ភាគ២១: ពាក្យថាមិត្តពិតប្រាកដ

639 55 2
                                        

«ហ្អឹកៗ»
ជីមីន មិននិយាយ តែគេទន់ជង្គង់ដួលយំនៅលើដីគួរ ឲ្យសង្វេត គ្រប់យ៉ាងត្រូវរលាយអស់ហើយ រលាយត្រឹម មួយប៉ព្រិចភ្នែក។
«ហឹសៗ សមមុខឯងហើយ នេះហើយលទ្ធផល របស់ឯង អាក្មេងបោកប្រាស់ ឯងត្រូវគេទាត់ក្បាល ចោលហើយ សមចិត្តយើងណាស់ ហាសហា»ស៊ូស៊ី សើចចម្អកឲ្យហើយក៏ដើរចេញពីទីនេះ។
នាងមកនេះដើម្បីតែមកបកអាក្រាតគេ ដល់ពេលសម ចិត្តហើយ នាងមិននៅទៀតទេ ជួបគ្នាលើកក្រោយចាំ ជាន់ពន្លិចថែមទៀត នេះរាងយប់ហើយ ទៅសម្រាក យកកម្លាំងវិញល្អជាង នាងស៊ើបបានរឿងនេះថ្មីៗទេ ទើបនាងរហ័សយករឿងនេះមកប្រាប់អ្នកគ្រប់គ្នា ដើម្បី បកអាក្រាតស្រីម្នាក់នេះ នាងជួលអ្នកស៊ើបដែលពូកែ បំផុត មិនមែនលំៗនោះទេ ដូច្នេះហើយទើបរឿងនេះ ស៊ើបបានលឿន ទោះស្រីម្នាក់នេះពូកែលាក់បាំងវា យ៉ាងណា អ្នកធ្វើការរបស់នាងក៏មិនឲ្យរួចខ្លួនងាយៗ ដែរ តាមទៅស៊ើបគ្រប់ទីកន្លែង ជីមីន ទៅណាគេក៏ទៅ តាម អញ្ចឹងហើយគ្រប់សកម្មភាពទាំងអស់គេចមិនផុត ពីភ្នែកអ្នកស៊ើបរបស់នាងដែលបានជួលឲ្យធ្វើការ។
«ជីមីន! ឯងមិនអីទេហេ៎ស?»
ជុងគុក ក្រសោបរាងកាយរបស់មិត្តឲ្យងើបឡើង គេ ភ្ញាក់ផ្អើលដែល ជីមីន ជាមនុស្សប្រុស តែគេមិនបាន ខឹងស្អប់អីទាំងអស់ ជីមីន ជាមិត្តរបស់គេ មិនថាជាស្រី ឬក៏ប្រុស យ៉ាងណានៅតែជាមិត្តរបស់គេដដែល គ្រប់ យ៉ាងដែលមិត្តគេបន្លំខ្លួនបែបនេះ អាចថាមានហេតុ ផលក៏ថាបាន គេមិនអាចវាយតម្លៃថាមិត្តរបស់គេជា មនុស្សអាក្រក់នោះទេ ដរាបណាមិនទាន់មានការបក ស្រាយពីសាមីខ្លួន។
«បងថានាំមិត្តអូនទៅសម្រាកនៅខនដូរបងសិនទៅ ចាំស្អែកចាំដោះស្រាយបន្តទៀត»ជុងគុក ងក់ក្បាល។ គេជួយគ្រាហ៍ ជីមីន ឲ្យងើបឡើងហើយសំដៅទៅឡាន ដើម្បីបើកចេញទៅខនដូរ។

មកដល់ខនដូររបស់ ថេយ៉ុង ជុងគុក ដាក់ឲ្យមិត្តរបស់ គេអង្គុយនៅលើគ្រែ គេចង់សួររឿងរ៉ាវដែលកើតឡើង តែមើលទៅស្ថានភាពដូចមិនសូវស្រួល។
«ឯងទៅងូតទឹកសិនទៅ ចាំសម្រាក»
«ខ្ញុំគ្មានអារម្មណ៍ងូតទេ ហ្អឹកៗ ហេតុអីឯងជួយខ្ញុំ? ឯងក៏ដឹងថាខ្ញុំមិនមែនជាស្រី ខ្ញុំបន្លំខ្លួនខ្ញុំជាមនុស្ស កុហក ឯងគួរតែស្អប់ខ្ញុំ មិនមែនមកជួយខ្ញុំទេ»
«ជាអ្វីមានអីសំខាន់ទៅ មិនថាឯងជាប្រុសឬក៏ស្រី ឯងនៅតែជាមិត្តយើង បើឯងជាប្រុសបែបនេះទៀត កាន់តែល្អ ពួកយើងអាចយល់ចិត្តគ្នាកាន់តែច្បាស់» ជុងគុក ចាប់ដៃមិត្ត និយាយលើកទឹកចិត្តកុំឲ្យមិត្តបាក់ ទឹកចិត្ត ដំណាក់កាលនេះ មិនថាមិត្តរបស់គេធ្វើខុសអ្វី ទេ គេនឹងនៅក្បែរលួងលោមចាំលើកទឹកចិត្តនៅជាមួយ គ្រប់ស្ថានភាព។
«ឯងមិនខឹងនឹងខ្ញុំទេហេ៎ស?»
«រឿងអីខ្ញុំត្រូវខឹង ព្រោះយើងជាមិត្តនឹងគ្នា មិត្តនឹងគ្នា គេមិនត្រូវខឹងគ្នាគ្រាន់តែខឹងប៉ុណ្ណឹងទេ យើងនឹងនៅ ក្បែរឯង ជីមីន!»
«អរគុណណាស់ ជុងគុក អរគុណដែលឯងមិនខឹង យើង អរគុណដែលឯងនៅក្បែរយើងពេលយើងលំបាក
អរគុណឯងពិតមែន ជុងគុក»ជីមីន ឱបក្រសោប ជុងគុក ទាំងយំសស្រាក់ នេះបានហៅថាជាមិត្តពិត ប្រាកដ ពេលគេជួបទុក ជុងគុក មិនរុញគេចោល មិន ទុកឲ្យគេនៅម្នាក់ឯង តែចាំលួងលោមគេហែលឆ្លង ឧបសគ្គទៅជាមួយគ្នា ទោះគេធ្លាប់កុហក តែមិត្តម្នាក់ នេះមិនខឹងគេ បែរជានៅក្បែរគេមិនទុកគេឲ្យនៅម្នាក់ ឯងទៅវិញ នេះហើយគឺមិត្តពិតប្រាកដ។
«ឈប់យំ ហើយងូតទឹកសម្អាតខ្លួនដើម្បីសម្រាក ស្អែកនេះចាំគិតទៀត តែយប់នេះគេងយកកម្លាំងសិន ទៅណា»ជុងគុក ប្រលែងមិត្តចេញពីការឱបវិញ។
«ហ្អឹម! យើងស្តាប់តាមឯង»
ជីមីន ញញឹម គេទាញយកកន្សែងពោះគោចូលបន្ទប់ ទឹកសម្អាតខ្លួន ចំណែក ជុងគុក គេដើរចេញមកខាង ក្រៅមកនិយាយជាមួយសង្សាររបស់គេ។
«ជីមីន យ៉ាងម៉េចហើយ?»
«អូនលួងគេបានស្ងប់ចិត្តហើយ តែស្អែកនេះមិនដឹង ថាយ៉ាងម៉េចទៀតទេ»
«បងមិនស្មានសោះថាគេបន្លំខ្លួនធ្វើជាស្រី»
«អូនក៏មិនស្មានដល់ដូចគ្នា តែគេជាប្រុសឬក៏ស្រី គេនៅតែជាមិត្តរបស់អូន ពេលមិត្តអូនជួបទុក អូនមិន ទៅចោលគេទេ»
«សង្សាររបស់បងចិត្តល្អមែន ជីមីន សំណាងណាស់ ដែលមានអូនជាមិត្ត»ថេយ៉ុង ចាប់ដៃរាងតូចនិយាយ ទាំងញញឹម។
«ចុះបងមិនខឹងនឹង ជីមីន ទេហេ៎ស?»
«ខឹងបានអ្វីមកវិញ បងមិនខឹងគេទេគ្រាន់តែរឿង កុហកលាក់បាំងខ្លួនជាបើប្រុសហ្នឹង តែអ្វីដែលបង កំពុងគិត គេធ្វើបែបនេះដើម្បីអ្វីទៅ ស៊ូស៊ី និយាយថា ជីមីន ជាកូនបំណុលរបស់លោក ណាមជូន តែប្រុស ម្នាក់នោះបានអះអាងថា ជីមីន ជាប្អូនស្រីជីដូនមួយ រឿងនេះអាចទាក់ទងនឹងប្រុសម្នាក់នោះក៏ថាបាន»
«ទាក់ទងវាទាក់ទងហើយ តែអ្វីដែលយើងត្រូវដឹង ហេតុអ្វី ជីមីន ចាំបាច់បន្លំខ្លួនធ្វើជាស្រី?»
«ស្អែកនេះចាំយើងសួរបញ្ជាក់គេ តែថា...បងស៊ូមិន ដឹងជាយ៉ាងម៉េចទេ គាត់ស្អប់អ្នកណាដែលកុហកខ្លាំង ណាស់នេះត្រូវស្រីដែលគាត់ស្រឡាញ់ទៀត ហើយស្រី ដែលគាត់ស្រឡាញ់នោះផ្ទុយទៅវិញបែរជាមនុស្សប្រុស មិនដឹងថាគាត់អាចទទួលយកបានឬក៏អត់ទេ...»
«ចាំគិតស្អែកទៀត ស្អែកនេះចាំរកដំណោះស្រាយ ពេលនេះបងទៅគេងសិនទៅ អូនគេងជាមួយ ជីមីន»
«អត់ទេ ចង់គេងឱបអូន»
ថេយ៉ុង ពេបមាត់ធ្វើរឹកម្ញិកម្ញក់ដូចកូនក្មេងដើម្បីចង់ គេងជាមួយរាងតូច។
«គីម ថេយ៉ុង! លែងស្តាប់សម្តីអូនហើយហេ៎ស?»
ជុងគុក ងើបឈរច្រត់ដៃនឹងចង្កេះសម្លក់មុខនាយភ្ជាប់ ដោយកំហឹង ថេយ៉ុង ឃើញដូចនេះ ញញឹមតិចៗក្រវី ក្បាលខ្លាចរាងតូចដូចជាកូនសត្វ។
«បើស្តាប់សម្តីអូន ឆាប់ទៅគេងបន្ទប់បងទៅ»
«សឺតត...ទៅហើយ»នាយឆ្មក់ថើបថ្ពាល់រាងតូច ហើយរត់ចូលបន្ទប់របស់ខ្លួនយ៉ាងលឿន ខ្លាចស៊ី កំផ្លៀងនឹងណា ជុងគុក ញញឹមតែឯង ហើយដើរចូល ទៅបន្ទប់របស់ខ្លួនវិញដើម្បីទៅគេងជាមួយមិត្ត កុំឲ្យ ជីមីន ឯកា។

#ថេយ៍ស៊ី

✨បន្លំស្នេហ៍✨ ( ចប់ )Where stories live. Discover now