ព្រឹកឡើងថ្ងៃថ្មី ជីមីនក្រោកឡើងតាំងពីព្រឹក គេរៀបអាហារទុកឲ្យប្អូននឹងបងជីដូនមួយគេ រឿងការងារផ្ទះ គេចេះធ្វើមួយចប់ ថ្វីដៃក៏ត្រូវ មាត់អ្នកគ្រប់គ្នា ទាន់មានពេលនៅជាមួយប្អូន ក៏ចង់បញ្ចេញស្នាដៃតែម្តងទៅ។
ញ៉ាំអាហាតពេលព្រឹករួច ជីមីនស្ម័គ្រចិត្តជូនអាល្អិតជីស៊ុងទៅសាលាតែម្តង ពេលជូនប្អូនដល់សាលាហើយ គេជិះបកក្រោយមក Apartment របស់ខ្លួន ដើម្បីធ្វើខ្លួនជាស្រីវិញហើយទៅមើលការខុសត្រូវក្នុងហាង។
ពាក់កណ្តាលថ្ងៃត្រង់ គេនៅក្នុងហាងនូវឡើយ គេបានកម្ម៉ងអាហារជាច្រើនយកមកញ៉ាំជាមួយបុគ្គលិកប៉ុន្មាននាក់ ញ៉ាំអីជុំគ្នា មិនប្រកាន់ឋានៈអ្វីទាំងអស់។
«អ្នកនាង! មានគេមករកចា៎»កំពុងតែអង្គុយញ៉ាំអីជាមួយបុគ្គលិក ស្រាប់តែបុគ្គលិកស្រីម្នាក់បានហៅគេ។
«ជាអ្នកណាបង?»
«ប្រុសកាលពីម្សិលមិញ គេរងចាំជួបអ្នកនាងនៅខាងក្រៅ»
«ចា៎អរគុណ!»តបសម្តីនាងហើយ គេដើរ ចេញទៅខាងក្រៅដើម្បីជួបបុរសម្នាក់នោះ។
«លោក!»
«ជីមីន! ខ្ញុំមកនាំនាងទៅញ៉ាំបាយថ្ងៃត្រង់» បុរសនោះគឺជារាងក្រាស់ស៊ូហ្គា ឆ្លៀតពេលទំនេរពីការងារ មានពេលឈៀងចូលមកយកចិត្តសំណព្វចិត្តរបស់គេខ្លះ។
«អូខេ!»រាងតូចញញឹម ហើយដើរទៅយកកាបូបរបស់ខ្លួន ទើបឆ្ពោះដំណើរទៅញ៉ាំអីជា មួយគេ។
បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួចហើយ ស៊ូហ្គាបាននាំនាងទៅក្រុមហ៊ុនរបស់គេ ដើម្បីមើលកន្លែងធ្វើការគេ នឹងចង់ឲ្យបុគ្គលិកទាំងអស់បានដឹងថា នាងនេះហើយជាអនាគតចៅហ្វាយស្រីនៅទីនេះ។
«ក្រុមហ៊ុនរបស់លោកធំខ្លាំងណាស់»គេ សម្លឹងមើលជុំវិញបន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់នាយ ទេសភាពមើលពីខាងក្រៅកញ្ចក់ក៏ស្រស់ស្អាត ទិដ្ឋភាពនៅក្នុងបន្ទប់នេះក៏ល្អ ធំគួរសម។
«តិចតួចទេ ជីមីនអង្គុយលេងសិនក៏បាន បន្តិចទៀតខ្ញុំបង្ហើយការងាររួចហើយ ល្ងាចនេះខ្ញុំនាំអ្នកនាងទៅផ្ទះរបស់ខ្ញុំ ម៉ាក់ខ្ញុំចង់ជួបនាង ណាមួយប្អូនប្រុសខ្ញុំក៏ត្រឡប់មកពីជប៉ុនវិញដូច គ្នា»
ESTÁS LEYENDO
✨បន្លំស្នេហ៍✨ ( ចប់ )
Acción'' យើងស្អប់បំផុតគឺមនុស្សកុហក ចុងក្រោយអ្នកដែលយើងស្រឡាញ់លះបង់សូម្បីតែជីវិតឲ្យ គេបែរជាកុហកយើង '' '' ខ្ញុំគ្មានចេតនាកុហកបងទេ ព្រោះខ្ញុំគ្មានជម្រើស ខ្ញុំស្រឡាញ់បង គីម ស៊ូហ្គា ស្រឡាញ់គឺស្រឡាញ់ មិនបានកុហកបងឡើយ ខ្ញុំនិយាយជាពាក្យពិត '' KIM YOONGI & JUNG JI...
