Part13:ដំណឹងរីករាយ

473 47 1
                                        

ចូលមកដល់ក្នុងភូមិគ្រឹះរបស់ខ្លួន គ្រប់យ៉ាងដែលគេ បានឲ្យម៉ាក់របស់គេរៀបចំក៏ធ្វើវារួចរាល់។
«កូន ជីមីន ឆាប់អង្គុយចុះមកកូន»
លោកស្រីគីម យកចិត្តយកថ្លើមអនាគតកូនប្រសារ នាពេលឆាប់ៗ ជីមីន វិញរាងធ្វើខ្លួនមិនសូវត្រូវសោះ។
«អរគុណ អ្នកម៉ាក់»
«ម៉ាក់សប្បាយចិត្តខ្លាំងណាស់ ដែលកូនព្រមទាក់ទង គ្នាជាមួយកូនប្រុសម៉ាក់»
«ក៏ដោយសារតែកូនស្រឡាញ់គាត់ ស្គាល់គាត់រាង យូរដែរហើយ ណាមួយគាត់ជាមនុស្សល្អ ឲ្យតម្លៃកូន មិនដូចមនុស្សប្រុសដទៃដែលធ្លាប់ចូលមកញ៉ែកូនកាលពីមុនៗនោះទេ គាត់ល្អជាងមនុស្សប្រុសពួកអស់ នោះប្រៀបធៀបមិនបានឡើយ»
«ស៊ូហ្គា សំណាងណាស់ដែលបានស្រីល្អដូចកូនធ្វើ សង្សារ មិនយូរមិនឆាប់ ម៉ាក់ប្រាកដជាមានដំណឹងល្អ ឆាប់ៗរវាងកូននិងកូនប្រុសម៉ាក់ហើយ»រាងតូចមិនតបត តែញញឹមអឹមអៀនជំនួស។ លោកស្រីយល់ចិត្ត ស្រឡាញ់ថ្នាក់ថ្នមគេខ្លាំងណាស់ ធ្វើឲ្យគេមានភាពកក់ ក្តៅព្រោះមិនធ្លាប់មានម្តាយពីមុនមក ដូច្នេះគេនឹងចាត់ ទុកគាត់គឺជាម្តាយបង្កើតម្នាក់។
«ចុះនេះកូន ស៊ូហ្គា ទៅណាហើយកូន?»
«គាត់នៅនិយាយទូរស័ព្ទនៅខាងក្រៅ បន្តិចទៀតគាត់ មកហើយអ្នកម៉ាក់»
«ល្អណាស់ ពួកយើងនឹងបានញ៉ាំបាយជុំគ្នា»
«ចុះលោកប៉ានិងថេយ៉ុងពួកគេទៅណា? ម៉ាក់»
«កូនថេដើរលេងជាមួយកូនជុង ចំណែកលោកប៉ា ទៅ វាយកូនគោលជាមួយមិត្តចាស់គាត់ យើងញ៉ាំបាយតែបី នាក់ទេថ្ងៃហ្នឹង»ជីមីន ងក់ក្បាលទទួលដឹងឮ បន្ត អង្គុយរងចាំរាងក្រាស់និយាយទូរស័ព្ទឲ្យរួចរាល់។
ក្រោយពេលញ៉ាំអាហារថ្ងៃត្រង់រួចហើយ ស៊ូហ្គា បាន នាំរាងតូចចេញមកខាងក្រៅដើរលេងមើលនេះមើលនោះបន្តទៀត ទាន់គេមានពេលទំនេរពីការងារ។
«ពួកយើងទៅមើលកុនល្អទេ?»
«មនុស្សបងនេះចេះមើលកុនដែរហេ៎ស?»
«ម៉េចក៏ថាមិនចេះ បងក៏ចង់មានពេលសាង អនុស្សាវរីយ៍ល្អៗជាមួយអូនឲ្យបានច្រើនដែរ»
«អ្នកណាទៅដឹងទៅ ឃើញមុខងាប់តែរហូត ហឹសៗ»
រាងតូចសើច។ ដូចគេនិយាយចឹង នាយនេះបើសិន ជាទើបតែស្គាល់អីគិតថាជាមនុស្សអួតក្អេងក្អាងបាត់ហើយ មុខមិនដែលចេះញញឹមឬលេងសើចទេ មុខងាប់ រហូត។
«បងញញឹមតែដើម្បីអូនទេ»
«ពូកែប្រូណាស់ សម្តីផ្អែមបែបនេះ សង្ស័យធ្លាប់និយា យដាក់ស្រីច្រើននាក់ហើយទេដឹង?»
«មានណា បងថាហើយគឺមានតែអូនម្នាក់ទេ អូនជា មនុស្សពិសេសជាងគេសម្រាប់បង»គេចាប់ដៃនាងថើបខ្នងដៃស្រាលៗ។
«ទៅជឿក៏បាន តោះពួកយើងទៅមើលកុនទៅ»
«បាទ..!!»ជីមីន ឱបដើមដៃរបស់នាយដើរសំដៅទៅ រោងកុន ព្រោះអីពេលនេះពួកគេនៅក្នុងផ្សារទំនើប ស្រេចតែដើរជិតនឹងទៅដល់កន្លែងលក់សំបុត្រហើយ ស្រាប់តែពួកគេដើរបុកនឹងនារីពីរនាក់៖
ឌឹប!
«ដើរមិនចេះមើលទេហេ៎ស?»
«ខ្ញុំសុំទោស»
ជីមីន រហ័សឱនសុំទោសនាង ដោយសារតែខ្លួនពិត ជាដើរមិនបានមើលពិតមែន ចាត់ទុកថាសុំទោសដើម្បី ឲ្យចប់រឿងទៅចុះ។
«បងស៊ូ...»
«ស៊ូស៊ី...»
ស៊ូស៊ី រហ័សរុញខ្លួនរបស់ ជីមីន ចេញ ដោយនាងមក ឱបដៃគេជំនួស។
«ស៊ូស៊ី! នាងធ្វើស្អីហ្នឹង? លែងដៃខ្ញុំ»
«បងស៊ូ បងមកទីនេះម៉េចក៏មិនប្រាប់អូន ចេះមក ដើរលេងចោលអូនទៅកើត»
«ខ្ញុំប្រាប់ថាឲ្យលែងដៃខ្ញុំ»
«អូនមិនលែងទេ នេះបងមកជាមួយអ្នកណា? មកជា មួយនាងស្រីសម្រែនេះហេ៎ស វាជាអ្នកណា ហេតុអីបង មកជាមួយនាង?»ស៊ូស៊ី ច្រឡោតសួរទាំងសម្លក់មុខ របស់ ជីមីន ជាខ្លាំង ចិត្តកំពុងតែឆ្ងល់ដូចគ្នានាងម្នាក់ នេះត្រូវជាអ្វីជាមួយគេ?
«ខ្ញុំលាសិនហើយ»
ជីមីន ជ្រើសរើសដើរចាកចេញ មិនចង់រំខានក្តីសុខ អ្នកទាំងពីរ មើលក៏ដឹងដែរស្រីម្នាក់នោះត្រូវជាអ្វីជាមួយ នាយ មានចាប់ដៃចាប់ជើងគ្នាស្អិតរមួតបែបនេះទៀត ដឹងតែជាមនុស្សពិសេសរបស់នាយហើយ ចុះហេតុ អីនាយមកសុំស្រឡាញ់គេ បើនាយមានស្រីដែលនាយ ស្រឡាញ់ទៅហើយនោះ?
«ស៊ូស៊ី លែងដៃខ្ញុំ នាងគ្មានសិទ្ធិអីថាឲ្យសង្សាររបស់ ខ្ញុំទេ»គេកន្រ្ទាក់ដៃចេញពីនាងបានសម្រេច មុននឹង និយាយតទល់ជាមួយនាង។
«សង្សារ? បងថាអ្នកណាជាសង្សាររបស់បង?»
«ស្រីមិញនេះជាសង្សាររបស់ខ្ញុំ ជាស្រីដែលខ្ញុំស្រឡា ញ់ នាងគ្មានសិទ្ធិនិយាយមើលងាយគេថាស្រែៗទេ បើ សិនខ្ញុំបានឮពាក្យសម្តីមិនល្អចេញពីមាត់នាងថាឲ្យសង្សារខ្ញុំទៀត នាងច្បាស់ជាត្រូវហើយ ស៊ូស៊ី...»ថាហើយ គេប្រញាប់រត់ទៅតាមរកសង្សាររបស់ខ្លួនយ៉ាងលឿន ជីមីន ដឹងតែយល់ច្រឡំខុសលើគេហើយ ដើរចេញទៅ ទាំងទឹកមុខស្រពោនបែបខកបំណង។
«អ្អាយ៎យយ! យើងខំតាមស្រឡាញ់រាប់ឆ្នាំ បែរជាទៅ យកភ្នែកយកមីស្រីណាក៏មិនដឹង ចាំមើលណា ខ្ញុំមិនឲ្យ បងនឹងនាងរស់នៅបានសុខទេ»ស៊ូស៊ី បញ្ចេញទឹកមុខ កំណាចបែបឃោឃៅ ស្រីសុភាព ស្រីម្ញិកម្ញក់នៅជាមួ យគេមិញនេះ ប្រែក្លាយជាមេធ្មប់ត្រឹមមួយប៉ព្រិចភ្នែក។
«ស៊ូស៊ី! តោះយើងទៅ»
មិត្តម្នាក់ក្នុងចំណោមមិត្តនាងនិយាយ។
«គ្មានអារម្មណ៍ទៀតទេវើយ ទៅផ្ទះវិញ»នាងដើរកាច់ រាងក្រវីគូទនាំមុខមិត្តនាងទៅទាំងកម្រោលប្រុសដែលខ្លួនខំតាមស្រឡាញ់រាប់ឆ្នាំបានទៅស្រីផ្សេង អ្នកណាទៅ មានមុខដើរលេងទៀតនោះ ទៅសង្ងំនៅក្នុងផ្ទះរកវិធី កំចាត់គូរពួកគេវិញល្អជាង។
ស៊ូហ្គា ព្យាយាមដើររកមើលសង្សាររបស់ខ្លួនចង់ ពេញផ្សារទំនើប តែរកយ៉ាងណាក៏មិនឃើញ ខលទៅក៏ ចុចបិទលេខរបស់គេ សង្ស័យតែរត់ទៅ Apartment វិញបាត់ហើយទេដឹង។
«ជីមីន! អូននៅឯណាទៅ»
គេព្យាយាមចុចខលទៅនាងចង់ផ្ទុះមេដៃ ខលទៅដប់ ដងនាងចុចបិទទាំងដប់ដង តែប៉ុណ្ណឹងពិបាករកពាក្យ ដោះសារទៀតហើយ។ គេបើកឡានចេញពីក្នុងហាង ឆ្ពោះទៅកាន់ Apartment របស់នាង នេះសំណាង ដែរដែលគេស្គាល់កន្លែងស្នាក់នៅរបស់នាង កុំអី ប្រហែលជាមិនបានលួងទេមើលទៅ។
ឌីងដុង! ឌីងដុង!
សំឡេងចុចកណ្តឹងមុខបន្ទប់ ជីមីន ដែលសង្ងំយំខូច ចិត្តតែម្នាក់ឯងក៏រហ័សបើកទ្វារចេញទៅមើល ក្រែង លោបងប្រុសរបស់ខ្លួនមករក។
ក្រាក!!!
«ស៊ូ...»
«គឺបង»
«ចេញទៅ ខ្ញុំមិនចង់ជួបលោកទេ»
រាងតូចទាញទ្វារដើម្បីបិទ តែមិនអាចយកឈ្នះកម្លាំង របស់គេបានទេ គេនៅតែអាចចូលមកខាងក្នុងទាល់តែ បាន។
«ស្តាប់បងបកស្រាយសិនទៅ អូនកំពុងយល់ច្រឡំ លើបងខុសហើយ បងនឹងនាងមិនបានត្រូវជាអីនឹងគ្នា ទេ»
«មិនទាក់ទងនឹងខ្ញុំទេ ជាអីក៏ជារឿងរបស់លោក»
«ជីមីន...កុំចឹងអីណា បងពិតជាមិនបានត្រូវអ្វីជាមួយ នាងពិតមែន អូនជឿបងទៅ បងមិនដែលចេះនិយាយ កុហក រឹតតែមិនចូលចិត្តកុហកថែមទៀតអូនក៏ដឹង»គេ ឱបរឹតនាងពីក្រោយ ចិត្តមិនសូវស្រួលទេពេលនាងប្តូរ រហ័សនាមលឿនយ៉ាងនេះ ទាំងដែលថ្ងៃមិញគេទាំងពីរ ទើបតែផ្អែមល្អែមជាមួយគ្នាថ្មីៗ។
«បងមិនបានគិត តែនាងគិត»
«តែបងមិនបានស្រឡាញ់នាងទេ»
«មិនដឹងដែរ ចិត្តមនុស្សប្រុសមិនទៀង»
«ជីមីនហា៎...កុំចឹងអីណា បងស្រឡាញ់តែអូនម្នាក់ទេ ឲ្យបងស្បថស្លាប់នៅថ្ងៃស្អែកក៏បាន បើសិនជាបងក្បត់ អូនឬលួចទាក់ទងអ្នកផ្សេង បង-»រាងក្រាស់ថានឹងបន្ត តែនាងយកដៃចង្អុលមាត់ហាមមិនឲ្យនិយាយរឿងស្លាប់ វាមិនល្អនោះទេដែលមកនិយាយរឿងនេះ។
«កុំនិយាយរឿងស្លាប់រស់អី អូនជឿបងហើយ»
«អូនឈប់ខឹងបងហើយឬ?»
«អឹមម!»
«បែបនេះទើបហៅថាក្មេងល្អ សឺតត»
គេថើបថ្ពាល់របស់នាងមួយខ្សឺត ទើបចាប់ផ្តើម និយាយបន្ត៖
«អូនប្រច័ណ្ឌនឹងបងមែនទេ?»
«អ្នកណាក៏ប្រច័ណ្ឌដែរ បងជាសង្សារអូន បើមានស្រី ផ្សេងមកស្និទ្ធស្នាលជាមួយបង អូនខឹង ប្រច័ណ្ឌ អូន ចង់វាយនាងឲ្យស្លាប់ទៀតផង»រាងតូចធ្វើដៃធ្វើជើងបង្ហាញគេ ចិត្តចង់ចូលទៅទះនាងណាស់កាលនៅផ្សារ ទំនើប តែខំលាក់ពុតធ្វើជាស្រីត្រឹមត្រូវ កុំអីនាងនោះ បានស៊ីកណ្តាប់ដៃរបស់គេច្បាស់ណាស់។
«បងគិតថាអូនជាស្រីសុភាពរាបសារ តែនេះបងគិត ខុសហើយ អូនដូចជាខ្លាញីមួយក្បាលអញ្ចឹង»ស៊ូហ្គា សើចញឹមៗបែបមិនសម។
«របស់អូន អ្នកណាក៏មិនអាចយកចេញពីអូនបាន ដែរ»
«បើចឹងអូនបង្ហាញទៅ ថាបងពិតជារបស់អូនពិត មែន»នាយកំលោះដើរចូលក្បែរនាងយឺតៗ ទឹកមុខ ច្រឡើមខូច ខិលក៏បញ្ចេញមក ដូចជាខ្លាកំណាចឃើញ ចំណីស្រស់នៅចំពោះមុខ។
«បើហ៊ាន បងឯងស្លាប់»
ជីមីន ធ្វើដៃបែបអារកយកម្រាមដៃពីរដាក់នៅលើក បញ្ជាក់ថាមិនបានខ្លាចទឹកមុខខូចខិលរបស់នាយឡើយ តែគេនឹងបង្រ្គាបចរិតព្រានរបស់នាយចោលកាច់ បំបាក់ស្នែងចោលតែម្តង។
«បងលោលេងទេ ឥឡូវបងឃ្លានណាស់ អូនធ្វើម្ហូបឲ្យ បងញ៉ាំតិចមក ណាអូនណា»ស៊ូហ្គា ធ្វើរឹកងក់ងរដូច កូនក្មេង គេផ្អែកក្បាលលើស្មារបស់នាងទាំងមុខជូរ។
«អង្គុយសិនទៅ ចាំអូនធ្វើឲ្យបងញ៉ាំ»
«ចាំបងជួយធ្វើអូន នឹងបានរហ័សហើយ» «ចឹងក៏បាន»គេទាំងពីរនាំគ្នាទៅផ្ទះបាយធ្វើអាហារព្រម
គ្នា។ ជីមីន បើកមើលក្នុងទូរទឹកកកចង់ដឹងថាអាចមាន អ្វីធ្វើបានខ្លះ មានតែមី បង្គាស្រស់ ទើបគេសម្រេចចិត្ត ធ្វើមីញ៉ាំ និងបាយឆាគីមឈី ព្រមជាមួយស៊ុបតៅហ៊ូ។
«អនាគតប្រពន្ធបងពូកែធ្វើម្ហូបដល់ហើយ សឺតត» នាយកំលោះឱបចង្កេះរាងតូចពីក្រោយអំឡុងធ្វើអាហារ ដោយមិនភ្លេចបោះស្នាមត្រាថើបមួយខ្សឺត។
«ជាសង្សារនឹងគ្នាតែមួយថ្ងៃទេ បងឯងកុំគិតវែងឆ្ងាយ ពេក ថ្ងៃនេះបងបន្លំថើបអូនច្រើនដងហើយណា»
«សឺតត...មកពីថ្ពាល់អូនទន់និងក្រអូបពេក បងអត់ ទ្រាំមិនបានសោះពេលនៅក្បែរអូនម្តងៗ»
«របស់ឯកជនណា មិនមែនជារបស់រដ្ឋទេ»
«អូនរបស់បងតែម្នាក់គត់ ជាម្ចាស់បេះដូងបងរហូតត ទៅ គ្មានអ្នកណាមកជំនួសកន្លែងអូនបានទេ»
«សម្តីផ្អែមណាស់បងឯងនេះ អូនសុំចាញ់បងហើយ»
«អូនធ្វើអាហារតែអូនទៅ បងឱបអូនពីក្រោយ»
«ដឹងហើយ កុំឆ្លៀតឱកាសទៅបានហើយ»
«មិនប្រាកដទេ សឺតៗៗ»
ស៊ូហ្គា ថើបញក់ញីថ្ពាល់របស់នាងមិនចេះជិនណយ កាន់តែថើប កាន់តែជក់ចិត្ត ចង់ខាំបឺតជញ្ជក់ថ្ពាល់មួយ នេះគ្រប់ពេល មិនចង់ឃ្លាតឆ្ងាយទៅណាសោះ។
អាហារក៏ធ្វើហើយរួចរាល់ ពេលនេះគេទាំងពីរកំពុង ញ៉ាំអីជាមួយគ្នាយ៉ាងផ្អែមល្អែម មានការបញ្ចុកអាហារ ឲ្យគ្នាទៅវិញទៅមក មើលទៅជីវិតគូររបស់ពួកគេមាន ក្តីសុខណាស់ ទើបទាក់ទងគ្នាត្រឹមតែមួយថ្ងៃមែន តែគេ ប្រើជីវិតរីករាយដូចគូរស្នេហ៍ដែលស្រឡាញ់គ្នារាប់ឆ្នាំ។
ក្រោយបញ្ចប់ការញ៉ាំ ជីមីន ជូនដំណើរនាយឲ្យត្រឡប់ ទៅផ្ទះវិញ ជូនដំណើររួចហើយ គេចូលបន្ទប់ទឹកដើម្បី សម្អាតខ្លួនរួចក៏ដាក់ខ្លួនគេងលង់លក់យកតែម្តង។

✨បន្លំស្នេហ៍✨ ( ចប់ )Where stories live. Discover now