ភាគ៣៣: ដង្ហើមចុងក្រោយ

1K 75 6
                                        

ព្រឹកថ្ងៃបន្ទាប់ ជីមីន មកហាងកាហ្វេដូចរាល់ដង គេ កំពុងអង្គុយនៅក្នុងបន្ទប់របស់គេ តែចិត្តវិញមិនបាននៅ ក្នុងខ្លួនទេ មិនដឹងថាគិតអីឲ្យប្រាកដ មានប្រផ្នូល អាក្រក់កើតឡើងយ៉ាងម៉េចក៏មិនដឹង។
  «អារម្មណ៍អត់ល្អសោះ ដូចភ័យៗម៉េចទេ»ជីមីន យក ដៃស្ទាបទ្រូងខ្លួនឯង បេះដូងលោតញាប់ខ្លាំងណាស់ មិនមែនដោយសាររំភើប តែគេកំពុងភ័យ ភ័យដោយ មិនដឹងមូលហេតុ មានអារម្មណ៍ថាគេកំពុងជួបនឹង គ្រោះថ្នាក់។
  គ្រីង! គ្រីង!
  សំឡេងទូរស័ព្ទលាន់ឮឡើង ធ្វើឲ្យកាត់អារម្មណ៍របស់ គេដែលភ័យខ្លាចចោលអស់ ទើបគេរហ័សលើកទូរស័ព្ទ មកនិយាយនឹងត្រចៀក។
  «អាឡូ! ជុងគុក»
  ''ជីមីន! មានរឿងហើយ''
  «មានរឿងអីមែនទេ?»
  ''ហ្អឹកៗ គឺបងថ្លៃណា បងថ្លៃគាត់...''
  «បងថ្លៃ ឯងសំដៅលើ ស៊ូហ្គា មែនទេ?»
  ''ត្រូវហើយ! គាត់ ហ្អឹកៗ...គាត់''
  «គេកើតអី ជុងគុក! ឆាប់ប្រាប់យើងមក»
  ''ម្សិលមិញដែលគាត់ទៅជួបឯង ពេលឯងមិនព្រម អត់ទោសឲ្យគាត់ គាត់ទៅសង្ងំផឹករហូតធ្លាក់ភ្នែកស្រវឹង ជោគ ទាំងដែលគាត់មិនចេះផឹកទេ ពេលគាត់បើកឡាន មកផ្ទះវិញ គាត់បើកឡានបុកបង្គោលភ្លើង ពេលនេះ នៅសល់តែដង្ហើមចុងក្រោយទេ មុនគាត់ផុតទៅ គាត់ ចង់ជួបឯងជាលើកចុងក្រោយ ឯងអាចមករកគាត់ជា លើកចុងក្រោយបានទេ? ជីមីន!''
  «ថា- ថាម៉េច?»
  ''ឆាប់មកផ្ទះគាត់មក គាត់រងចាំឯង''
  «១០នាទីទៀតយើងទៅដល់»
  ទូត....
  ប្រព័ន្ធទូរស័ព្ទត្រូវកាត់ផ្តាច់ ជីមីន រហ័សចេញពីហាង សំដៅទៅឡានហើយបើកចេញទៅក្នុងល្បឿនលឿនបំផុតទឹកភ្នែកហូរប្រណាំងនឹងល្បឿនឡានដែលគេកំពុងតែបើកចេញទៅ។
  «ស៊ូ...ហ្អឹកៗ...បងចាំអូនសិនទៅ អូនទៅជួបបង ហើយ»
  ...

  មកដល់ភូមិគ្រឹះត្រកូលគីមភ្លាម ជីមីន រហ័សចុះពីលើ ឡានរត់ចូលទៅខាងក្នុងផ្ទះ ចូលមកដល់ខាងក្នុង ក៏ បានជួបជាមួយលោកស្រីគីមដែលឈររងចាំផ្លូវរបស់គេរួចជាស្រេច។
  «កូន ជីមីន!»
  «ម៉ាក់...! ស៊ូគេនៅឯណាម៉ាក់?»ជីមីន ស្លន់ស្លោដូច មាន់រងពង គេចាប់ដៃគាត់បែបចង់ដឹងជាខ្លាំង។
  «ស្ងប់អារម្មណ៍សិនទៅកូន កូនស៊ូគេនៅខាងលើ គេកំពុងរងចាំកូន កូនឡើងទៅមើលបងបន្តិចទៅ»ឮ ហើយគេងក់ក្បាល ហើយឡើងទៅខាងលើតាមការ ប្រាប់របស់គាត់ ចំណែកគាត់វិញញញឹមបិទមាត់មិនជិត ឡើយ ដែលគម្រោងការទីមួយបានជោគជ័យ។
  ក្រាក...
  ទ្វារបន្ទប់បើកយឺតៗដោយដៃអាល្អិត ជីមីន ដើរអូស ជើងសន្សឹមៗដើរចូលមកខាងក្នុង អ្វីដែលគេបានឃើញ គឺ ស៊ូហ្គា គេងលើគ្រែស្តូកស្តឹង មុខមាត់សុទ្ធតែស្នាមជាំ មានបង់រុំក្បាលពីលើ ច្រមុះវិញដាក់សារ៉ូមរញ៉េរញៃ ពេញហ្នឹង ដៃជើងក៏មានបង់រុំទៀត មួយតួខ្លួនរបស់ នាយ មើលទៅសុទ្ធតែមានរបួស។
  «ស៊ូ...គឺអូនណា អូនមករកបងហើយ»គេដាក់ខ្លួន អង្គុយលើកៅអី ចាប់ដៃរបស់នាយយកមកកាន់ ទឹក ភ្នែកវិញស្រក់ចុះតាំងពីឃើញសភាពរបស់នាយដំបូង។
  «បើកភ្នែកមកស៊ូ...អូននៅទីនេះ អង្គុយក្បែរបង បង ក្រោកឡើងមកនិយាយជាមួយអូនមក ហ្អឹកៗ បងកុំ ដេកស្តូកស្តឹងបែបហ្នឹងអី ក្រោកឡើងមកនិយាយជា មួយអូនមកអូននៅទីនេះ!»ស្របពេលដែលគេដេកឱបដើមដៃរបស់នាយសម្រក់ទឹកភ្នែក ភ្លាមនោះ ម្រាមដៃ របស់នាយចាប់ផ្តើមកម្រើក ធ្វើឲ្យគេរហ័សងើបមុខ ឡើង ហើយក៏បានឃើញនាយបើកភ្នែកសម្លឹងមកគេ។
  «ស៊ូ...ហ្អឹកៗ...បងដឹងខ្លួនហើយ»
  ជីមីន ហក់ឱបនាយ ភ្លេចគិតថាខ្លួននាយមានរបួស។
  «អូ៎យយ! ជីមីន! បងឈឺ»
  «ហាស៎! អូនសុំទោស អូនភ្លេចខ្លួន»គេរហ័សប្រលែង នាយពីការឱបវិញ។
  «ជីមីន! នេះគឺអូនពិតទេ?»គេលើកដៃគ្មានកម្លាំង ដើម្បីប៉ះផ្ទៃមុខរបស់រាងតូចថ្នមៗ។
  «ត្រូវហើយ! ជាអូន អូនមករកបងហើយ ស៊ូ...»
  «អរគុណដែលអូនមករកបង តែប៉ុណ្ណឹង! បងស្លាប់ បិទភ្នែកជិតហើយ»
  «កុំនិយាយរឿងស្លាប់ បងមិនអាចស្លាប់ចោលអូន បានទេ»
  «បងក៏មិនចង់ដែរ តែ- ខឹកៗ»ស៊ូហ្គា ក្អករហូតមាត់ របស់គេចេញឈាម ដោយសារតែគេខំនិយាយខ្លាំង ពេក ទាំងដែលរបួសខ្លួនឈឺស្ទើរផុតដង្ហើមហើយ។
  «ស៊ូ...បងមិនអីទេហេ៎ស បងកុំខំនិយាយអី»ជីមីន ចាប់ខ្លួនរបស់នាយឲ្យគេងស្រួលប្រួលវិញ។
  «ជីមីន!»
  «ហ្អឹម!»
  «បើសិនថ្ងៃនេះបងស្លាប់បាត់ បងអាចសុំអូនរឿងមួយ ជាលើកចុងក្រោយបានទេ?»
  «បងមិនអាចស្លាប់បានទេ ហ្អឹកៗ បងត្រូវរស់នៅជា មួយអូន បងត្រូវតែរស់ អូនព្រមអត់ទោសឲ្យបងហើយ ដូច្នេះបងមិនអាចទៅណាចោលអូនបានទេ អូនខុស ខ្លួនឯងដែលធ្វើឲ្យបងក្លាយជាបែបនេះ បើកុំដោយសារ តែអូន បងក៏មិនជួបគ្រោះថ្នាក់ដែរ ហ្អឹកៗ...អូន សុំទោស គ្រប់យ៉ាងមកពីអូន»
  «មិនមែនជាកំហុសអូនទេ ជីមីន! អូនកុំបន្ទោសខ្លួន ឯងអី ប្រហែលបងអស់និស្ស័យនៅរស់លើលោកនេះ ទៀត ទើបបងជួបរឿងបែបនេះ តែមុននឹងបងស្លាប់ទៅ បងចង់សុំអូនរឿងមួយ បងត្រេកអរណាស់ដែលអូន ព្រមអត់ទោសឲ្យបង តែប្រហែលបងមិនអាចរស់បាន យូរទៀតទេ ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់បងហើយ»គេ ខំញញឹម ទាំងទឹកមុខស្លេកស្លាំងដូចមនុស្សអត់ឈាម មិនចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់ទឹកភ្នែកដោយសារតែស្ថានភាពរបស់ខ្លួនឯងពេលនេះ។
  «អូនប្រាប់ហើយថាកុំនិយាយរឿងស្លាប់ ហេតុអីបង មិនស្តាប់អូន? បងលែងស្រឡាញ់អូនហើយហេ៎ស? បានមិនស្តាប់អូននោះ?»គេយំឡើងខ្សោះខ្លួន មិនចង់ ឮមនុស្សដែលខ្លួនស្រឡាញ់និយាយរឿងស្លាប់រស់ឡើយ។
  «ជីមីន! អូនអាចផ្តល់អ្វីមួយឲ្យបងបានទេ?»
  «បាន! មិនថាបងចង់បានអី អូនព្រមឲ្យបងទាំងអស់ លើកលែងតែបងកុំចាកចោលអូន»
  «រៀបការជាមួយបងបានទេ? ជីមីន!»គេលើកបង្ហាញ ចិញ្ចៀនពេជ្រមួយវង់ដ៏មានតម្លៃ រងចាំស្តាប់ចម្លើយឮ ចេញពីមនុស្សដែលខ្លួនស្រឡាញ់មុនខ្លួនចាកចេញពីលោកនេះបាត់ទៅ។
  «អូនព្រម! អូននឹងរៀបការជាមួយបង»
  ស៊ូហ្គា ឮហើយញញឹម គេស៊កចិញ្ចៀនលើម្រាមដៃ នាងរបស់អាល្អិត នឹងថើបខ្នងដៃអាល្អិតស្រាលៗ។

#ថេយ៍ស៊ី

✨បន្លំស្នេហ៍✨ ( ចប់ )Место, где живут истории. Откройте их для себя