ព្រឹកឡើង ស៊ូហ្គា សម្រេចចិត្តមកសុំទោស ជីមីន នឹងសុំការអភ័យទោសដើម្បីពីគេដើម្បីសាងស្នេហារួមគ្នាម្តងទៀត គេបានកម្ម៉ងផ្កាតាំងពីយប់មិញ ដល់ពេល នេះ គេកំពុងជិះឡានមកកាន់ហាងកាហ្វេរបស់ ជីមីន។
គេដើរចូលមកក្នុងហាង សួរទៅបុគ្គលិកដើម្បីចង់ដឹង ថា ជីមីន នៅឬអត់? ក្រោយទទួលបានដំណឹងហើយ គេដើរសំដៅទៅបន្ទប់ផ្ទាល់ខ្លួន ជីមីន ដែលគេធ្លាប់មក កន្លងមក។
តុក! តុក!
«ចូលមក»
ក្រាក...
«ជីមីន!»សំឡេងនេះ គេចាំច្បាស់ណាស់ថាជា សំឡេងអ្នកណា តែគេសុំមិនគិត មិនទាន់ហ៊ានងើយ មើលមុខអ្នកដែលហៅខ្លួនឡើយ ដោយសារតែចង់ដឹង ទើបគេបង្ខំចិត្តឲ្យងាកទៅរកប្រភពសំឡេងនោះ។
«លោក! ស៊ូហ្គា»ដូចគេទាយមិនខុស បុរសម្នាក់នេះ គឺជា ស៊ូហ្គា អ្នកដែលជាន់ឈ្លីធ្វើបាបរាងកាយគេកាល ពីមុន រួចពោលពាក្យចាក់ចោតមកកាន់គេទៀត។
«ជីមីន! គឺបង-»
ផ្លាច់!
មិនទាន់និយាយចប់ផង គេទទួលបានមួយកំផ្លៀងពី ដៃរាងតូច ធ្វើឲ្យមុខរបស់គេងាកទៅម្ខាងតាមកម្លាំងដៃ អាល្អិត។
«ចេញទៅ ទីនេះមិនស្វាគមន៍មនុស្សដូចជាលោកទេ ឆាប់ចេញពីបន្ទប់ខ្ញុំទៅ»ជីមីន ចង្អុលទៅមាត់ទ្វារ ជា ការដេញនាយឲ្យចេញ គេសែនស្អប់មុខនាយ មុខក៏មិន ចង់ឃើញ សំឡេងក៏មិនចង់ឮ។
«ស្តាប់បងសិនទៅ ជីមីន!»ស៊ូហ្គា ដើរព្យាយាមដើរ ទៅក្បែរ ជីមីន តែគេដើរគេចថយក្រោយមិនព្រមឲ្យគេ ចូលក្បែរឡើយ។
«ខ្ញុំមិនស្តាប់អ្វីទាំងអស់ ឆាប់ចេញទៅ មកផ្លូវណាក៏ ទៅតាមផ្លូវនឹងវិញទៅ ចេញទៅ»គេដើរទៅរុញនាយឲ្យ ចេញពីបន្ទប់ ព្យាយាមរុញផងគក់ផងដើម្បីឲ្យគេចេញ តែខ្លួនគេរុញយ៉ាងណាក៏មិនទៅ មុខក្រាស់ឈរធ្មឹងឲ្យ គេវាយតាមចិត្តផ្គើនគេថែមទៀត។
ឌឹប! ឌឹប!
«ចង់អូនវាយបងឲ្យស្លាប់ បងក៏មិនព្រមចេញដែរ ដរាបណាបងមិនទាន់និយាយជាមួយអូន»គេចាប់ដៃ ជីមីន ឲ្យឈប់វាយ នឹងយកផ្កាដែលខ្លួនបានទិញទុក នៅម្ខាងសិន។
«លោកត្រូវការអី? ចង់ធ្វើបាបខ្ញុំយ៉ាងម៉េចទៀត? ក្រែងថាស្អប់មុខខ្ញុំនោះអី ពេលនេះមកបង្ហាញខ្លួន ចំពោះមុខខ្ញុំទៀតធ្វើអី?»ដំណាក់កាលនេះ គេមិនបាន រំភើបដែលនាយហៅគេថាអូន ប្តូររហ័សនាមដែលធ្លាប់ ហៅគេថាឯងកាលពីមុន មានតែស្អប់មុខមិនចង់ជួប ចង់ឲ្យនាយរលាយបាត់ពីមុខនេះទើបគេសមចិត្ត។
«ស្តាប់បងបកស្រាយសិនទៅ ការពិតមិនដូចអូនគិត ទេ»
«ខ្ញុំទុកពេលឲ្យលោក១០នាទីសម្រាប់និយាយ និយាយរួចសូមលោកចាកចេញពីហាងខ្ញុំទៅ»
«ល្អ! អរគុណអូនដែលផ្តល់ឱកាសឲ្យបងនិយាយ» ឃើញទឹកមុខ ជីមីន នៅតែមិនញញឹម គេសម្រេចចិត្ត ថារហ័សនិយាយ ខ្លាចអស់ពេលវេលាមុន។
«ជីមីន! បងមកនេះ ដើម្បីចង់សុំទោសដល់អូន សុំទោសអូនដែលបងធ្លាប់និយាយស្តីមើលងាយដល់អូន ជាន់ឈ្លីកិត្តិយសអូន ធ្វើបាបរាងកាយអូន រំលោភ បំពានអូន ចាប់បង្ខំអូន ទាំងដែលអូនមិនបានស្ម័គ្រចិត្ត បងធ្លាប់និយាយថាបងស្អប់អូន ខឹងអូនដែលអូនកុហក បោកប្រាស់បង បងចង់សងសឹកអូនឲ្យអូនឈឺចាប់ដូច ដែលបងធ្លាប់ឈឺ បងធ្លាប់មានគំនិតបែបហ្នឹងពិតមែន បងបានជ្រុលខ្លួនធ្វើខុសដាក់អូន រំលោភបំពានអូនទាំង ដែលបងពោលពាក្យថាស្អប់អូន តែការពិតអត់ទេ! បង ប្រច័ណ្ឌអូន ពេលឃើញអូនស្និទ្ធស្នាលជាមួយគេផ្សេង ការពិតបងមិនបានស្អប់អូន គ្រាន់តែបងមិនទាន់ដឹង ចិត្តខ្លួនឯងច្បាស់ មិនថាអូនជាស្រីឬប្រុស អូននៅតែជា អូន ជាមនុស្សដែលបងស្រឡាញ់ ពេលនៅក្បែរមាន អារម្មណ៍ថាកក់ក្តៅ ចង់រួមរស់ជាមួយអូនអស់មួយជីវិត បងធ្លាប់គិតថាអូនបន្លំខ្លួនធ្វើជាស្រីដើម្បីចង់បានទ្រព្យសម្បត្តិរបស់បង តែផ្ទុយទៅវិញ ពេលអូនចូលមកក្នុង ជីវិតបង ធ្វើឲ្យបងស្គាល់អ្វីហៅថាស្នេហា ការស្រឡាញ់ ចង់សាងគ្រួសារជាមួយមនុស្សដែលបងស្រឡាញ់ អូន ធ្វើឲ្យបងចេះញញឹម ចេះយកចិត្តទុកដាក់អ្នកជុំវិញខ្លួន នឹងមនុស្សដែលបងស្រឡាញ់ ជីមីន! បងស្រឡាញ់អូន ស្រឡាញ់អូនដែលអូនជាក្មេងប្រុស ស្រឡាញ់អូនជា អូន»
«ហ្អឹកៗ! គិតថាលោកដឹងខុសពេលនេះគ្រប់យ៉ាង អាចបកក្រោយមែនទេ? ខ្ញុំប្រាប់លោកទៅចុះ ខ្ញុំមិន បានរំភើបដោយពាក្យសម្តីរបស់លោកទេ លោក ស្រឡាញ់ខ្ញុំឬក៏ស្អប់ខ្ញុំ ខ្ញុំលែងខ្វល់ទៀតហើយ ព្រោះតែ អ្វីដឹងទេ? ដោយសារតែខ្ញុំអស់អារម្មណ៍ជាមួយលោក បានន័យថាខ្ញុំលែងស្រឡាញ់លោកតទៅទៀត លោក ស៊ូហ្គា!»គេនិយាយទឹកមុខស្ងួត ទោះខ្លួនកំពុងយំ តែ មិនបានន័យថាគេត្រេកអរដោយសារតែនាយនិយាយ ដាក់គេនោះទេ ព្រោះគ្រប់យ៉ាងវាហួសពេលហើយ មក សារភាពចំពេលដែលគេអស់ចិត្ត។
«ជីមីន! អូនអាចផ្តល់ឱកាសឲ្យបងបានទេ? បង សន្យាថានឹងធ្វើខ្លួនល្អសារជាថ្មី ពួកយើងចាប់ផ្តើមជា មួយគ្នាម្តងទៀតបានទេ? ណា...ជីមីន!»នាយចាប់ដៃ រាងតូចផ្គួបចូលគ្នា ទឹកមុខរលីងរលោងចង់យំបន្តិចអី បន្តិច ក្នុងទ្រូងឈឺអួលណែនពេល ជីមីន និយាយតប ថាលែងស្រឡាញ់ខ្លួន មានអារម្មណ៍ថាគេកំពុងបាត់បង់ របស់សំខាន់ចេញពីជីវិតគេទៅ។
«លែងដៃខ្ញុំ! ឆាប់ចេញពីទីនេះទៅ អស់ពេលដែលខ្ញុំ ទុកពេលឲ្យលោកហើយ»គេកន្រ្ទាក់ដៃរបស់នាយចេញ នឹងរុញឲ្យនាយចេញឆ្ងាយពីគេបានសម្រេច។
«បងមិនចេញ! បងស្រឡាញ់អូន ជីមីន! អត់ទោសឲ្យ បានបានទេ? បងមិនអាចរស់បានទេបើគ្មានអូន»ស៊ូហ្គា ចាប់ទាញខ្លួនរបស់ ជីមីន យកមកឱបជាប់ទ្រូង ចង់គេ រើបម្រាស់យ៉ាងណានាយនៅតែប្រឹងឱបក្រសោបដដែល។
«លែងខ្ញុំណា...ប្រាប់ថាឲ្យលែង...»
ក្រាក...
«គីម ស៊ូហ្គា! ឆាប់លែងប្អូនយើងភ្លាមអាចង្រៃ»
ណាមជូន បើកទ្វារចូលមក ពេលឃើញ ស៊ូហ្គា កំពុង ឱបប្អូនរបស់ខ្លួន ហើយ ជីមីន ក៏កំពុងរើខ្លួនចេញពីការ ឱបរបស់ ស៊ូហ្គា ទើបគេចូលទៅទាញខ្លួន ស៊ូហ្គា ចេញ នឹងទាល់គេមួយដៃដួលដាច់ផ្ងារ។
ឌឹប! ឌឹប!
ពីរដៃទៅកាន់ ស៊ូហ្គា ម្តងទៀត ចិត្តចង់តែវាយគេឲ្យ ស្លាប់ បើកុំតែ ជីមីន មកទាញខ្លួនគេចេញ កុំអីគេវាយ នាយឲ្យស្លាប់នៅនឹងកន្លែងបាត់ហើយ។
«បងប្រុសបានហើយ ឈប់ទៅ»
«ឆាប់ចេញពីហាងប្អូនយើងទៅ បើយើងឃើញឯង បង្ហាញខ្លួនម្តងទៀត យើងនឹងសម្លាប់ឯងចោល»ណាម ជូន ចង្អុលមុខ ស៊ូហ្គា ដែលជូតឈាមដោយសារតែ កណ្តាប់ដៃរបស់គេ។
«ខ្ញុំមិនចេញ! ដរាបណាខ្ញុំបានទទួលការអត់ទោសពី ជីមីន ទើបខ្ញុំព្រមចេញ»
«ផើយ! យើងខ្ពើមសម្តីឯងណាស់ ស្តាយក្រោយ ហើយមែនទេ? លើកមុនធ្វើបាបប្អូនយើងយ៉ាងម៉េចខ្លះ ពេល នេះចង់បកក្បាលមករកប្អូនធ្វើអីទៀត?»ណាម ជូន មិនបានខ្លាចញញើតឬកពាររបស់គេឡើយ គេ ការពារប្អូនរបស់គេពីប្រុសអាក្រក់ម្នាក់នេះ ក្នុងនាមជា បងប្រុស មិនចង់ឃើញប្អូនត្រូវឈឺចាប់ដដែលៗដោយ សារតែប្រុសម្នាក់នេះទៀតទេ។
«ជីមីន! អូនព្រមអត់ទោសឲ្យបងទេ? ពួកយើងចាប់ ផ្តើមជាថ្មីម្តងទៀតទៅណា...»ស៊ូហ្គា មិនបានខ្វល់ពី សម្តី ណាមជូន អ្វីដែលគេខ្វល់ គឺ ជីមីន ទៅវិញទេ គេ នៅតែទទូចចង់បានការអត់សុំទោសពីរាងតូច។
#ថេយ៍ស៊ី
YOU ARE READING
✨បន្លំស្នេហ៍✨ ( ចប់ )
Action'' យើងស្អប់បំផុតគឺមនុស្សកុហក ចុងក្រោយអ្នកដែលយើងស្រឡាញ់លះបង់សូម្បីតែជីវិតឲ្យ គេបែរជាកុហកយើង '' '' ខ្ញុំគ្មានចេតនាកុហកបងទេ ព្រោះខ្ញុំគ្មានជម្រើស ខ្ញុំស្រឡាញ់បង គីម ស៊ូហ្គា ស្រឡាញ់គឺស្រឡាញ់ មិនបានកុហកបងឡើយ ខ្ញុំនិយាយជាពាក្យពិត '' KIM YOONGI & JUNG JI...
