ភាគទី7: សុំអភ័យទោស

701 63 2
                                        

ជីមីនហាងកាហ្វេ៚

ចូលមកដល់ក្នុងហាង បុគ្គលិកប្រុសស្រីនាំគ្នាឱនគោរពគេតាំងពីមុខទ្វាររហូតដល់ខាងក្នុង។

«ថ្ងៃនេះភ្ញៀវច្រើនដែរទេ?»
«ច្រើនជាងម្សិលមិញអ្នកនាង»

«ល្អណាស់! ខំធ្វើការទាំងអស់គ្នាណា ចុងខែខ្ញុំនឹងដំឡើងប្រាក់ខែឲ្យគ្រប់គ្នា»ជីមីន ញញឹម ដាក់កូនចៅគ្រប់គ្នា រួចដើរចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គេ។

ហាងរបស់គេតែងតែមានភ្ញៀវចូលមកទីនេះជារៀងរាល់ថ្ងៃ មួយថ្ងៃៗ គេរកចំណូលច្រើនបានគួរសម ទើបគេយល់ចិត្តដល់បុគ្គលិករបស់គេ ព្រោះកាលពីមុនគេធ្លាប់ក្រ ពេលនេះគេចង់ចែករំលែកលុយដែលរកបានតិចតួចជួយដល់កូនចៅរបស់គេ។

«អ្នកនាងចិត្តល្អខ្លាំងណាស់ បានចៅហ្វាយស្រីបែបនេះ ខ្ញុំរំភើបចិត្តនឹងទឹកចិត្តរបស់គាត់ណាស់»បុគ្គលិកស្រីម្នាក់និយាយទៅកាន់មិត្តរបស់នាងទាំងរំភើប។

«គាត់ចិត្តល្អតាំងពីដើមមករហូត បានហើយ ឆាប់ធ្វើការទៅ»គេទាំងពីរក៏ឈប់និយាយ ចាប់ ផ្តើមធ្វើការរបស់ខ្លួន ខ្លះទៀតក៏ទៅទទួលភ្ញៀវដែលចូលចូលមកក្នុងហាង។

កន្លះម៉ោងក្រោយមក មានបុរសសង្ហាម្នាក់ដៃកាន់បាច់ផ្កាយ៉ាងធំ ជាផ្កាកុលាបពណ៌សរ ដែលមានចំនួនដល់ទៅ50ទងឯណោះ ដើរចូលមកក្នុងហាងរួចសំដៅទៅកន្លែងបុគ្គលិក។

«អ្នកនាងជីមីននៅដែរទេ?»
បុរសនោះគ្មាននរណាក្រៅពីស៊ូហ្គាទេ។ គេចេញពីក្រុមហ៊ុនរបស់ខ្លួន ខំឆ្ពោះដំណើរចូលហាងផ្កាដែលគេបានកម្ម៉ងទុក រួចប្រញាប់មកហាងកាហ្វេដែលគេបានអាស្រ័យដ្ឋានពីម៉ាក់របស់គេ ថាទីនេះគឺជាហាងកាហ្វេរបស់អ្នកដែលគេទើបតែបំពានកាលពីយប់មិញ។

«អ្នកនាងនៅក្នុងបន្ទប់ ចាំខ្ញុំនាំលោកទៅ»
ឃើញបុរសម្នាក់នេះស្រស់សង្ហា ថែមទាំងមានបាច់ផ្កានៅក្នុងដៃ មើលក៏ដឹងថាជាមនុស្សពិសេសរបស់ចៅហ្វាយស្រីនាងដែរ ទើបនាងអនុញ្ញាតនាំគេទៅបន្ទប់របស់ចៅហ្វាយស្រីនាង។

តុក! តុក!

«អ្នកនាង! មានគេមករកចាស៎»
«ឲ្យគេចូលមក»

✨បន្លំស្នេហ៍✨ ( ចប់ )Tempat cerita menjadi hidup. Temukan sekarang