ភាគទី ៤៩ :

109 11 0
                                    

នៅលើដងវិធីហ្គឹមប៉ូនាពេលរាត្រី ស៊ុលហ្គីកំពុងតែបរឡានរបស់ចៅហ្វាយខ្លួនសម្ដៅទៅកាន់ភូមិគ្រឹះប៊េតាមបញ្ជាររបស់ចៅហ្វាយខ្លួន។មិនប៉ុន្មាននាទីគេក៏បានបើកឡានចូលក្នុងបរិវេណភូមិគ្រឹះប៊េដោយយកទៅចតទុកនៅក្នុងហ្ការ៉ាស់។លោកស្រីស៊ូជុងក៏ចេញមកមើលនឹកស្មានថាជាកូនស្រីខ្លួនតែបែរជាមកជួបអង្គរក្សរបស់នាងទៅវិញ។
“អ្ហេ ឯណាកូនរីន គេមិនមកទេឬ?” លោកស្រីចោតសួរទាំងងឿយឆ្ងល់។
“អ្នកនាងមានណាត់ជាមួយលោកជីនយ៉ុងនៅយប់នេះ ដូច្នេះហើយបានជាខ្ញុំត្រូវបើកឡានអ្នកនាងមកទុក” ស៊ុលហ្គីគោរពអ្នកដែលមានឋានៈខ្ពស់ជាងគេបន្តិចមុននឹងឆ្លើយតបយ៉ាងសមរម្យ។
“ពួកគេទាំងពីរមានណាត់? នេះណាត់គ្នាពីពេលណាមិនប្រាប់យើងសោះ”ប្រយោគនេះរៀងធ្វើឱ្យបេះដូងរបស់ស៊ុលហ្គីឈឺស្កៀបបន្តិចតែមិនធ្វីទេបន្តិចទៀតគេនឹងស៉ាំហើយ។
“ខ្ញុំក៏មិនដឹងដូចគ្នាទាន”
“ឯងទៅសម្រាកបានហើយ យើងនៅចាំមើលផ្លូវកូនរីនសិន”
“ខ្ញុំសុំលាសិនហើយ!” ស៊ុលហ្គីឱនគោរពលោកស្រីបន្តិចរួចដើរចេញពីភូមិគ្រឹះទៅដោយថ្មើរជើង។
__
@ភូមិគ្រឹះត្រកូលកាង
យប់ណាស់ហើយ កូនស្រីតែមួយរបស់លោកកាងនៅមិនទាន់ចូលនិទ្រានៅឡើយព្រោះតែគេនៅគិតពីរឿងដែលអ៊ុនសូបានពឹង។ដោយនៅមិនសុខគេក៏សម្រេចចិត្តទាញទូរស័ព្ទតេទៅអ៊ុនសូដើម្បីនិយាយពីរឿងនេះ។
“(រីង! រីង!) អាឡូ ស៊ុងវ៉ាន់មានអីមែនទេ?” អ៊ុនសូដែលកំពុងអង្គុយនៅក្នុងការិយាល័យខ្លួនប្រកូកឡើងបន្ទាប់ពីទទួលទូរស័ព្ទពីស៊ុងវ៉ាន់។
“ខ្ញុំចង់និយាយពីផែនការរបស់បងបន្តិច”
“អូខេឯងអាចនិយាយបានជួនជាបងមិនមានការងារអ្វីត្រូវធ្វើពេលនេះ”
“ខ្ញុំគិតថាផែនការរបស់បងមិនអាចដើរទៅមុខទេ ស៊ូជីនស្គាល់ខ្ញុំច្បាស់ណាស់ថាខ្ញុំជាមនុស្សបែបណាទើបខ្ញុំមិនអាចធ្វើការងារនេះជូនបងបាន” ស៊ុងវ៉ាន់ពោលប្រយោគនេះឡើងធ្វើឱ្យអ៊ុនសូគាំងបន្តិច។
“អ្ហា... ចំមែនហើយនាងដឹងចំណុចខ្សោយរបស់ឯងបាត់ទៅហើយ”
“បងមានវិធីផ្សេងទេ?”
“គ្មានទេ តែបងថាឯងមិនបាច់ធ្វើនោះទេ ព្រោះថាវាអាចមានគ្រោះថ្នាក់ដល់ឯង ទទួលបានទេ?”
“អូខេខ្ញុំទទួលបានហើយបង”
“សម្រេចត្រឹមនេះចុះ បងនឹងរៀបចំផែនការនៅថ្ងៃស្អែក អរគុណឯងហើយ” ថាត្រឹមនេះអ៊ុនសូក៏ទម្លាក់ទូរស័ព្ទទាំងទឹកមុខស្មុគស្មាញព្រោះការងារគេពេលនេះជុំទិសតែម្ដង។
“ចង្រៃយ៍... ហេតុអ្វីបានជាពួកវាធ្វើការលឿនជាងយើងរហូតបែបនេះ!” អ៊ុនសូជ្រោងសក់ឡើងទាំងធុញទ្រាន់ គេពិតជាតានតឹងខ្លាំងណាស់មួយរយៈនេះព្រោះតែរឿងរបស់ស៊ុលហ្គី។
__
រថយន្តរបស់កូនប្រុសច្បងត្រកូលផាកកំពុងតែបោលលើដងវិថីហ្គឹមប៉ូសម្ដៅទៅកាន់ភូមិគ្រឹះប៊េដើម្បីជូនដៃគូរឌីននើរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ។សភាពក្នុងឡានស្ងប់ស្ងាត់ជាហេតុនាំឱ្យជីនយ៉ុងសម្រេចចិត្តផ្ដើមការសន្ទនារមុន។
“អ្ហឹម... ខ្ញុំមានរឿងចង់ប្រាប់អ្នកនាង”
“រឿងអ្វីទៅ?”
“គឺប៉ុន្មានថ្ងៃទៀតលោកប៉ាខ្ញុំនឹងប្រារព្ធពិធីជប់លៀងដើម្បីអបអរគម្រប់ខួបដប់ប្រាំពីរឆ្នាំរបស់ក្រុមហ៊ុន ហើយខ្ញុំចង់សុំឱ្យអ្នកនាងធ្វើជាដៃគូររបស់ខ្ញុំនៅក្នុងពិធី តើអ្នកនាងគិតយ៉ាងម៉េចដែរ?”
“រឿងនេះវាមិនពិបាកក្នុងការសម្រេចទេ មិនអីទេខ្ញុំអូខេ” គ្រាន់តែនាងតបប៉ុណ្ណេះជីនយ៉ុងចាប់ផ្ដើមញញឹមឡើងបាត់ភ្នែកតែម្ដង។
“អរគុណអ្នកនាងហើយដែលបានយល់ព្រម!” នាយពោលឡើងទាំងញញឹមបិទមាត់សឹងមិនជិតតែម្ដង។ឡានម៉ាសឺដេសរបស់កម្លោះជីនយ៉ុងបោលចូលបរិវេណភូមិគ្រឹះប៊េយ៉ាងសង្ហា។រថយន្តឈប់ងក់ម៉ាសុីនក៏បានពន្លត់ អ្នកកម្លោះប្រញាប់រត់ចុះពីលើឡានដើម្បីទៅបើកទ្វាឱ្យស្រស់ស្រី។
“អ្ហា... មកដល់ហើយឬកម្លោះក្រមុំមួយគូ?” លោកស្រីស៊ូជុងកាលបើបានឮសំឡេងរថយន្តចូលមកខាងក្នុងបរិវេណភូមិគ្រឹះចេញមកមើលភ្លាម។
“ចាសអ្នកម៉ាក់ សុំទោសផងដែលកូនធ្វើឱ្យម៉ាក់ចាំយូរ” នាងក្រមុំដើរសម្ដៅទៅអ្នកជាម្ដាយដោយលូកឱបដៃគាត់ទាំងនិយាយសុំទោស ឯអ្នកកម្លោះក៏មិនភ្លេចឱនគោរពបន្តិចជាការគួរសម។
“មិនអីទេ បានជីនយ៉ុងជូនមកយ៉ាងសុវត្ថិភាពបែបនេះម៉ាក់ធូរចិត្តបន្តិច” លោកស្រីពោលឡើងទាំងញញឹមដាក់កូនស្រីរួចងាកទៅញញឹមដាក់ជីនយ៉ុងបន្តិច។
“អស់កិច្ចការខ្ញុំហើយ អ៊ីចឹងខ្ញុំសូមលាទៅវិញហើយអ្នកមីង” ជីនយ៉ុងថាឡើងទាំងឱនលំទោនសារជាថ្មីរួចក៏ដើរសម្ដៅទៅកាន់ឡានរបស់ខ្លួនទាំងទឹកមុខញញឹម។

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now