ភាគទី០៨

178 12 0
                                    

ស៊ុងវ៉ាន់ស៊ូយ៉ុងនិងអាយរីនអង្គុយរង់ចាំស៊ុលហ្គីអស់រយះពេលពីរម៉ោងហើយនៅមិនទាន់ដឹងថាស៊ុលហ្គីរួចផុតពីគ្រោះថ្នាក់ឬអត់។អាយរីនអន្ទះអន្ទែងចង់ដឹងពីអាការះស៊ុលហ្គីជាខ្លាំង នាងបន្ទោសខ្លួនឯងក្នុងចិត្តជារឿយៗមិនគួរណាឲស៊ុលហ្គីមកជួបគ្រោះថ្នាក់បែបនេះសោះ។មួយសន្ទុះក្រោយមកគ្រូពេទ្យម្នាក់ដើរចេញពីបន្ទប់សង្គ្រោះបន្ទាន់រួចដើរសម្ដៅទៅកាន់ពួកគេ។

"អ្នកទាំងបីគឺជាសាច់ញាតិអ្នកជម្ងឺមែនទេ?" លោកគ្រូពេទ្យបានសួរទៅកាន់ពួកគេ។

"គឺ...ខ្ញុំ!" អាយរីនឆ្លើយយ៉ាងរហ័ស។

"អ្នកជម្ងឺបានឆ្លងផុតពីគ្រោះថ្នាក់ហើយ សំណាងហើយដែលនាងមិនត្រូវចំកន្លែងសំខាន់ហើយឈាមមិនសូវហូរចេញច្រើន បន្តិចទៀតគិលានុបដ្ឋាយិកានឹងបញ្ជូននាងទៅបន្ទប់សម្រាកហើយសូមអ្នកនាងទៅបំពេញប្រវត្តិរូបអ្នកជម្ងឺផងបាទ" គ្រូពេទ្យរៀបរាប់ទៅកាន់អាយរីនយ៉ាងក្បោះក្បាយ។

"អរគុណលោកគ្រូពេទ្យ!" ស៊ូយ៉ុងនិយាយទៅកាន់គ្រូពេទ្យ។

"បាទមិនអីទេវាជាកាតព្វកិច្ចរបស់ខ្ញុំដូច្នេះហើយខ្ញុំត្រូវតែជួយអ្នកជម្ងឺឲឆ្លងផុតពីគ្រោះថ្នាក់ អស់កិច្ចការខ្ញុំហើយខ្ញុំសូមទៅបន្តការងារផ្សេងៗសិនហើយ!" លោកគ្រូពេទ្យនិយាយរួចពួកគេឱនគោរពទើបលោកគ្រូពេទ្យឱនតបហើយដើរចេញបាត់ទៅ។
__

ថ្ងៃថ្មីមកដល់លីសានិងអ៊ុនសូបានទៅប៉ុស្ដិ៍ប៉ូលិសដើម្បីសួរចម្លើយពីជេមីន។ពួកគេទាំងពីរបានដើរចូលទៅខាងក្នុងបន្ទប់មួយដែលមានជេមីនអង្គុយទាំងមានខ្នោះជាប់ដៃ លីសានិងអ៊ុនសូបានអង្គុយទល់មុខជេមីន។

"លោកជេមីន! ពួកយើងមកសួរចម្លើយលោកទាក់ទងពីហេតុការណ៍កាលពីយប់ម្សិលមិញ សង្ឃឹមថាលោកសហការណ៍ជាមួយខាងប៉ូលិសរួចសារភាពពីទោសកំហុសរបស់ខ្លួនទៅចុះ!" លីសាដាក់ឯកសារមួយដុំនៅលើតុរួចនិយាយទៅកាន់ជេមីន។

"ដេកស្រមៃទៅវើយ យើងគ្មានថ្ងៃព្រមសារភាពកំហុសនោះទេ!" ជេមីនប្រកូកឡើងធ្វើឲលីសានិងអ៊ុនសូជ្រួញចិញ្ចើមមើលមុខគ្នា។

"ខ្ញុំថាលោកសាកគិតមើលសារជាថ្មីទៅ ទោសធ្ងន់នឹងក្លាយជាស្រាលបើសិនជាលោកព្រមសារភាពគ្រប់យ៉ាង!" អ៊ុនសូប្រើវិធីស្រួលៗដើម្បីឲជេមីនផ្លាស់ប្ដូរការគិត។

"យើងមិនល្ងង់សារភាពទេ យើងសុខចិត្តដេកគុក!" ជេមីននៅតែមិនផ្លាស់ប្ដូរគំនិតដដែល។

"លោកនិងស៊ុលហ្គីមានទំនាស់នឹងគ្នាមែនទេ?" លីសាចាប់ផ្ដើមចូលសំណួរ។

"គ្មានទេ យើងគ្រាន់តែធ្វើតាមបញ្ជារមនុស្សម្នាក់តែប៉ុណ្ណោះ!" ជេមីនតប។

"តើអ្នកណាជាអ្នកបញ្ជារលោក?" អ៊ុនសូសួរបន្តពីលីសា។

"រឿងអីត្រូវឲយើងនិយាយប្រាប់ពួកឯងទៅ?"

"ខ្ញុំថាលោកផ្ដល់ចម្លើយមកល្អជាជាងដេកក្នុងគុក!" អ៊ុនសូនិយាយទាំងជ្រួញចិញ្ចើម។

"ទោះវាយយើងឲស្លាប់ក៏យើងមិនសារភាពដែរ!" ជេមីនៅតែប្រកាន់យកចម្លើយដដែលៗមិនព្រមសារភាពពីកំហុសរបស់ខ្លួន។លីសាខឹងនឹងជេមីនយ៉ាងខ្លាំងដែលគេខំសួរជេមីនអស់រយះពេលមួយម៉ោងជាងហើយចម្លើយចេញមកគឺដូចដើម។លីសានិងអ៊ុនសូដើរចេញពីបន្ទប់នោះរួចដើរទៅកន្លែងធ្វើការរបស់ខ្លួន។

"ហ៊ើយមិនដឹងជាចង្រៃយ៍ស្អីវាទេ! សួរមួយព្រឹកហើយចម្លើយគ្មានអ្វីក្រៅពីមិនព្រមមួយម៉ាត់ហ្នឹងសោះ!" លីសាទម្លាក់ឯកសារលើតុមួយទំហឹងតាមចិត្តក្ដៅ។

"បើយើងមិនបានចម្លើយ យើងអាចស៊ើបប្រវត្តិគេបានតើ" អ៊ុនសូអង្គុយលើតុរបស់លីសារួចនិយាយ។

"គំនិតល្អ! ដើម្បីរកយុត្តិធម៌ជូនមិត្តយើង មិនថាតាមវិធីណាក៏ដោយយើងនឹងរកភស្តតាងដើម្បីអូសក្បាលវាចូលគុកជាក់ជាមិនខាន!" លីសានិយាយដោយភាពប្រាកដប្រជា។

"អ្ហឹម ល្អហើយ!" អ៊ុនសូនិយាយចប់ភ្លាមសម្លេងទូរស័ព្ទគេបានរោទិ៍ឡើងភ្លែត អ៊ុនសូទាញទូរស័ព្ទដៃចេញពីហោប៉ៅខោក៏ឃើញថាជាលេខជីនយ៉ុងក៏រួចចុចទទួល។

"អាឡូ សម្លាញ់!" អ៊ុនសូនិយាយ។

("យ៉ាងម៉េចហើយការសួរចម្លើយពីជនសង្ស័យ?") អ្នកចុងខ្សែសួរមកកាន់អ៊ុនសូ។

"មិនបានចម្លើយសូម្បីបន្តិច តែក៏បានតម្រុយខ្លះដែរ!" អ៊ុនសូតប។

("តម្រុយស្អីទៅ ប្រាប់យើងបន្តិចទៅមើល៎?") ជីនយ៉ុងផ្អែកខ្នងទៅកៅអីក្នុងបន្ទប់ធ្វើការនៅក្រុមហ៊ុនរួចនិយាយទៅអ៊ុនសូ។

"គេនិយាយថាមានអ្នកបញ្ជារគេឲធ្វើរឿងនេះ"

("ដូច្នេះបានន័យថាមានមេខ្លោងនៅពីក្រោយរឿងនេះពិតមែនទេ?")

"មែនហើយ យើងសង្ស័យទៅលើស៊ូហូមុនគេព្រោះនៅថ្ងៃកើតហេតុគេមានអាកប្បកិរិយាចម្លែកណាស់"

("មែនហើយយើងក៏សង្ស័យលើគេដែរ")

"ហើយឯងតេមកយើងព្រោះតែរឿងមួយហ្នឹងទេឬ?"

("ទេមិនមែនតែរឿងមួយនេះទេ យើងមានរឿងមួយទៀតចង់ពឹងឯង")

"និយាយមក"

("ថ្ងៃនេះយើងមានណាត់ជាមួយភ្ងៀវពឹងឲឯងជួយទៅទទួលបូណានៅសាលាជំនួសយើងបន្តិចតើបានទេ? ព្រោះនាងចង់ទៅមើលស៊ុលហ្គីហើយនាងក៏ចង់ជួបស៊ុលអាដែរ") ជីនយ៉ុងនិយាយត្រឹមបូណាចង់ជួបស៊ុលអាភ្លាមនាងប្ដូរទឹកមុខភ្លែតនាងគាំងនិយាយមិនចេញធ្វើឲជីនយ៉ុងស្រែកតាមទូរស័ព្ទ។

("ស៊ុនជូយ៉ុនឮយើងនិយាយទេ ឯងភ្លឹកដល់ណាហើយ?") ជីនយ៉ុងស្រែកមួយវ៉ាស់ធ្វើឲអ៊ុនសូភ្ងាក់មិនស្ទើរ។

"អឺៗ ឮហើយៗប៉ុណ្ណឹងបានហើយយើងមានការងារត្រូវធ្វើបន្ត!" អ៊ុនសូនិយាយរួចក៏ប្រញាប់បិទភ្លាមតែម្ដង។

"យ៉ាងម៉េចឯងនឹង អ្នកណាតេមក?" លីសាសួរទៅអ៊ុនសូ។

"គឺជីនយ៉ុងតេមកពឹងឲយើងជួយទៅទទួលបូណារួចជូននាងទៅមើលអាស៊ុលហើយគេនឹងទៅតាមក្រោយ"

"ហើយចុះឯងនិយាយស្អីអម្បាញ់មិញ? ក្រែងការងារយើងថ្ងៃនេះមានតែប៉ុណ្ណឹងមិនអ៊ីចឹង ហេតុអីចាំបាច់កុហកជីនយ៉ុង?" លីសាចាប់ផ្ដលមសួរជីកឬសជីកគល់ពីអ៊ុនសូ។

"យើងថាឯងរវល់នឹងរឿងស្រីៗឡើងភ្លេចការងារអស់ហើយ យល់ល្អបិទមាត់ឯងទៅ!" អ៊ុនសូនិយាយរួចក៏ដើរចេញទៅបាត់ទុកឲលីសាអង្គុយចំហរមាត់ធ្លុងពេលឮមិត្តនិយាយដូច្នេះ។

"យ៉ា! ស៊ុន ជូយ៉ុន! មើលវាធ្វើឬកចុះ អ៊ីចឹងតើបានស្រីៗមិនសូវចូលក្បែរ ចរិកប្ដូរលឿនជាងស៊ុណាមីទៅទៀត មិនកាត់មករកយើងសោះ!" លីសាស្រែកដាក់ខ្នងអ៊ុនសូដែលដើរចេញទៅអ៊ុនសូវិញមិនខ្វល់ឡើយដើរទៅរកតុធ្វើការរបស់ខ្លួនយ៉ាងរហ័ស។
__

នៅក្នុងថ្នាក់រៀនប្រកបទៅដោយភាពស្ងប់ស្ងាត់សិស្សគ្រប់គ្នាយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់គ្រប់ៗគ្នាតែស៊ូយ៉ុងវិញអង្គុយស្ដាប់គ្រូពន្យល់គណឹតសឹងតែចង់ដេកលក់ម្ដងៗ។

"ស៊ូយ៉ុង! ឡើងមកធ្វើលំហាត់លើក្ដារខៀន!" លោកគ្រូឃើញស៊ូយ៉ុងមិនយកចិត្តទុកដាក់រៀនបែបនេះក៏ហៅនាងធ្វើឲនាងភ្ងាក់ក្រង៉ាង។ស៊ូយ៉ុងរាងស្ទាក់ស្ទើរក្នុងការឡើងធ្វើលំហាត់ព្រោះនាងមិនចេះសូម្បីតែលំហាត់មួយខ្ទង់។ស៊ូយ៉ុងឡើងមកដល់មុខក្ដារខៀនឈរគាំងនៅមួយកន្លែងព្រោះនាងមិនអាចធ្វើលំហាត់នៅចំពោះមុខចេញបានឡើយ។

"មានអ្នកណាស្ម័គ្រចិត្តចង់ជួយស៊ូយ៉ុងទេ?" លោកគ្រូសួរទៅកាន់សិស្សក្នុងថ្នាក់តែគ្មានអ្នកណាលើកដៃព្រមនោះទេ។ស៊ុងវ៉ាន់ទើសភ្នែកនឹងទង្វើររបស់ពួកគេពេកនាងក៏លើកដៃបញ្ជាក់ថានាងព្រមជួយស៊ូយ៉ុងទើបគ្រូងក់ក្បាលតិចៗបានន័យថាគាត់យល់ព្រមឯមិត្តរួមថ្នាក់វិញបានហ៊ោកញ្ជ្រៀវពាសពេញថ្នាក់ព្រោះពួកគេស្គាល់ស៊ុងវ៉ាន់ច្បាស់ណាស់នាងមិនដែលរវល់នឹងរឿងអ្នកដទៃទេតែនេះជាលើកទីមួយដែលគេធ្វើបែបនេះ។ស៊ុងវ៉ាន់ដើរសម្ដៅទៅកាន់ក្ដារខៀនរួចចាប់កាន់ដីសមួយយកមកសរសេរ។រយះពេលមិនដល់ប្រាំនាទីផងស៊ុងវ៉ាន់ដោះស្រាយរាល់លំហាត់ដែលមានលើក្ដាខៀនបានយ៉ាងងាយ។

"ស៊ុងវ៉ាន់ពិតជាធ្វើបានល្អមែន ចម្លើយទាំងនេះគឺពិតជាត្រឹមត្រូវទាំងអស់!" លោកគ្រូនិយាយរួចទះដៃតិចៗទើបសិស្សគ្រប់គ្នាទះដៃតាមដែរ។

"ស៊ូយ៉ុងនិងស៊ុងវ៉ាន់អាចទៅកន្លែងអង្គុយវិញបាន ឯស៊ុងវ៉ាន់កុំភ្លេចមកជួបលោកគ្រូនៅឯតុធ្វើការរបស់គ្រូពេលម៉ោងសម្រាក" ស៊ុងវ៉ាន់ងក់ក្បាលបន្តិចរួចដើរទៅតុរៀនរបស់ខ្លួនវិញ។

[...]

[KH] Fake Guard // Seulrene [Season 1]Where stories live. Discover now