ភាគបញ្ចប់: សង្រ្គាមស្នេហ៍🔞

1.4K 81 3
                                        

កន្លងមកពេលល្ងាច នៅផ្ទះត្រកូលគីមបានរៀបចំ កន្លែងរួចជាស្រេច ជាកម្មវិធីមង្គលការតូចមួយប្រារព្ធ ឡើងមានតែសមាជិកនៅក្នុងគ្រួសារតែប៉ុណ្ណោះ កូន កំលោះកូនក្រមុំនាំគ្នាចុះអេតាស៊ីវិល រួចផឹកស៊ីតិចតួច តែប៉ុណ្ណឹងឯង មិនបានធ្វើធំដុំអីនោះទេ។
«ជីមីន!»
«បាទ! បងមានអ្វីឬ?»ពេលនេះពួកគេនៅក្នុងបន្ទប់ ដោយសារតែកម្មវិធីបានបញ្ចប់ ហើយពួកគេកំពុងឈរ ឱបគ្នាសម្លឹងមើលទៅព្រះចន្ទរះនាពេលរាត្រីជះពន្លឺមកយ៉ាងស្រស់ស្អាត។
«អូនដឹងទេ? បងត្រេកអរខ្លាំងណាស់ដែលពួកយើង អាចមានថ្ងៃពិសេសនេះជាមួយគ្នា»
«ហេតុអីទៅ?»
«អូនក៏ដឹងថាអូនជាមនុស្សទីមួយ ហើយដែលធ្វើឲ្យ បងចេះមានស្នេហា ចេះស្រឡាញ់ ការប្រើជីវិតរួមជា មួយនៅពេលអនាគត ហើយបងក៏អាចសម្រេចបំណង ខ្លួនឯងបានពិតមែន ពេលនេះអូនជាប្រពន្ធរបស់បង ប្រពន្ធស្របច្បាប់ តាំងពីស្គាល់អូនមក ជីវិតបងមានតែស្នាមញញឹមរហូត ទុក្ខសោកមានតែបន្តិចបន្តួច ព្រោះ អូនបានផ្តល់ក្តីសុខឲ្យបងនឹងគ្រួសារបង បងអរគុណ ព្រហ្មលិខិតខ្លាំងណាស់ដែលកំណត់ឲ្យបងបានជួបអូន ហើយអូនក្លាយជាប្រពន្ធរបស់បងនៅពេលនេះ»
«អូនក៏អរគុណបងដូចគ្នា អរគុណបងដែលមក ស្រឡាញ់ក្មេងប្រុសធម្មតាដូចជាអូន អរគុណបងដែល តែងតែធ្វើល្អដាក់អូនមករហូត ក្តីស្រឡាញ់ដែលបង បានផ្តល់ឲ្យអូន វាច្រើនខ្លាំងណាស់ អូននឹងសងទៅបង វិញ ដោយធ្វើតួនាទីជាប្រពន្ធបងឲ្យបានល្អ មើលថែបង ធ្វើឲ្យបងសើចញញឹមរាល់ថ្ងៃ អូនពិតជាស្រឡាញ់បង ខ្លាំងណាស់ ស៊ូ...!»ជីមីន ងាកមុខមករកនាយ ពោល ពាក្យចេញពីចិត្តដោយស្នាមញញឹមភ្ជាប់ជាមួយទឹកភ្នែកដៃតូចៗរបស់គេក្រសោបអង្អែលផ្ទៃមុខរបស់នាយពោពេញដោយក្តីស្រឡាញ់ ចិត្តសែនរំភើបពេលបានសង្ងំ នៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់នាយដែលមានឈ្មោះជាស្វាមី។
«ពួកយើងនឹងកាន់ដៃគ្នាតស៊ូរស់នៅស្រឡាញ់គ្នា រហូតដល់ចាស់កោងខ្នង អូនសន្យាជាមួយបងបានទេ ប្រពន្ធសម្លាញ់ មិនថាមានរឿងអីកើតឡើងនៅពេល អនាគត ពួកយើងនឹងមិនលែងដៃគ្នាចោលឡើយ ត្រូវ តែតស៊ូជាមួយគ្នារហូតដល់ដង្ហើមចុងក្រោយ»
«អូនសន្យា! ព្រោះតែអូនស្រឡាញ់បង លោកប្តីរបស់ អូន សឺតត!»អាល្អិតជន្ទើនជើងថើបថ្ពាល់របស់នាយ មួយខ្សឺត។
«បើចឹងពេលនេះដល់ពេលដែលបងត្រូវធ្វើតួនាទីជា ប្តីរបស់អូនពេញសិទ្ធិហើយ»
«នៅចាំអីទៀត ឆាប់ឡើង»ជីមីន ញញឹមខាំមាត់បែប ស៊ិចស៊ី ដៃទាំងគូរតោងស្មារបស់នាយរួចជាស្រេច ស៊ូហ្គា ក៏មិនបានឲ្យខាតពេលយូរ គេលើកបីរាងកាយ តូចស្រាលដូចសំឡីសំដៅទៅលើពូក រួចដាក់អាល្អិត ឲ្យគេងលើពូកសន្សឹមៗ។

You've reached the end of published parts.

⏰ Last updated: Nov 02, 2022 ⏰

Add this story to your Library to get notified about new parts!

✨បន្លំស្នេហ៍✨ ( ចប់ )Where stories live. Discover now