ស៊ុលហ្គី!"

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now