«ស៊ូស៊ី...»
គ្រប់គ្នានៅទីនេះបន្លឺប្រយោគហៅឈ្មោះនាងគ្រប់ៗគ្នា ភ្ញាក់ផ្អើលដោយសារតែនាងមកដោយគ្មានការអញ្ជើញពីពួកគេឡើយ ចុះនាងមកទីនេះដោយរបៀបណា? ហើយមកក្នុងគោលបំណងអ្វី?
«ខ្ញុំស្មានតែអ្នកគ្រប់គ្នាភ្លេចខ្ញុំហើយតើ»
«ស៊ូស៊ី! នាងមកទីនេះមានការអី ហេតុអីក៏មក?»
ស៊ូហ្គា ងើបឈរឡើងសួរទៅកាន់នាងទាំងចម្លែកចិត្ត នាងដូចជាដឹងថាថ្ងៃនេះគេមានគម្រោងសុំ ជីមីន រៀប ការអញ្ចឹងសង្ស័យតែមកបំបែកបំបាក់ពួកគេហើយមើលទៅ ស្រីម្នាក់នេះទុកចិត្តមិនបានទេ។
«បើខ្ញុំមិនមក បងច្បាស់ជាសុំស្រីបោកប្រាស់ម្នាក់ នេះរៀបការបានសម្រេចហើយ»
«នាងនិយាយអី ស៊ូស៊ី?»
ថេយ៉ុង ចាប់ផ្តើមខឹងច្រឡោតដាក់នាង និយាយមក ដាច់ក្បាលដាច់កន្ទុយមករំខានកម្មវិធីគេហើយ នៅ ឡើយយករឿងស្អីក៏មិនដឹងមកនិយាយឲ្យតែបានៗ។
«បងកំពុងត្រូវស្រីម្នាក់នេះបោកប្រាស់ហើយ អ្នកគ្រប់ គ្នាក៏ចឹង នាងនេះមិនមែនជាមនុស្សស្រីទេ តែនាងជា ប្រុសដើម្បីមកបន្លំខ្លួនចង់បានទ្រព្យសម្បត្តិរបស់អ្នកគ្រប់គ្នា»ជីមីន បើកភ្នែកធំៗបែបភ្ញាក់ផ្អើល គេតបទៅនាង វិញធ្វើដូចមិនដឹងរឿងនាងចោតប្រកាន់ខ្លួន។
«អ្នកនាង ស៊ូស៊ី និយាយអ្វីហ្នឹង ជាប្រុសអ្វីទៅ ខ្ញុំមិន យល់ទេ»
«មិនបាច់មកធ្វើពើរទេ យើងដឹងល្បិចឯងអស់ហើយ ជីមីន ឯងគ្រាន់តែជាក្មេងប្រុសដែលមកបន្លំខ្លួនដើម្បី ចង់បានទ្រព្យសម្បត្តិគ្រួសារនេះតែប៉ុណ្ណោះ ការពិតមិន អាចលាក់ជិតរហូតទេ ឯងគឺជាមនុស្សប្រុស ឯងមិន មែនជាស្រីឡើយ»គ្រប់គ្នាស្រឡាំងកាំងនឹងសម្តីរបស់ ស៊ូស៊ី សូម្បី តែ ជីមីន ខ្លួនគេផ្ទាល់។
«និយាយឆ្កួតស្អីរបស់នាង ខ្ញុំដឹងថានាងមិនចង់ឲ្យខ្ញុំ នឹង ជីមីន បានស្រឡាញ់គ្នា ទើបនាងលើករឿងនេះមក ប្រឌិត ជួយរកពាក្យកុហកឲ្យសមបន្តិចទៅ គិតថាសម្តីរ បស់នាងខ្ញុំជឿមែនទេ? កុំសង្ឃឹមនោះ»ស៊ូហ្គា ស្តីឲ្យ នាងទាំងខឹងតិចៗ នៅៗមកថាសង្សាររបស់គេជា មនុស្សប្រុសទៅកើត គួរឲ្យអស់សំណើចណាស់ យក ពាក្យកុហកឲ្យសមបន្តិចទៅអត់ទេ ចេញមកភ្លាវៗទៅ កើត ល្បិចនេះមិនបានផលទេប្រាប់ចុះ។
«ស៊ូស៊ី! អ៊ំដឹងថាក្មួយស្រឡាញ់កូនអ៊ំ តែក្មួយយក រឿងប្រឌិតដែលមិនអាចទៅរួចមកកុហកអ្នកគ្រប់គ្នានោះ កុំអីល្អជាង កុំធ្វើឲ្យអ៊ំមានគំនិតថាក្មួយជាមនុស្ស អាក្រក់អី»លោកស្រីព្យាយាមនិយាយពន្យល់ប្រាប់ នាង។
«ខ្ញុំដឹងហើយថាអ្នកគ្រប់គ្នាច្បាស់ជាមិនជឿខ្ញុំនិយាយ ទេ តែខ្ញុំនិយាយជាការពិត ហើយខ្ញុំក៏មានភស្តុតាងមក ដូចគ្នា ដើម្បីបញ្ជាក់ថាស្រីម្នាក់នេះពិតជាបោកប្រាស់ អ្នកគ្រប់គ្នាប្រាកដមែននេះមើលទៅ»នាងហុចសាមីឯកសារមួយនឹងចាក់វីដេអូនៅលើទូរស័ព្ទដៃរបស់នាងបន្ថែមទៀត។ ក្នុងវីដេអូនោះ គឺជារូប ជីមីន ចេញចូលអា ផាតមិនរបស់គេក្នុងឈុតជាស្រី ពេលចេញមកវិញគឺ ជាមនុស្សប្រុស បន្ទាប់មកទៀត ជីមីន បានទៅយកប្អូន របស់គេនៅឯសាលារៀន ពេលមកវិញ គេចូលទៅក្នុង ផ្ទះរបស់ ណាមជូន ក្នុងនេះបញ្ជាក់ច្បាស់ហើយថានាង មិនមែនជាស្រី តែនាងជាប្រុស។
«ជីមីន នេះអូន....»
ស៊ូហ្គា ស្រឡាំងកាំងទាំងមិនចង់ជឿ គេបើកមើលឯក សារនៅក្នុងដៃដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ជីមីន មិន មែនជាអ្នកមានស្អីនោះទេ គេពិតជាមនុស្សប្រុសពិត មែន ដោយសារ ណាមជូន យកមកឲ្យនៅជាមួយ តែ មិនដឹងថាឲ្យបន្លំខ្លួនធ្វើជាស្រីនេះដើម្បីអ្វីឡើយ ដឹងតែ ថាក្នុងឯកសារនេះបញ្ជាក់ថា ជីមីន និង ណាមជូន មិន ត្រូវជាអ្វីនឹងគ្នា មិនមែនជាបងប្អូននិងគ្នានោះទេ តែការ ពិតធ្លាប់ជាម្ចាស់បំណុលនិងកូនបំណុល។
«ភស្តុតាងប៉ុណ្ណឹងជឿបានឬនៅ?»
«ជុង ជីមីន!»
រាងក្រាស់ហៅឈ្មោះពេញរបស់នាងស្រាលៗ ដៃញ័រ ទទ្រើក ទឹកមុខចាប់ផ្តើមប្រែប្រួល កែវភ្នែករលីងរលោង ចង់យំចេញមកក្រៅ គេសម្លឹងមើលមនុស្សស្រីដែលខ្លួន ស្រឡាញ់នៅចំពោះមុខស្មានមិនដល់ថានាងហ៊ានយករឿងអស់នេះមកកុហកគេសោះ។
«ស៊ូ...មិន- មិនពិតទេ មិនមែនដូចបងឃើញទេ នាង កុហក នាងចោតប្រកាន់អូន បងកុំជឿនាងនិយាយអី» ជីមីន ចូលទៅចាប់ដៃគេដើម្បីចង់បកស្រាយ តែគេដើរ ថយក្រោយមិនចង់សូម្បីតែចូលជិតខ្លួន។
«គ្រប់យ៉ាងច្បាស់ប៉ុណ្ណឹងហើយ ឯងនៅកុហកទៀត ហេ៎ស?»ថេយ៉ុង និង ជុងគុក រហ័សយកឯកសារនោះ មកមើល ទាំងរូបថត ទាំងប្រវត្តិរូប គ្រប់យ៉ាងគឺជាការ ពិតទាំងអស់ ជីមីន មិនមែនជាស្រី តែគេគឺជាមនុស្ស ប្រុសដូចដែល ស៊ូស៊ី បញ្ជាក់។
«វាជាការពិតមែនទេ? ជីមីន!»
លោកស្រីយកឯកសារនោះមកមើលម្តង គាត់មិននឹក ស្មាននោះទេអ្នកដែលគាត់ស្រឡាញ់ចូលចិត្តតាំងពីដើម មកចង់បានមកធ្វើជាកូនប្រសារ តែចុងក្រោយជា មនុស្សប្រុសចូលមកបន្លំខ្លួនធ្វើជាមនុស្សស្រីដើម្បីចង់បានទ្រព្យសម្បត្តិរបស់ត្រកូលគាត់។
«មិនពិតទេ ហ្អឹកៗ គ្រប់គ្នាកុំជឿនាងនិយាយអី នាង កុហក នាងចោតប្រកាន់ខ្ញុំ នាង- អ្អាយ៎យយ!»និយាយ មិនទាន់ផុតពីមាត់ផង ស៊ូស៊ី ដើរមកកន្រ្ទាក់ចាប់ទាញ សក់ក្បាលក្លែងក្លាយរបស់គេបោះចោលមួយទំហឹង ពេលនេះគេយកលេសកុហកទៀតក៏មិនបាន គេរបូត សក់ក្លែងក្លាយរបស់គេហើយ គ្រប់គ្នាប្រាកដជាដឹងថា គេពិតជាមនុស្សប្រុសពិតមែន។
«ឃើញទេ ការពិតនាងមិនមែនជាស្រីទេ តែវាគឺជា មនុស្សប្រុស វាចូលមកក្នុងជីវិតអ្នកគ្រប់គ្នាដើម្បីតែចង់ បោកយកលុយ វាបោកអ្នកទាំងអស់គ្នាតាំងពីដើមមក»
ស៊ូហ្គា មិននិយាយអ្វី តែសឹងមិនជឿនឹងភ្នែករបស់ខ្លួន ដែលបានឃើញ ស្រីដែលគេស្រឡាញ់ចង់ប្រើជីវិតរួម ជាមួយ តាមពិតគឺជាមនុស្សប្រុស គ្រប់យ៉ាងគេគ្រាន់តែ កុហកបោកប្រាស់គេឲ្យលង់ស្រឡាញ់មិនគិតសោះថាមនុស្សដូចគេនេះត្រូវក្មេងម្នាក់នេះបោកប្រាស់មកជាយូរ បោកប្រាស់ឲ្យស្រឡាញ់ងប់ងល់ងើបក្បាលមិនរួច ដាក់ចិត្ត ដាក់កាយ ដាក់ទាំងបេះដូងនិងជីវិត ក្តី ស្រឡាញ់ទាំងប៉ុន្មានប្រគល់ឲ្យទាំងអស់ ស្មានមិនដល់ អ្វីដែលគេទទួលបានមកវិញ គឺការកុហកបោកប្រាស់ គ្រប់យ៉ាងគ្រាន់ជារឿងកុហក រឿងប្រឌិត។
«ខ្ញុំ...ហ្អឹកៗ...ខ្ញុំ»
ជីមីន រកនិយាយអ្វីទៀតក៏មិនបាន បើការពិតបាន លាតត្រដាងលឿនយ៉ាងនេះ បកស្រាយក៏គ្មានអ្នកជឿ ពេលនេះគ្រប់គ្នាមើលមកគេក្នុងនាមជាមនុស្សកុហក ជាមនុស្សអាក្រក់អស់ហើយ។
ខ្វោក...
«អ្អាយ៎យយ!»
ជីមីន ស្រែកយ៉ៃម្តងទៀត ស៊ូស៊ី ដើរមកទាញហែក រ៉ូបរបស់គេចេញ ពេលនេះនៅលើខ្លួនរបស់គេគឺអាក្រាត ល្វែងលើ ជុងគុក ឃើញដូចនេះ គេយកអាវក្រៅរបស់ ថេយ៉ុង មកគ្របដណ្តប់លើខ្លួនរបស់មិត្ត។ ស៊ូហ្គា វិញ ឃើញបែបនេះទៀតកាន់តែខកបំណងលើសដើម ភស្តុ តាងផ្ទាល់នឹងភ្នែកបានបញ្ជាក់អស់ហើយ គ្រប់យ៉ាងគឺ ជាការពិតដូច ស៊ូស៊ី និយាយទាំងអស់ សូម្បីតែលោក ស្រីគាត់សឹងតែមិនជឿនឹងភ្នែកដូចគ្នា ចង់សន្លប់នៅនឹង កន្លែងពេលជួបរឿងរ៉ាវបែបនេះផ្ទាល់ភ្នែក។
«ខ្ញុំខកបំណងលើនាងណាស់ មិនមែនទេ គឺឯង ឯង គឺជាប្រុស ឯងកុហកគ្រប់គ្នា ឯងយកក្តីស្រឡាញ់អ្នក គ្រប់គ្នាមកជាន់ឈ្លី ឯងសាហាវខ្លាំងណាស់ ជីមីន!» លោកស្រីហូរទឹកភ្នែកជាលើកដំបូងដោយសារតែនាង។ គាត់ដើរចេញពីកន្លែងនេះព្រមជាមួយប្តីគាត់ គាត់
ទទួលយកមិនបានសោះ វាភ្លាមៗពេក ក្មេងស្រីសុភាព រាបសារដែលគាត់ស្រឡាញ់ថ្នាក់ថ្នមដូចកូនបង្កើត ចុង ក្រោយបែរជាមនុស្សប្រុស ចូលមកគ្រួសារនេះបន្លំខ្លួន ធ្វើជាមនុស្សស្រីបោក ប្រាស់ក្តីស្រឡាញ់អ្នកគ្រប់គ្នា កន្លងមករហូត។
«ស៊ូ...បងស្តាប់អូនបកស្រាយសិនទៅ»
«កុំហៅឈ្មោះខ្ញុំ ខ្ញុំមិនដែលស្គាល់ឯង ខ្ញុំមិនស្គាល់ មនុស្សកុហក មនុស្សបោកប្រាស់ល្បិចច្រើនដូចឯងទេ ឯងយកក្តីស្រឡាញ់ខ្ញុំជាន់ឈ្លីពេកហើយ សប្បាយ ណាស់មែនទេដែលបង្វិលក្បាលខ្ញុំរយះពេលយូរខែបែបនេះ? ឯងចូលមកដើម្បីបំផ្លាញជីវិតខ្ញុំតាំងពីដំបូង ឯងជាន់ឈ្លីក្តីស្រឡាញ់របស់ខ្ញុំ ឯងក៏ដឹងតាំងពីដំបូងថា ខ្ញុំស្អប់មនុស្សកុហក តែឯងហ៊ានណាស់ ខ្លួនជាប្រុស តែបន្លំធ្វើជាស្រីដើម្បីតែចង់បោកប្រាស់ខ្ញុំ ចង់បានទ្រព្យ សម្បត្តិរបស់ខ្ញុំ ឯងថោកទាបពេកហើយ ជុង ជីមីន សំណាងណាស់ដែលខ្ញុំមិនទាន់បានបំពាក់ចិញ្ចៀនឲ្យឯងកុំអីខ្ញុំត្រូវសោកស្តាយអស់មួយជីវិត»គេនិយាយហើយក៏ដើរចេញចូលទៅក្នុងបន្ទប់បាត់ លែងចង់ឃើញ មនុស្សកុហកបោកប្រាស់អ្នកដែលជាន់ឈ្លីក្តីស្រឡាញ់ ខ្លួន។
#ថេយ៍ស៊ី
YOU ARE READING
✨បន្លំស្នេហ៍✨ ( ចប់ )
Action'' យើងស្អប់បំផុតគឺមនុស្សកុហក ចុងក្រោយអ្នកដែលយើងស្រឡាញ់លះបង់សូម្បីតែជីវិតឲ្យ គេបែរជាកុហកយើង '' '' ខ្ញុំគ្មានចេតនាកុហកបងទេ ព្រោះខ្ញុំគ្មានជម្រើស ខ្ញុំស្រឡាញ់បង គីម ស៊ូហ្គា ស្រឡាញ់គឺស្រឡាញ់ មិនបានកុហកបងឡើយ ខ្ញុំនិយាយជាពាក្យពិត '' KIM YOONGI & JUNG JI...
