ភាគទី១៣

135 12 1
                                    

ស៊ុងវ៉ាន់កំពុងអង្គុយក្នុងរថយន្តត្រវែងដែលមានតៃកុងឡាននិងអង្គរក្សបីបួននាក់ដើម្បីតាមរកស៊ូយ៉ុង។ស៊ុងវ៉ាន់ហាក់ដូចជាភ័យខ្លាំងណាស់ ព្រោះគេមានអារម្មណ៍មិនស្រួលតាំងតែពីពេលគេនិយាយពីរឿងការសិក្សាជាមួយស៊ូយ៉ុងម៉្លេះ គេមើលទៅនាងដូចជាមនុស្សបាក់ទឹកចិត្តអញ្ចឹង។តៃកុងឡានបានបើកមកដល់ផ្លូវមួយក្បែរវិទ្យាល័ យរបស់នាង ស៊ុងវ៉ាន់ក៏សម្រេចចិត្តថាចុះដើររកតាមម្ដុំនេះមុនសិនគ្រែងគេនឹងបានជួបនាង។

"លោកទាំងពីរឆាប់ទៅរកនៅផ្លូវនោះទៅ សល់ប៉ុន្មានមកតាមខ្ញុំ! បើរកសព្វអស់ហើយត្រូវត្រឡប់មកទីនេះវិញ!" ស៊ុងវ៉ាន់បែងចែកផ្លូវឲអង្គរក្សរៀងៗខ្លួន។

"ទទួលបញ្ជារអ្នកនាងតូច!" ពួកគេឱនគំនាប់នាងរួចដលរទៅតាមផ្លូវដែលស៊ុងវ៉ាន់បានប្រាប់មុននេះ។ស៊ុងវ៉ាន់ក៏ដើរទៅផ្លូវខាងឆ្វេងដៃដោយដើរបណ្ដើរមើលឆ្វេងស្ដាំបណ្ដើរ គ្រែងគេនឹងឃើញនាង។បន្តិចក្រោយមកសម្លេងទូរស័ព្ទរបស់ស៊ុងវ៉ាន់បានបន្លឺឡើង ស៊ុងវ៉ាន់ក៏ដកទូរស័ព្ទចេញពីហោប៉ៅរួចចុចទទួលលេខនោះ។

"អាឡូបងស៊ុលអាមានអ្វីមែនទេ?" ស៊ុងវ៉ាន់និយាយទៅកាន់អ្នកចុងខ្សែរ។

("បងស្រីឯងកំពុងតែរៀបគម្រោងរត់ចេញមន្ទីរពេទ្យហើយ!") ស៊ុលអានិយាយតិចៗហាក់ដូចជាលាក់លៀមនឹងនរណា។

"ហាស៎! បងស៊ុលចង់រត់ចេញពីមន្ទីរពេទ្យ! ឥឡូវគាត់កំពុងតែធ្វើអ្វី?" ស៊ុងវ៉ាន់ហាក់ដូចជាភ្ញាក់ផ្អើលពេលឮស៊ុលអានិយាយ។

("គេកំពុងប្ដូរសម្លៀកបំពាក់ដើម្បីបន្លំខ្លួន បងបានរៀបចំឲគេចេញហើយ ព្រោះគេមានកិច្ចការសំខាន់ទៀតនៅថ្ងៃស្អែក")

"មិនអាចឲគាត់ចេញមកបានទេ វាគ្រោះថ្នាក់ណាស់!"

("មិនអីទេស៊ុងវ៉ាន់! ទុកចិត្តលើបងចុះ គេនឹងមិនមានគ្រោះថ្នាក់នោះទេ! បងគ្រាន់តែប្រាប់ឲឯងដឹងមុនតែប៉ុណ្ណោះ!")

"ចុះបើសិនវាជាអន្ទាក់របស់ខ្លានោះ! បងស៊ុលទៅជាយ៉ាងណា? រឿងស៊ូយ៉ុងបាត់ខ្លួនខ្ញុំមិនច្បាស់មួយរយភាគរយថានាងគេចមិនចូលផ្ទះនោះទេ វាច្បាស់ណាស់ថាមានអន្ទាក់! រំខានបងសូមបងតេទៅបងលីសានិងអ៊ុនសូឲមកតាមLocationរបស់ខ្ញុំបន្តិចមក អរគុណបងទុកមុន!" ស៊ុងវ៉ាន់និយាយរួចក៏បិទទូរស័ព្ទមុនស៊ុលអាមិនឲនាងនិយាយបន្តទៀត។

"ស៊ុងវ៉ាន់ស្ដាប់បងសិន! ស៊ុងវ៉ាន់! ហ៊ើយ! បិទទូរស័ព្ទមុនឯងទៀត!" ស៊ុលអាហៅឧទានហៅស៊ុងវ៉ាន់តិចៗ តែគេបានបិទទូរស័ព្ទមុនបាត់ទៅហើយ។

"មានអីមែនទេស៊ុលអា?" ស៊ុលហ្គីចេញពីបន្ទប់ទឹកគ្រងឈុតគិលានុបដ្ឋាយិកាដើម្បីធ្វើការបន្លំខ្លួន។

"គ-គ្មានទេ!" ស៊ុលអាតបទាំងគ្រវីក្បាល។

"អញ្ចឹងថេន! ចាប់ផ្ដើមផែនការរបស់យើងទៅ ឯងទៅក្រៅមុនខ្ញុំចុះ!" ស៊ុលហ្គីនិយាយទៅកាន់ថេនៗក៏ងក់ក្បាលរួចដើរចេញទៅក្រៅមុន។ស៊ុលហ្គីបានពាក់កាសមួយហើយថេនបានពាក់ប្រដាប់ស្រូបសម្លេងមួយជំនួសលេវអាវគេ។

"ឈប់សិន! ឯងចូលទៅធ្វើអីខាងក្នុងបានជាយូរម៉្លេះ?" ថេនចេញពីបន្ទប់មិនទាន់បានមួយជំហ៊ានផង អង្គរក្សដែលឈរយាមនៅមុនទ្វារបន្ទប់ស្ទាក់សួរគេភ្លាម។

"..." ថេនឈរគាំងស្ងេញនិយាយមិនចេញ។

[...]

ក្រលេកមកមើលស៊ុងវ៉ាន់វិញបន្ទាប់ពីនិយាយទូរស័ព្ទរួចគេក៏បន្តដើររកស៊ូយ៉ុងតទៀតដោយស្រែកហៅនាងផងក្រលេកមើលឆ្វេងស្ដាំផង។ថ្លែងពីស៊ូយ៉ុងវិញអ្វីដែលស៊ុងវ៉ាន់បានគិតគឺមិនខុសមែន នាងត្រូវបានមនុស្សប្រុសបិទមុខមួយក្រុមចាប់នាងដោយយកកន្សែងដែលមានជាតិថ្នាំសន្លប់យកទៅផ្ទប់នឹងច្រមុះនាងរហូតដល់នាងសន្លប់រួចលើកនាងដាក់ឡានទៅ។

ស៊ូយ៉ុងបើកភ្នែកប្រឹមៗដោយទើបតែងើបពីសន្លប់ធ្វើឲភ្នែកនាងរៀងស្រវាំងមើលមិនសូវច្បាស់។ស៊ូយ៉ុងក៏ចាប់អារម្មណ៍ថាខ្លួនកំពុងតែជាប់ចំណងនៅលើកៅអីមួយដែលជុំវិញខ្លួននាងពោពេញដោយភាពងងឹតមានតែអំបូលភ្លើងនៅចំពីលើក្បាលនាងមួយតែប៉ុណ្ណោះ។ស៊ូយ៉ុងជាមនុស្សដែលខ្លាចភាពងងឹតនាងចាប់ផ្ដើមភ័យរហូតដល់ញ័របបូរមាត់នាងក៏នឹកឃើញថានាងត្រូវបានគេចាប់ខ្លួនមកទីនេះ។

"ជ-ជ...ជួយផង! ម-មាន អ្នក-អ្នកណា ន-នៅ ទ-ទេ!" ស៊ូយ៉ុងប្រឹងស្រែករកជំនួយទាំងញ័របបូរមាត់តតាត់តែគ្មានចម្លើយតបវិញទេ បែរជាមានមនុស្សប្រុសម្នាក់ទំនងជាមេគេដើរនាំមុខគេជាមួយនិងមនុស្សប្រុសមួយក្រុមទៀតដើរតាមក្រោយ។

"យ៉ាងម៉េចនាងតូច! ឯណាមិត្តរបស់ឯងម្ដេចបានជាបណ្ដោយឲឯងដើរតែម្នាក់ឯងរហូតដល់ត្រូវគេចាប់បែបនេះ?" សម្លេងមាំៗបែបឌឺដងរបស់ស៊ូហូបានបន្លឺឡើងរួចភ្លើងក៏បានភ្លឺគ្រប់កន្លែង គេបន្ទន់ជង្គង់ចុះរួចមើលមុខនាង នាងព្យាយាមរើខ្លួនពីចំណងដែលចងរឹតខ្លួននាងយ៉ាងខ្លាំងបែបនេះ។

"ចង់និយាយពីអ្នកណា? ខ្ញុំគ្មានមិត្តទេ លែងខ្ញុំទៅ!" ស៊ូយ៉ុងដឹងថាគេកំពុងតែនិយាយពីនរណាតែនាងធ្វើមិនដឹងថានាងគ្មានមិត្ត។

"កាង ស៊ុងវ៉ាន់ ប្អូនស្រី កាង ស៊ុលហ្គីនោះអី!" ស៊ូយ៉ុងគិតទុកមុនទៅហើយថាគេចង់បានស៊ុងវ៉ាន់ទើបយកនាងជានុយទៅបញ្ឆោតនាង។ស៊ូយ៉ុងក៏មិនភ្ញាក់ផ្អើលដែរ នៅពេលដែរឮគេនិយាយថាស៊ុងវ៉ាន់ជាប្អូនស៊ុលហ្គី ព្រោះនាងបានគិតទុកមុនទៅហើយ។

"ខ្ញុំមិនដែលស្គាល់គេទេ ឆាប់លែងខ្ញុំភ្លាមទៅ!" ស៊ូយ៉ុងបន្តកុហកគេតែស៊ូហូដឹងមុនទៅហើយថានាងចង់ការពារស៊ុងវ៉ាន់។

"មាត់រឹងណាស់!" ស៊ូហូច្របាច់មាត់ស៊ូយ៉ុងយ៉ាងខ្លាំងនាងស្ទើរតែបាក់ថ្គាមទៅហើយ។

"ខ្ញុំទុកឪកាសឲនាង ខ្ញុំនឹងតេទៅគេហើយនាងត្រូវតែនិយាយយ៉ាងណាឲគេប្រគល់ខ្លួនជាមួយនិង កាង ស៊ុលហ្គី តាមសម្រួលបើមិនអញ្ចឹងទេ នាងគ្មានថ្ងៃបានឃើញពន្លឺថ្ងៃតទៅទៀតទេ!" ស៊ូហូបន្តច្របាច់មាត់នាងហើយនិយាយទៅនាងធ្វើឲនាងស្រែកថ្ងូរនៅបំពង់កព្រោះឈឺផងនិងភ័យផង។

"បើលោកពូនិងបងអាយរីនដឹងថាលោកមានចរិកបែបនេះ លោកប្រាកដជាមិនរស់ទេ!" ស៊ូយ៉ុងស្រែកដាក់ស៊ូហូបណ្ដើររើខ្លួនពីចំណងបណ្ដើរ។

"ហឺស! មកពីពួកគេល្ងង់ដោយខ្លួនឯងទេតើ!" ស៊ូហូបញ្ចេញសម្លេងសើចតាមបំពង់ក បន្តិចក្រោយមកសម្លេងទូរស័ព្ទរោទិ៍បានបន្លឺចេញពីកាបូបរបស់ស៊ូយ៉ុងដែលកាបូបនោះនៅក្នុងដៃកូនចៅស៊ូហូ។ស៊ូហូមើលទៅឈ្មោះនៃលេខដែលបានខលមកនោះរួចញញឹមចុងមាត់បន្តិច។

"នាងឆាប់បញ្ចុះបញ្ចូលឲគេមកទីនេះភ្លាមទៅ និយាយយ៉ាងណាក៏ដោយកុំឲគេដឹងថាខ្ញុំជាអ្នកចាប់នាង មិនដូច្នោះទេ នាងដឹងហើយថានាងនឹងជួបរឿងអ្វី!" ស៊ូហូយកទូរស័ព្ទទៅដាក់ពីមុខនាងរួចថែមទាំងឲនាងធ្វើតាមសម្ដីគេទៀតផង ស៊ូហូចុចទទួលរួចបើកSpeakerនិងបន្លើងសំឡេងឲឮខ្លាំង។

"ស៊ូយ៉ុង! នាងនៅទីណា លោកពូបារម្ភពីនាងខ្លាំងណាស់ ឆាប់ត្រឡប់មកផ្ទះវិញមក នាងនៅឯណាខ្ញុំនឹងទៅទទួល! ស៊ូយ៉ុងឮខ្ញុំនិយាយទេ?" សម្លេងអ្នកចុងខ្សែរបន្លឺឡើងដោយក្ដីព្រួយបារម្ភ នោះគឺស៊ុងវ៉ាន់។

"ស-ស៊ុងវ៉ាន់-ហា ជួយខ្ញុំផង!" ស៊ូយ៉ុងតបវិញទាំងយំតិចៗ។

"ស-ស៊ូយ៉ុងនាងកើតអ្វីមែនទេ? ប្រាប់ខ្ញុំមកខ្ញុំនឹងប្រញាប់ទៅជួយ!" ស៊ុងវ៉ាន់តប។

"ខ្ញុំនឹងផ្ញើទីតាំងឲនាង ត-តែកុំហៅប៉ូលិសមកឲសោះ!"

"ហេតុអ្វី? កុំប្រាប់ថា..."

"បើនាងមិនព្រមមកទេ ខ្ញុំនឹងចាត់ការក្មេងស្រីនេះហើយ ឬក៏នាងចង់ឃើញគេស្លាប់ដោយសារនាង?" ស៊ូហូស្រែកគំហកដាក់ស៊ុងវ៉ាន់តាមទូរស័ព្ទសឹងតែផ្ទុះទូរស័ព្ទ។

"កុំប៉ះពាល់នាងឲសោះ ចង់បានខ្ញុំៗនឹងប្រគល់ខ្លួនឲតែលោកក៏ត្រូវដោះលែងនាងពេលខ្ញុំទៅដល់ទីនោះ" ស៊ុងវ៉ាន់យល់ស្របតាមស៊ូហូរួចស៊ូហូក៏ចុចបិទបាត់។

[...]

បន្ទាប់ពីស៊ូហូបិទទូរស័ព្ទ ស៊ុងវ៉ាន់ក៏ចុចទូរស័ព្ទតេទៅស៊ុលហ្គី។

"ទឺត...ទឺត..." សម្លេងទូរស័ព្ទបញ្ជាក់ថាទូរស័ព្ទរបស់អ្នកចុងខ្សែរកំពុងតែរោទិ៍។

"ហេតុអ្វីមិនលើកទូរស័ព្ទមនុស្សកំពុងតែមានការណ៍សំខាន់បែបនេះ!" ស៊ុងវ៉ាន់រអ៊ូឈរចាំស៊ុលហ្គីលើកទូរស័ព្ទ។

"អ្នកនាងតូច! ខ្ញុំរកសព្វអស់ហើយរកមិនឃើញទេទាន!" អង្គរក្សរបស់ស៊ុងវ៉ាន់រត់មកប្រាប់នាងបន្ទាប់ពីដើររកសព្វកន្លែងរួចហើយ។

"នាយឆាប់បើកឡានជូនខ្ញុំទៅតាមទីតាំងដែលគេផ្ញើមកនេះ!" ស៊ុងវ៉ាន់និយាយទាំងហុចទូរស័ព្ទទៅឲអង្គរក្សនាង។

"តើអ្នកនាងទៅឃ្លាំងរបស់លោកស៊ូហូធ្វើអ្វី?" ស៊ុងវ៉ាន់កំពុងតែដើរសម្ដៅទៅឡានតែពេលនាងឮសម្ដីអង្គរក្សនោះនិយាយរួចនាងក៏ឈប់ងក់ រួចងាកទៅមើលមុខគេ។

"និយាយថាម៉េចអម្បាញ់មិញ?"

"ទីនោះគឺជាឃ្លាំងរបស់លោកស៊ូហូបាទ!"

"ស-ស៊ូហូ?" ស៊ុងវ៉ាន់ភ្ញាក់ព្រឺត ព្រោះអ្វីដែលនាងបានគិតទុកនោះវាជាការពិតមែន តែថានាងឆ្ងល់ហេតុអ្វីបានជាអង្គរក្សម្នាក់នេះដឹងថាជាឃ្លាំងរបស់ស៊ូហូ?

"ពិតមែនហើយ! តែមេឃជិតងងឹតហើយទាន គួរតែត្រឡប់ទៅផ្ទះ លោកម្ចាស់ប្រាកដជាបារម្ភដល់អ្នកនាងតូចណាស់ហើយ!" គេនិយាយដោយសម្ដីទន់ភ្លន់ មើលទៅគួរឲទុកចិត្ត។

"ឆាប់ជូនយើងទៅទីនោះទៅ!" ស៊ុងវ៉ាន់ឡើងឡានរួចអង្គរក្សម្នាក់នោះក៏ឡើងទៅកន្លែងតៃកុងហើយឡានក៏បរចេញទៅ។

ងាកមកមើលអ៊ុនសូនិងលីសាដែលកំពុងអង្គុយក្នុងឡានតាមដានស៊ុងវ៉ាន់ឯណេះវិញ ពួកគេបានឃើញឡានរបស់ស៊ុងវ៉ាន់ចេញដំណើរ លីសាដែលអង្គុយនៅកន្លែងតៃកុងក៏បើកតាមឡានរបស់ស៊ុងវ៉ាន់។

"ស៊ុងវ៉ាន់ពិតជាឆ្លាតមែន យើងថាស៊ូហូកំពុងរៀបអន្ទាក់ចាប់ស៊ុងវ៉ាន់និងស៊ុលហ្គីហើយ!" អ៊ុនសូនិយាយ។

"ស៊ុងវ៉ាន់ឆ្លាតជាងអាលឹបមួយរយដងឯណោះ! បើប្រៀបអាលឹបជាមួយនឹងស៊ុងវ៉ាន់ អាលឹបសូន្យតែម្ដង!" លីសានិយាយទាំងភ្នែកមើលផ្លូវទៅមុខ។

ក្រលេកមកមើលស៊ុងវ៉ាន់វិញ នាងកំពុងតែផ្ញើទីតាំងរបស់គេឲទៅអ៊ុនសូដើម្បីងាយស្រួលបើសិនជាគេតាមមិនទាន់ឡានរបស់ខ្លួន។

"អ្នកនាងតូចប្រាកដជាហត់ហើយ នេះពិសារទឹកសិនទៅ!" អង្គរក្សរូបនោះក៏ហុចទឹកឲនាងមួយដបដោយបើកគម្របហើយស្រាច់ ស៊ុងវ៉ាន់ក៏យកវាមកហើយនាងលើកផឹកបន្តិចរួចមួលគម្របទុកវិញ មិនបានប៉ុន្មានផងស៊ុងវ៉ាន់ទន់ភ្នែករួចក៏សន្លប់បាត់ទៅ។

"អាឡូចៅហ្វាយ! ខ្ញុំចាត់ការរួចរាល់ហើយទាន ខ្ញុំនឹងទៅដល់នៅពេលបន្តិចទៀតនេះ!" អង្គរក្សនោះក៏តេទៅស៊ូហូរួចញញឹមចុងមាត់បន្តិច។តាមពិតទៅពួកគេសុទ្ធតែជាមនុស្សរបស់ស៊ូហូដែលគេបញ្ជូនពួកគេមកបង្កប់ខ្លួននិងធ្វើការនៅក្នុងផ្ទះរបស់លោកជុងវ៉ុន តែលោកមិនដឹងនោះទេ។

"ស៊ុងវ៉ាន់លែងតបសារហើយ ប្រាកដជាមានអ្វីមិនប្រក្រតីហើយ!" អ៊ុនសូប្រកូកឡើងពេលស៊ុងវ៉ាន់ឈប់តបសាររបស់ខ្លួន។

"ហ៊ើយវាបើកឡានបង្វែរដានបាត់ហើយ រកមិនឃើញទេ!" លីសាក៏ប្រកូកឡើងដែរព្រោះឡានស៊ុងវ៉ាន់បាត់ទៅណាមិនដឹង។

"មិនអីទេ ស៊ុងវ៉ាន់បានផ្ញើLocationឲយើងទុកមុនហើយ"

"កាលពីប៉ុន្មានថ្ងៃមុននេះ ស៊ុលហ្គីបានប្រាប់យើងពីហេតុការណ៍នៅថ្ងៃដែលយើងទៅមើលស៊ុលហ្គីជុំគ្នានោះស៊ូហូបានបញ្ចុះបញ្ចូលអាយរីនឲគេពិនិត្យឈាមស៊ុលហ្គីនិងលោកពូជុងវ៉ុន អាយរីនក៏បានឲគ្រូពេទ្យពិនិត្យDNAស៊ុលហ្គីនិងលោកពូតាមសម្ដីស៊ូហូ ហើយលទ្ធផលពិតប្រាកដនោះ គឺឈាមរបស់លោកពូមិនដូចឈាមរបស់ស៊ុលហ្គីនោះទេ ស៊ុលអាក៏ទាក់ទងមកយើងហើយប្រាប់ពីរឿងនោះមកយើង" អ៊ុនសូនិយាយបន្ត។

*Flash Back*

"តើយើងគួរយកឯកសារនេះទៅឲអាយរីនទេ?" ស៊ុលអាសួរទៅអ៊ុនសូតាមទូរស័ព្ទ។

"វាជាលទ្ធផលពិតដូច្នេះយកឲនាងទៅចុះ មិនបាច់ក្លែងឯកសារមួយទៀតទេ ហើយកុំទាន់ឲស៊ុលហ្គីដឹងពីលទ្ធផលនេះឲសោះ!" អ៊ុនសូតបទៅស៊ុលអាវិញ។

"យើងយល់ស្របនឹងឯង តែថាបើគេមិនមែនជាកូនបង្កើតរបស់លោកពូជុងវ៉ុន តើគេជាកូនរបស់អ្នកណាទៅ?"

"លើលោកនេះគ្មានអាថ៌កំបាំងទេ ថ្ងៃនេះយើងមិនដឹងស្អែកយើងគង់តែដឹង ស៊ុលហ្គីក៏ដូចគ្នា គេគង់តែដឹងទេថាគេមិនមែនជាកូនរបស់លោកពូជុងវ៉ុន!"

*End Flash Back*

"ពិតមែនឬ? ហ៊ើយពិភពលោកនេះរញ៉េរញ៉ៃម៉្លេះ?" លីសាបើកឡានបណ្ដើរនិយាយបណ្ដើរ។

"កុំថាឡើយឯង! យើងក៏មិនយល់ពីពិភពលោកមួយនេះដែរ!"

[...]

"ឆាប់ចេញទៅ កាន់តែឆាប់កាន់តែល្អ!" ស៊ុលហ្គីប្រកូកឡើង បន្ទាប់ពីគេរៀបចំខ្លួនរួច ស៊ុលហ្គីក៏បានពាក់ម៉ាស់ដូចស៊ុលអាដែរ រួចពួកគេក៏ដើរចេញទៅ។

"សង្ឃឹមថាផែនការយើងរលូនទៅមុខទៅចុះ!" ស៊ុលហ្គីបន់ស្រន់ក្នុងចិត្តរួចក៏ដើរតាមស៊ុលអាទៅ។ពេលពួកគេចេញទៅដល់មុខទ្វារបន្ទប់ ពួកគេក៏ធ្វើខ្លួនធម្មតា ឯស៊ុលហ្គីវិញនាងរៀងភិតភ័យបន្តិច។

"ឈប់សិន! ឆាប់ដោះម៉ាស់ចេញភ្លាម!" កូនចៅអាយរីនម្នាក់ដែលយាមនៅមុខទ្វារចាប់ស្មាស៊ុលហ្គីរួចឲនាងដោះម៉ាស់ចេញ។

"ចង្រៃយ៍!"

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now