ជីមីនឯណេះ គេមកមើលការខុសត្រូវហាងដូចធម្មតា ពេលថ្ងៃត្រង់បន្តិចគេនឹងទៅយកប្អូនគេ តែមុននឹងទៅ ក៏មិនភ្លេចធ្វើខ្លួនជាប្រុសវិញដែរ។
តុក! តុក! តុក!
«ចូលមក»
«ជីមីន!»
«បងប្រុស» អ្នកដែលគោះទ្វារបន្ទប់គេ គឺជា ណាមជូន។
«បងមកទីនេះមានការអី?»
«ម្សិលមិញឮថាគេងនៅផ្ទះត្រកូលគីម មែនទេ?»
«ចា៎ស! ខ្ញុំខលទៅបងដែរ តែបងដុងវ៉ុនជាអ្នកទទួលជំនួស គាត់មិនប្រាប់បងទេហេ៎ស?»
«ប្រាប់ហើយ តែបងចង់សួរអូនបន្ថែម ចុះការងារយ៉ាងម៉េចដែរ រលូនឬអត់?»
«កាន់តែគៀកមែនទែនហើយ ខ្ញុំថាមិន យូរទេគេអាចជាសារភាពស្រឡាញ់ខ្ញុំ ពេលនោះខ្ញុំនឹងយកល្បិចនេះដើម្បីនិយាយបញ្ចុះបញ្ចូលគេ»ជីមីន បញ្ចេញស្នាមញញឹម ការងាររបស់គេជិតជោគ ជ័យហើយ មិនយូរប៉ុន្មានផង វាអាចលឿនយ៉ាងនេះ។
«មិនបាច់បង្ខំក៏បាន បងជឿថាអូនអាចធ្វើបាន យូរឬឆាប់ គង់តែជោគជ័យ ធ្វើវាសន្សឹមៗ ខ្លាចផ្នាត់ស្នៀត»ណាមជូន ជឿ ជាក់លើសម្ថតភាពរបស់រាងតូច ទោះរៀនមិនបានខ្ពស់ តែជីមីនពូកែគិតពីបញ្ហាដែលកើតឡើង គេអាចដោះស្រាយបាន។
«ថ្ងៃនេះថ្ងៃត្រង់ចេញពីទៅយកជីស៊ុងនៅសាលាហើយ ពួកយើងទៅញ៉ាំអីនៅខាងក្រៅជុំគ្នា»
«បងចង់ឲ្យខ្ញុំទៅបែបមនុស្សស្រីឬមនុស្សប្រុស?»
«បើទៅជាមនុស្សស្រីជីស៊ុងអាចសួរនាំច្រើន ដូច្នេះទៅជាមនុស្សប្រុសល្អហើយ»
«មែនហើយ ខ្ញុំភ្លេច ហិហិ»ជីមីន សើច ស្ញេញ ភ្លេចគិតពីប្អូនរបស់គេទៅកើត បើកុំបានតែសួរនាយមុន កុំអីគេច្បាស់ជាទៅទាំងក្លែងជាស្រីនេះហើយ។
«ដល់ម៉ោងហើយ តោះទៅ»ក្រឡេកមើលនាឡិកាខាងឆ្វេងដៃ ក៏ដល់ម៉ោងដែលត្រូវទៅយកជីស៊ុងល្មម។
«ចាំបន្តិច ខ្ញុំប្តូរឈុតសិន»
«ប្តូរនៅលើឡានទៅ កុំឲ្យបុគ្គលិកសង្ស័យ»
«អូហ៍...បាទ!!»រាងតូចងក់ក្បាល អ្នកទាំងពីរចាកចេញទៅទទួលជីស៊ុងរួចធ្វើ ដំណើរទៅញ៉ាំអី។
YOU ARE READING
✨បន្លំស្នេហ៍✨ ( ចប់ )
Action'' យើងស្អប់បំផុតគឺមនុស្សកុហក ចុងក្រោយអ្នកដែលយើងស្រឡាញ់លះបង់សូម្បីតែជីវិតឲ្យ គេបែរជាកុហកយើង '' '' ខ្ញុំគ្មានចេតនាកុហកបងទេ ព្រោះខ្ញុំគ្មានជម្រើស ខ្ញុំស្រឡាញ់បង គីម ស៊ូហ្គា ស្រឡាញ់គឺស្រឡាញ់ មិនបានកុហកបងឡើយ ខ្ញុំនិយាយជាពាក្យពិត '' KIM YOONGI & JUNG JI...
