ភាគទី២១

118 9 0
                                    

ងាកមកមើលអ៊ុនសូ លីសា ជីនយ៉ុងនិងជូវី ពួកគេកំពុងតែនៅក្នុងឡានតែមួយជាមួយគ្នាសម្ដៅទៅកំពង់ផែប៊ូសានដើម្បីធ្វើតាមផែនការ ដោយមានលីសាជាអ្នកបើកឡាននិងជូវីអង្គុយខាងមុខេជាប់នឹងកន្លែងតែកុងឡាន។

"ខានមកប៊ូសានយូរហើយ មើលទៅទីនេះប្លែកច្រើនណាស់ ថ្ងៃណាមួយយើងនឹងនាំបូណាមកលេងដែរ" ជីនយ៉ុងប្រកូកឡើងពីបាំងខាងក្រោយខណៈសភាពក្នុងឡានស្ងប់ស្ងាត់ពេក។

"នាងចូលចិត្តសមុទ្រ?" អ៊ុនសូដកភ្នែកចេញពីកុំព្យូទ័រងាកទៅសួរជីនយ៉ុងដែលអង្គុយក្បែរគេ។

"ពិតមែនហើយ ស្មើនេះប្រហែលជាគេងកើតទុក្ខមិនសុខចិត្តផងមិនដឹង តែយើងសន្យានឹងនាងហើយថានាំនាងមកលេងថ្ងៃណាមួយ" ជីនយ៉ុងនិយាយទាំងសើចតិចៗ។

"អ្ហឹម" អ៊ុនសូតបវិញទាំងកំពុងអង្គុយមើលកុំព្យូទ័រ។

"អ៊ុនសូ ឯងប្លែកប៉ុន្មានថ្ងៃហើយ មិនសូវនិយាយច្រើនដូចមុនសោះ" លីសាប្រកូកឡើងបន្ទាប់ពីបរិយាកាសស្ងប់ស្ងាត់សារជាថ្មី។

ពិតមែនហើយអ៊ុនសូចាប់ផ្តើមចម្លែកបន្ទាប់ពីដឹងរឿងរបស់បូណារួច គេទាំងពីរហាក់ដូចជាចាប់ផ្ដើមឆ្ងាយម្ដងបន្តិចៗ ទោះបីជាបូណាស្គាល់អ៊ុនសូត្រឹមរយៈពេលខ្លីមែនតែអ៊ុនសូស្គាល់បូណាតាំងពីអ៊ុនសូនៅរៀនវិទ្យាល័យមកម្ល៉េះ។តែហេតុអីបានជាអ៊ុនសូមិនបញ្ចេញមុខឲបូណាស្គាល់តាំងពីពេលនោះ? សំណួរគ្មានចម្លើយ សូម្បីតែជីនយ៉ុងក៏មិនដឹងថាអ៊ុនសូធ្វើដើម្បីអ្វី។

"យើងមិនដែលនិយាយច្រើនតាំងពីដំបូង" អ៊ុនសូតបបែបហីៗ សំឡេងស្មើធេង នៅក្នុងឡានក៏ត្រឡប់មកសភាពស្ងប់ស្ងាត់ដដែល។

"ជូវីមិនគិតនិយាយអ្វីបន្តិចទេ?" លីសានិយាយឡើងសារជាថ្មីដោយចង់បង្កើតបរិយាកាសឲអ៊ូរអរតែពួកគេមិនសហការណ៌ទាល់តែសោះ។លីសាលែងនិយាយអ្វីបន្តក៏ប្រមូលអារម្មណ៍បើកឡានវិញ។

[...]

@ភូមិគ្រឹះត្រកូលប៊េ

នៅបន្ទប់ទទួលភ្ញៀវនៃភូមិគ្រឹះត្រកូលប៊េកំពុងតែមានសភាពស្ងប់ស្ងាត់បន្ទាប់ពីវត្តមានរបស់ស៊ុងវ៉ាន់បានមកដល់ ជម្លោះរវាងស៊ូយ៉ុងនិងស៊ូជីនត្រូវបានកាត់ផ្ដាច់ដោយសារតែស៊ុងវ៉ាន់មកឃាត់ទាន់ពេល បើមិនដូច្នេះទេភូមិគ្រឹះនេះនឹងផ្ទុះប្រេះបែកជាមិនខាន។

"តើមានរឿងអ្វីបានជាដល់ថ្នាក់ទះតប់គ្នាបែបនេះ?" ស៊ុងវ៉ាន់អង្គុយនៅលើសាឡុងក្បែរស៊ូយ៉ុងខណៈដែលស៊ូជីនអង្គុយលើសាឡុងមួយទៀតដែលទល់មុខគ្នា អមជាមួយមេផ្ទះនិងថេនឈរក្បែរសាឡុង។

"គឺមកពីនាង!" ស៊ូជីនប្រកូកឡើងព្រមទាំងលើកដៃចង្អុលស៊ូយ៉ុងដែលអង្គុយក្បែរស៊ុងវ៉ាន់។

"នាងនៅហ៊ានលើកដៃចង្អុលមុខយើងទៀតឬស្រីបិសាច គីម ស៊ូជីន!" ស៊ូយ៉ុងប្រកូកឡើងដោយមិនខ្លបខ្លាចនរណាម្នាក់សោះ។

"មកពីនាងមកហៅខ្ញុំស្រីបិសាចហ្នឹងហើយទើបបានជាមានរឿង!"

"ដោយសារនាងនិងបងប្រុសនាងជាក្រពើវង្វេងបឹងទើបខ្ញុំហៅបែបនេះ!"

"ស៊ូយ៉ុង ស៊ូជីន ឈប់ទាំងពីរនាក់ទៅ!" ស៊ុងវ៉ាន់ឃាត់ពួកគេសារជាថ្មីខណៈដែលឃើញសភាពការណ៍មិនសូវស្រួល។

"សរុបមកឈ្លោះគ្នាដោយសារតែស៊ូយ៉ុងអ្នកផ្ដើម?" ស៊ុងវ៉ាន់និយាយបន្ត។

"មែនគឺខ្ញុំជាអ្នកផ្ដើម!" ស៊ូយ៉ុងចងចិញ្ចើមតបទាំងគម្រោះគម្រើយ។

"ឃើញទេនាងសារភាពហើយថានាងជាអ្នកខុស" ស៊ូជីននិយាយបន្ត។

"ស៊ូយ៉ុងឆាប់សុំទោសស៊ូជីនភ្លាមទៅ" ស៊ុងវ៉ាន់បោះប្រយោគទៅកាន់ស៊ូយ៉ុងធ្វើស៊ូយ៉ុងជ្រួញចិញ្ចើមឡើងដោយមិនយល់ពីស៊ុងវ៉ាន់ 'នេះនាងកាន់ជើងស៊ូជីន?' ស៊ូយ៉ុងពោលក្នុងចិត្តទាំងខឹងនឹងពួកគេទាំងពីរ។

"ទេ! គ្មានថ្ងៃដែរខ្ញុំទៅសុំទោសនាងទេ!" ស៊ូយ៉ុងស្រែកជំទាស់នឹងគំនិតរបស់ស៊ុងវ៉ាន់ ឯស៊ូជីនវិញឈរឱបដៃញញឹមក្នុងន័យថានាងឈ្នះស៊ូយ៉ុងសរជាថ្មី។

"ស៊ូយ៉ុង-អ្ហា នាងជាអ្នកផ្ដើមមិនអ៊ីចឹងឬ?"

"តែខ្ញុំមិនសុំទោស ព្រោះខ្ញុំមិនបាននិយាយអ្វីខុស ខ្ញុំនិយាយទាំងប៉ុន្មានសុទ្ធតែជាការពិត"

"ផាក ស៊ូយ៉ុង! នាងចាប់ផ្តើមរឹងទទឹងទៀតហើយមែនទេ?" ស៊ុងវ៉ាន់ស្រែកដាក់ស៊ូយ៉ុងមួយវ៉ាស់ធ្វើឲអ្នកគ្រប់គ្នានៅក្នុងផ្ទះនេះបើកភ្នែកធំៗភ្ញាក់នឹងទង្វើរបស់ស៊ុងវ៉ាន់យ៉ាងខ្លាំង ព្រោះគ្មានអ្នកណាហ៊ានស្រែកដាក់នាងទេ តែហេតុអ្វីបានជាស៊ុងវ៉ាន់ហ៊ានម្ល៉េះ?

"កាង ស៊ុងវ៉ាន់!"

"បើនាងមិនព្រមសុំទោសស៊ូជីនទេពួកយើងមិនបាច់ជួបមុខគ្នាទៀតទេ!"

"មើលមាត់ខ្ញុំទៅ ខ្ញុំមិនសុំទោសជាដាច់ខាត! ចាំទុកក្នុងខួររបស់នាងទៅ គីម ស៊ូជីន! ហើយខ្ញុំក៏មិនចង់ជួបមុខនាងដែរ ខ្ញុំស្អប់នាង កាង ស៊ុងវ៉ាន់!" នាងក្រមុំស៊ូយ៉ុងពោលប្រយោគនេះរួចក៏បោះជំហ៊ានឡើងទៅជាន់លើ។

គ្រាំង! សំឡេងទ្វាបន្ទប់ដែលបិទលាន់ពេញភូមិគ្រឹះបន្ទាប់ពីស៊ូយ៉ុងឡើងទៅខាងលើ ស៊ុងវ៉ាន់បានត្រឹមឈរធ្វើមុខស្មើធេងយ៉ាងស្ងប់ស្ងាត់។

"ព្រោះតែស្រីម្នាក់នោះ នាងហ៊ានស្រែកគំហកដាក់ខ្ញុំមែនទេ? ខ្ញុំស្អប់នាង កាង ស៊ុងវ៉ាន់ កុំឲខ្ញុំជួបនាងទៀតឲសោះ!" ស៊ូយ៉ុងពោលទាំងមុខក្រង៉ូវហើយបញ្ចេញកំហឹងទៅលើពូកដោយវាយពូកខ្លាំងៗ។

"អ៊ំជួយឡើងទៅមើលស៊ូយ៉ុងផងណា ខ្ញុំសុំត្រឡប់ទៅវិញសិនហើយ!" ស៊ុងវ៉ាន់និយាយរួចដើរចេញទៅវិញបាត់មិនមើលសូម្បីតែមុខរបស់ស៊ូជីន នាងធ្វើទាំងអស់នេះសុទ្ធតែចង់ឲស៊ូយ៉ុងល្អ ឲនាងរៀនទទួលស្គាល់កំហុសរបស់ខ្លួនតែស៊ូយ៉ុងនៅតែចេញចរិកដដែល។ពាក្យដែលនាងនិយាយមុននេះនាងគ្រាន់តែនិយាយស៊ូយ៉ុងខ្លាចតែវាគ្មានប្រសិទ្ធិភាពនោះទេចំពោះស៊ូយ៉ុង។

__

បន្ទាប់ពីអាយរីនទទួលទូរស័ព្ទលោកដុងយ៉ុករួចពួកគេក៏ចាប់ផ្ដើមចេញដំណើរទៅកាន់កំពុងផែដើម្បីមើលការរៀបចំទំនិញដឹកជញ្ជូនតាមនាវាទៅកាន់ប្រទេសចិន។

"ស៊ុលហ្គីមើលការខុសត្រូវឲគ្រប់ជ្រុងជ្រោយ កុំឲមានការថ្លោះថ្លោយឲសោះ!" អ្នកជាចៅហ្វាយបញ្ជារទៅរាងក្រាស់ដែលឈរក្បែរនាង ឯស៊ុលហ្គីក៏ងក់ក្បាលទទួលបញ្ជារពីចៅហ្វាយដើរសម្ដៅទៅមើលកម្មករដែលកំពុងជញ្ជូនទំនិញចូលទៅក្នុងនាវា។

មិនប្រាប់ក៏ស៊ុលហ្គីដឹងថានៅក្នុងឧបករណ៍កីឡានិងសម្ភារៈទាំងនោះមានគ្រឿងញៀននៅក្នុងនោះដែរ វាគឺជាល្បិចសម្រាប់បំភាន់ភ្នែកប៉ូលីសដូច្នេះហើយនឹងគ្មានអ្នកណាមើលដឹងថាក្នុងនោះមានអ្វី។

"យើងអ៊ុនសូនិយាយ ទទួលបានឆ្លើយ" សំឡេងរបស់អ៊ុនសូបន្លឺចេញពីកាសក្នុងត្រចៀករបស់ស៊ុលហ្គី នាងប្រញាប់ដើរទៅកន្លែងស្ងាត់ដើម្បីតបទៅអ៊ុនសូ។

"ស៊ុលហ្គីនិយាយ មានអ្វីត្រូវរាយការណ៍មែនទេ?"

"មិនមានទេ ឯងបានតម្រុយអ្វីដែរទេ?"

"អឺ... ពួកគេកំពុងតែរៀបចំទំនិញចូលទៅក្នុងនាវា"

"វាជាគ្រឿងញៀនសុទ្ធឬមានលាក់ក្នុងឧបករណ៍?"

"យើងឃើញតែឧបករណ៍តែប៉ុណ្ណោះ មិនដឹងថាមានលាក់នៅក្នុងនោះឬអត់ទេ ឯងអាចសម្រុកចូលនៅពេលបន្តិចទៀតនេះបាន"

"អូខេទទួលបាន យើងនឹងត្រៀមកម្លាំងឥឡូវនេះ" ការសន្ទនាររវាងពួកគេទាំងពីរបានបញ្ចប់នាងដោះកាសនោះបោះចោលទៅក្នុងទឹករួចត្រឡប់ទៅកន្លែងដែលកម្មករកំពុងជញ្ជូនទំនិញវិញ។

"ជញ្ជូនឲឆាប់ឡើងទៅ!" ស៊ុលហ្គីបញ្ជារទៅកាន់ពួកគេ 'យើងសុំទោសផងសម្លាញ់ដែលយើងធ្វើបែបនេះ យើងគិតថាបេះដូងយើងកំពុងតែរីកមាឌហើយ' ស៊ុលហ្គីកប្រកូកក្នុងចិត្តដោយមានអារម្មណ៍ថាខុស គេបញ្ចេញទឹកមុខសោកសៅចង់បញ្ជាក់ថាគេខុសធ្ងន់ណាស់ ខុសនឹងច្បាប់ប្រទេសផងខុសនឹងមិត្តផង។

ក្រលេកទៅអាយរីនវិញនាងកំពុងតែឈរនិយាយការងារជាមួយកាពីតែននាវាស្តាប់តែមានសារមួយលោតលើទូរស័ព្ទរបស់នាងដែលសារនោះផ្ញើដោយជីនយ៉ុង។

(ខ្ញុំដឹងថាអ្នកនាងកំពុងតែនៅកំពង់ផែប៊ូសាន សូមអ្នកនាងប្រុងប្រយ័ត្នផងណា ខ្ញុំសង្ឃឹមថាអ្នកនាងយល់ពីអ្វីដែលខ្ញុំចង់ប្រាប់!) អាយរីនអានសារនេះរួចនាងអាចនឹងយល់ថាជីនយ៉ុងសម្ដៅទៅលើអ្វី។

"ទំនិញបានរៀបចំរួចហើយ!" ស៊ុលហ្គីដើរសម្ដៅទៅរកអាយរីនបន្ទាប់ពីមើលការរៀបចំទំនិញរួច។

"ល្អដូច្នេះឆាប់ចេញដំណើរទៅ រួចរៀបចំនាវាមួយទៀតផង" អាយរីននិយាយទៅកាន់កាពីតែននាវា។

"បាទអ្នកនាង!" កាពីតែននាវាក៏ប្រញាប់ធ្វើតាមសម្ដីរបស់នាងភ្លាម។

អ៊ុនសូនិងលីសាត្រៀមខ្លួនរួចជាស្រេចដើម្បីចុះឆែកឆេទំនិញដែលក្រុមហ៊ុនដឹកជញ្ជូនរបស់អាយរីនដែលនឹងដឹកទៅកាន់ក្រៅប្រទេស។

"ជីនយ៉ុង ជូវីពួកឯងនៅក្នុងឡាននេះហើយ តោះអាលី!" អ៊ុនសូផ្ដាំពួកគេរួចគេក៏ដើរចូលទៅខាងក្នុងកំពង់ផែដោយមានកម្លាំងសមត្ថកិច្ចជាច្រើនដើរតាមពីក្រោយ។

ពួកគេទៅដល់ស្របពេលដែលអាយរីនកំពុងរៀបចំឆាកសម្ដែងល្មមតែពួកគេមិនដឹងនោះទេ។

"សួស្ដីអ្នកនាងប៊េ ខ្ញុំបានទទួលបញ្ជារពីថ្នាក់លើដើម្បីចុះមកឆែកឆេទំនិញរបស់អ្នកនាង ចៀសវាងមានអាវុធឬទំនិញខុសច្បាប់ផ្សេងទៀតដោយយថាហេតុ សូមអ្នកនាងចូលរួមសហការណ៍ផង" លីសានិយាយទៅកាន់អាយរីនដែលឈរនៅចំពោះមុខព្រមទាំងលើកក្រដាសដីកាមកបញ្ជាក់ផងដែរ។

"អញ្ជើញតាមសប្បាយចុះ ខ្ញុំរីករាយនឹងសហការណ៍ជាមួយ!" អាយរីនតបទាំងមានជំនឿជាក់ដោយគ្មានអារម្មណ៍ព្រឺសូម្បីតែបន្តិច។

"ចូលទៅឆែកឆេភ្លាមទៅ!"

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now