ភាគទី១៦

129 10 0
                                    

"... "

"អ្នកនាងមានអ្វីមែនទេបានជា ធ្វើមុខបែបហ្នឹង?" អ្នកកម្លោះក៏ងាកទៅសួរនាងក្រមុំដែលមើលទៅទឹកមុខភិតភ័យ។

"ខ្ញុំចង់ដោះស្រាយរឿងនេះ ដោយស្ងាត់ៗរវាងត្រកូលប៊េនិងត្រកូលគីមតែប៉ុណ្ណោះ!" អាយរីនរកហេតុផលដើម្បីកុហកជីនយ៉ុងឲសមស្រប បើសិនជាស៊ូហូត្រូវជាប់ទោសនោះនាងនិងគ្រួសារក៏គេចមិនផុតដែរ។

"មិនបានទេខ្ញុំមិនឲគេរួចខ្លួននោះទេ គេជាមនុស្សអាក្រក់ឃោឃៅមិនអាចលើកលែងបានទេ គេធ្វើបាបខ្ញុំនិងស៊ុងវ៉ាន់ច្រើនណាស់ ខ្ញុំមិនលើកលែងជាដាច់ខាត!" ស៊ូយ៉ុងប្រឆាំងនឹងគំនិតនងស្រីខ្លួនដោយលើកអំណះអំណាងមកបញ្ជាក់។

"បងមិនចង់ឲគ្រួសារទាំងពីរ មើលមុខគ្នាមិនចំទេយើងរកស៊ីជាមួយគ្នាអស់ច្រើនជំនាន់ហើយ!" អាយរីនប្រាប់ទៅប្អូនស្រីខ្លួនទាំងទឹកមុខមាំនាងនិយាយបែបនេះកាន់តែធ្វើឲស៊ូហូបានចិត្តលើសដើម។

"តែគេ..."

"អ្នកនាងកុំបារម្ភអី ខ្ញុំមានមិត្តជាប៉ូលិសនិងមេធាវីដែលគួរឲទុកចិត្តច្រើនណាស់ ខ្ញុំនឹងជួយអ្នកនាងឲអស់ពីលទ្ធភាព!" នាយកម្លោះនិយាយហាក់ដូចជាដឹងរឿងអ្វីពីគ្រួសារនាងអញ្ចឹង នាងមិនគិតច្រើនក៏ងក់ក្បាលព្រមតាមសំណើររបស់គេ។

"អញ្ចឹងខ្ញុំអរគុណលោកហើយ ខ្ញុំប្រហែលជានាំភាពលំបាកដល់លោកច្រើនហើយ" រាងស្ដើងឱនចុះបន្តិចដើម្បីធ្វើការអរគុណដល់នាយកម្លោះ នាយក៏ឱនតបវិញដើម្បីជាការគួរសម។

"មិនអីទេ យើងគង់តែក្លាយជាគ្រួសារតែមួយទេ" នាយនិយាយទាំងញញឹមស្រស់ ប្រយោគនេះធ្វើឲនាងក្រមុំជូហ្យុនភ្ងាក់បន្តិច។

"លោកចង់មានន័យថាម៉េច?" នាងសួរទៅប្រុសកម្លោះដែលឈរញញឹមស្រស់នោះ នាយកម្លោះដឹងថាខ្លួនថ្លោយមាត់និយាយពាក្យពុំគួរនិយាយក៏តបទៅវិញ។

"ខ្ញុំចង់សម្ដៅទៅរឿងការងារ ពួកយើងនឹងរួមហ៊ុនជាមួយគ្នាហើយក៏ក្លាយជាគ្រួសារតែមួយ បែបនេះឯង" នាយតបទៅដោយមិនសូវសមតែនាងមិនបានគិតអ្វីវែងឆ្ងាយនោះទេរឹតតែមិនគិតថានាយកំពុងលង់ស្រឡាញ់នាង។

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now