ភាគ២២: សុំទោស

696 58 4
                                        

ព្រឹកថ្ងៃថ្មី ព្រះអាទិត្យរះមកកាន់ភពផែនដី បង្ហាញឲ្យ មនុស្សគ្រប់គ្នារ៉ូតរះក្រោកឡើងទៅធ្វើការរបស់ខ្លួន មួយ ចំនួនទៀតជាសិស្សានុសិស្ស ពួកគេក៏បន្តទៅសិក្សា នៅសាលារបស់ខ្លួនតាមទម្លាប់របស់ពួកគេ។
ងាកមក ជីមីន ឯណេះវិញ គេក្រោកស្លៀកឈុតរបស់ ជុងគុក អាវយឺតពណ៍ទឹកសមុទ្រស្រាល ជាមួយខោ ជើងខ្លីពណ៌សរត្រឹមជង្គង់។
«ឯងត្រៀមខ្លួនហើយមែនទេ? ជីមីន»
«ហ្អឹម...»
ជីមីន ក្រហឹមដើមកងក់ក្បាលបញ្ជាក់។ ទៅជួបលោក ស្រីក្នុងនាមជាប្រុស លែងបន្លំខ្លួនធ្វើជាស្រីទៀត ទៅសុំ អភ័យទោសពីគាត់ តែរឿងបែកការនេះ គេមិនទាន់ ប្រាប់ទៅ ណាមជូន ទេ ពេលណាដែលគេដោះស្រាយ ជាមួយត្រកូលគីមរួច គេនឹងដោះស្រាយជាមួយនាយ ម្តង។
«ជូនពរឲ្យសម្រេចណា...»
ថេយ៉ុង ទះស្មា ជីមីន តិចៗជាការផ្តល់កម្លាំងចិត្ត។
«អរគុណលោកណាស់ អរគុណដែលមិនខឹងនឹងខ្ញុំ»
«មិនអីទេ តោះពួកយើងទៅ»
គេទាំងបីនាក់ចាកចេញពីខនដូរឆ្ពោះទៅកាន់ភូមិគ្រឹះ ថ្ងៃនេះជាថ្ងៃអាទិត្យ គ្រប់គ្នាច្បាស់ជានៅផ្ទះ។

ធ្វើដំណើរយ៉ាងយូរទម្រាំដល់ភូមិគ្រឹះ ឡានសេរី ទំនើបចុងក្រោយបង្អស់ឈប់ចតពីមុខឃ្លោងទ្វារផ្ទះធំ បង្ហាញមនុស្សប្រុសបីនាក់ចុះពីលើរថយន្ត។
ជីមីន ឈរសម្លឹងមើកទៅខាងក្នុង ដៃជើងចាប់ផ្តើម ញ័រត្រជាក់ល្អូក ជើងឈានចូលទៅខាងក្នុងក៏មិនកើត វាកម្រើកមិនបាន ទៅមុខក៏មិនរួច ភ័យញ័រខ្លួនដូចកូន សត្វហើយនៅពេលនេះ។
«ចូលទៅខាងក្នុងទៅ គ្រប់យ៉ាងច្បាស់ជាមិនអីទេ»
ជុងគុក ចាប់ដៃរបស់មិត្តដើម្បីផ្តល់កម្លាំងចិត្តនឹងផ្តល់ ភាពកក់ក្តៅ ជីមីន មើលមុខ ជុងគុក និង ថេយ៉ុង ឆ្លាស់ គ្នា អ្នកទាំងពីរផ្តល់ស្នាមញញឹមមកកាន់គេដើម្បីកុំឲ្យគេ អស់សង្ឃឹម ទើបគេសម្រេចចិត្តចូលទៅខាងក្នុងព្រមជា មួយពួកគេ។
«អ្នកម៉ាក់!»
ថេយ៉ុង ហៅម៉ាក់របស់ខ្លួនដែលអង្គុយលើសាឡុងតែ ម្នាក់ឯង គាត់ងាកមកតាមសំឡេងកូនប្រុសពៅ ពេល ឃើញមុខ ជីមីន គាត់រកងើបដើរចេញទៅ តែ ជីមីន រហ័សរត់មកាត់ពីមុខគាត់។
«អ្នកម៉ាក់ឈប់សិន»
«ឯងមិនមែនជាកូនខ្ញុំ កុំហៅខ្ញុំថាម៉ាក់»
«គឺ...លោកស្រី សុំអង្វរស្តាប់ខ្ញុំសិនទៅ ខ្ញុំមានរឿង ចង់និយាយជាមួយលោកស្រី»ជីមីន ហាមាត់ទាំងញ័រ ទឹកមុខរលីងរលោងចង់យំបន្តិចអីបន្តិច ធ្លាប់តែគាត់ ស្រឡាញ់ថ្នាក់ថ្នមហៅគេសុទ្ធតែកូនៗពេញមាត់ ឥឡូវ ពេលនេះមុខគេក៏មិនចង់មើលផង។
«និយាយជាមួយមនុស្សកុហកដូចឯង ខ្ញុំគ្មានពេល ទេ ហើយក៏មិនចង់ខាតពេលនិយាយជាមួយដែរ»
«ម៉ាក់...កុំចឹងអីណា...ស្តាប់ ជីមីន បកស្រាយសិន ទៅ» ថេយ៉ុង ជួយនិយាយឲ្យគាត់ចិត្តត្រជាក់បាត់ខឹង។
«ខ្ញុំសុំពេលតែប្រាំនាទីក៏បាន លោកស្រីមេត្តាស្តាប់ខ្ញុំ បន្តិចទៅ»
«ក៏បាន!»
គាត់តបដោយមិនសូម្បីតែដៀងភ្នែកមើល។
« ខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាបន្លំខ្លួនធ្វើជាមនុស្សស្រី ដើម្បីចូលមកក្នុងគ្រួសារនេះ តែដែលខ្ញុំធ្វើ មិនមែន ដោយសារតែចង់បានលុយឬក៏ទ្រព្យសម្បត្តិអ្វីទាំងអស់ ខ្ញុំធ្វើព្រោះមានហេតុផល ហេតុផលដែលមិនអាចប្រាប់ លោកស្រីនឹងអ្នកគ្រប់គ្នាបាន តែខ្ញុំពិតជាមិនបានបោក ប្រាស់ទង្វើល្អការស្រឡាញ់យកចិត្តទុកដាក់របស់អ្នកគ្រប់គ្នាឡើយ ជាពិសេសគឺលោកស្រី លោកស្រីស្រឡាញ់ ថ្នាក់ថ្នមខ្ញុំដូចកូនបង្កើត ខ្ញុំក៏ស្រឡាញ់លោកស្រីខ្លាំង ដូចជាម្តាយបង្កើតដូចគ្នា ព្រោះខ្ញុំត្រឹមជាកូនកំព្រា មិន ដែលស្គាល់រសជាតិមានគ្រួសារដូចគេ ខ្ញុំសុំទោស ចំពោះរឿងកន្លងមកដែលខ្ញុំកុហកលាក់បាំងអ្នកគ្រប់គ្នា មិនថាលោកស្រីព្រមអត់ទោសឲ្យខ្ញុំឬមិនព្រម តែខ្ញុំពិត ជាសុំទោសអស់ពីចិត្តនឹងបេះដូង ខ្ញុំគ្មានចេតនាចង់ធ្វើ រឿងនេះឲ្យកើតឡើងទេ ខ្ញុំសុំទោស»ជីមីន លុតជង្គង់ ចុះលើកដៃសំពះគាត់ទាំងយំសស្រាក់។ គេធ្វើដោយ សារមានហេតុផល គេមិនអាចប្រាប់បានថាធ្វើការឲ្យ ណាមជូន ឡើយ ព្រោះគេមិនចង់យកឈ្មោះនាយមក ពាក់ព័ន្ធ។ ចំណែកលោកស្រីគាត់មិនតបអ្វីទាំងអស់ គាត់ងាកមុខចេញមិនចង់ឃើញមុខគេ តែក្នុងចិត្តមិន ដូចកាយវិការឡើយ ក្នុងចិត្តចង់យំហើយចង់ទាញខ្លួន ជីមីន ឲ្យងើបឡើង តែដៃជើងកម្រើកមិនបាន ទោះ ជីមីន ជាស្រីឬក៏ប្រុស តែចរិតកាយវិការរបស់គេនៅតែ ដដែល មិនកោងកាច សុភាពរាបសារ ចេះគោរពចាស់ ទុំ គេខុស ខុសដោយសារតែកុហកបន្លំខ្លួនធ្វើជាស្រីតែ ប៉ុណ្ណឹងឯង។
«ខ្ញុំសុំទោសលោកស្រី អត់ទោសឲ្យខ្ញុំបានទេ? ហ្អឹកៗ ខ្ញុំខុសហើយ ខ្ញុំគ្មានចេតនាកុហកលោកស្រីទេ តែគ្រប់ យ៉ាងគឺមានហេតុផល អត់ទោសឲ្យខ្ញុំបានទេ? ខ្ញុំសន្យា ថាលេងឲ្យលោកស្រីឃើញមុខខ្ញុំទៀតហើយ ខ្ញុំនឹង ចេញឲ្យឆ្ងាយ មិនឲ្យអ្នកគ្រប់គ្នាឃើញមុខខ្ញុំទៀតទេ»
«ឯងគួរតែចេញឥឡូវនេះ កុំនៅផ្ទះយើងនាំតែឆ្លង ចង្រៃឆ្លងការកុហកបោកប្រាស់ដូចជាឯង»ស៊ូហ្គា ចុះពី លើកាំជណ្តើរព្រមជាមួយវ៉ាលីខោអាវរបស់របរ ជីមីន ទាំងអស់គេកប់វាចោលទៅកណ្តាលមុខ ជីមីន តែម្តង។
«បងប្រុស! នេះវាយ៉ាងម៉េចហ្នឹង?»
«បងយកខោអាវរបស់របរមនុស្សបោកប្រាស់ដូចជា គេចាកចេញពីបន្ទប់ដែលគេរស់នៅ យកចេញឲ្យឆ្ងាយ កុំឲ្យជាប់ដានចង្រៃ ទុករបស់អស់ទាំងនេះនាំតែចង្រៃ ដល់ផ្ទះទេ ផ្ទះនេះមិនទទួលរបស់ថោកទាបបែបនេះ» នាយបោះពាក្យសម្តីគ្រោកគ្រាតចាក់ទម្លុះបេះដូងក្មេងតូចដែលអង្គុយលុតជង្គង់ចុះបង្ហូរទឹកភ្នែកចង់លិចផ្ទះមួយនេះ។
«បងថ្លៃ និយាយគ្នាតាមសម្រួលក៏បាន បងស្តាប់ ជីមីន និយាយសិនទៅ»ជុងគុក ជួយនិយាយ តែមើល ទៅនាយដូចមិនស្រួលនឹងនិយាយសោះ ទឹកមុខស្មើរ ធេងសោះកក្រោះអត់ជាតិ។
«ស៊ូ...បង- ហ្អឹកៗ បងស្តាប់អូនសិនទៅ»
«កុំហៅឈ្មោះយើង ឯងនឹងយើងមិនស្និទ្ធស្នាលគ្នា ដល់ថ្នាក់ប្រើភាសារអូនបងនោះទេ ស្តាប់ហើយចង់ក្អួត យើងមិនចង់ឮ ខ្ពើមមិនចង់ស្តាប់ សែនរអើម»
«កូនស៊ូ...កូនដូចជាហួសហេតុពេកហើយ»
«ម៉ាក់កុំចេះ»
ថេយ៉ុង ឃើញសភាពដូចមិនសូវស្រួល គេដឹកដៃម៉ាក់ របស់គេនិង ជុងគុក ចាកចេញពីទីនេះ ទុកឲ្យបងរបស់ ខ្លួនដោះស្រាយជាមួយ ជីមីន ឲ្យដាច់ស្រេច។
«ហ្អឹកៗ»
«កុំមកយំសោកនៅទីនេះ ឥដ្ឋផ្ទះនេះស្អាតមិនសមឲ្យ ទឹកភ្នែកមនុស្សកុហក មនុស្សថោកទាបដូចជាឯងស្រក់ ចុះលើវាទេ វានាំតែចង្រៃ..»
«ស្តាប់អូននិយាយសិនទៅ អូនគ្មានចេតនាកុហកបង ទេ អូនធ្វើព្រោះមានហេតុផល អូនកុហកអូនទទួល ស្គាល់ ហ្អឹកៗ...តែដែលអូនស្រឡាញ់បង គឺស្រឡាញ់ ពិត អូនមិនបានយកក្តីស្រឡាញ់បងជាន់ឈ្លីនោះទេ អូនស្រឡាញ់បង ស្រឡាញ់ពិតមែន»អាល្អិតងើបឈរ ងើយសម្លឹងមើលមុខគេទាំងទឹកភ្នែកហូរ ពោលពាក្យ ពិតនិយាយទៅកាន់គេ តែគេហាក់មិនជឿ មិនខ្វល់សម្តី ខ្លួននិយាយសោះ ប្រៀបបានជាខ្យល់ហោះកាត់លើមុខ បក់ទៅឆ្ងាយសែនឆ្ងាយ។
«ចេញទៅ យើងមិនចង់ស្តាប់អ្វីទាំងអស់ សម្តីមនុស្ស កុហកដូចឯង យើងមិនចង់ស្តាប់នោះទេ»
«បងលែងស្រឡាញ់អូនហើយហេ៎ស? ស៊ូ...»
«ស្រឡាញ់ហេ៎ស? យើងស្រឡាញ់អ្នកណា កន្លងមក ឯងកុហក ឯងបន្លំខ្លួនធ្វើជាស្រីដើម្បីចូលមកបោកយើង តាំងពីដំបូង តែក្តីស្រឡាញ់នោះ វាត្រូវរលាយពេល ដែលយើងដឹងការពិតកាលពីម្សិលមិញនោះហើយ ព្រោះយើងមិនប្រាកដថាយើងស្រឡាញ់ជាអ្នកណា ជាឯង ឬជាខ្យល់ ជាមនុស្សដែលគ្មានរូបរាង មានតែ ឈ្មោះដូចមនុស្សស្លាប់ទៅហើយចឹងហេ៎ស?»គេងាកមុខមករករាងតូចដៃទាំងគូរក្រសោបឱបស្មារាងតូចច្របាច់កន្រ្ទាក់អង្រួនខ្លាំងៗតាមតែចិត្តខឹង មិនបានគិតថា ម្ចាស់សាមីខ្លួនត្រូវឈឺប៉ុណ្ណាឡើយ ព្រោះបេះដូងគេវា ឈឺបែកខ្ទិចខ្ទីជាពីរបីបំណែកអស់។
«ហ្អឹកៗ ស៊ូអូនឈឺ..»
«ឯងឈឺ? តែឈឺមិនស្មើរនឹងយើងឈឺនោះទេ យើង ឈឺប៉ុណ្ណាឯងមានដឹងទេ? យើងដាក់ចិត្តដាក់កាយ ស្រឡាញ់ឯង ដាក់ទាំងបេះដូងនឹងជីវិត តែចុងក្រោយ ឯងជាមនុស្សប្រុស ឯងកុហកយើង ឯងបន្លំខ្លួនធ្វើជា ស្រីចូលមកជីវិតយើងដើម្បីជាន់ឈ្លីក្តីស្រឡាញ់យើងមែនទេ? ឆាប់ឆ្លើយមក ជុង ជីមីន!»នាយនៅតែបន្តអង្រួន ស្មារាងតូចខ្លាំងៗ ដល់ថ្នាក់សាមីខ្លួនចង់ក្រវិលខួរអស់។
«អូនមិនបានបោកបង អូនមិនបានកុហកឬជាន់ឈ្លីក្តី ស្រឡាញ់បងទេ ហ្អឹកៗ...អូនបន្លំខ្លួនធ្វើជាស្រី ព្រោះ អូនមានហេតុផល តែអូនស្រឡាញ់បងគឺរឿងពិត មិន ថាជាស្រីឬក៏ប្រុស អូននៅតែស្រឡាញ់បងដដែល ចង់ ប្រើជីវិតរួមជាមួយបង ចង់នៅក្បែរបងរហូតដល់ថ្ងៃ ស្លាប់ អូនជាប្រុស អូនខុសត្រង់ណាដែលស្រឡាញ់ បង? អូនបន្លំខ្លួនធ្វើជាស្រី តែចិត្តនឹងបេះដូងរបស់អូន នៅតែជាអូន ប្រុសឬស្រីសំខាន់អ្វីទៅ បើបងក៏ស្រឡា ញ់អូន អូនក៏ស្រឡាញ់បង ហេតុអីយើងនៅជាមួយគ្នា មិនបាន?»
«យើងស្រឡាឯង ដោយសារតែឯងជាស្រី មិនមែន ជាប្រុសដូចពេលនេះ ជីមីន របស់យើងនាងស្លាប់បាត់ ហើយ ឯងពេលនេះមិនមែនជាមនុស្សដែលយើង ស្រឡាញ់ទេ តែជាមនុស្សដែលយើងស្អប់ ស្អប់សូម្បី តែមុខក៏មិនចង់ជួប ឈ្មោះក៏មិនចង់ឮ យើងស្អប់ឯង ជុង ជីមីន ឮទេថាយើងស្អប់ឯង ឆាប់ចេញពីផ្ទះរបស់ យើងទៅ កុំឲ្យយើងសម្លាប់ឯងចោលទាន់»នាយ កំលោះនិយាយហើយគេដើរឡើងទៅខាងលើបន្ទប់របស់ខ្លួនវិញ មិនចង់ឃើញមុខក្មេងម្នាក់នេះ ឃើញហើយ ចង់តែសម្លាប់ចោលឲ្យផុតពូជ ស្អប់ខ្លាំងមិនចង់ជួប សូម្បីតែមុខ សំឡេងក៏មិនចង់ឮ មនុស្សគេស្រឡាញ់ក៏ ខ្លាំងស្អប់ក៏ខ្លាំងដូចគ្នា។

#ថេយ៍ស៊ី

✨បន្លំស្នេហ៍✨ ( ចប់ )Where stories live. Discover now