ភាគ១៥: ហ៊ានប្រគល់គ្រប់យ៉ាង

507 41 1
                                        

ងាកមកមើល ស៊ូស៊ី ឯណេះវិញ គឺនាងនេះហើយ ដែលជួលឲ្យគេតាមដាន ស៊ូហ្គា និង ស្រីម្នាក់នោះ។ នាងចង់ដឹងពីទំនាក់ទំនងរបស់ពួកគេ ហើយក៏ចង់ដឹង ថាពួកគេស្និទ្ធស្នាលស្រឡាញ់គ្នាប៉ុណ្ណា បានដល់ថ្នាក់ ស៊ូហ្គា មិនរើសយកនាង តែបែរជាទៅយកស្រីមកពី ណាក៏មិនដឹងមកធ្វើសង្សារជំនួសនាង។
«នាងជាអ្នកណា ហេតុអីបងស៊ូមកស្រឡាញ់ស្រី សម្រែដូចជានាង មុខមាត់អន់ជាងយើងឆ្ងាយណាស់ នាងមិនសមនឹងបងស៊ូទេ យើងនឹងកំចាត់នាងចេញពី គាត់ឲ្យបាន អ្នកដែលស័ក្តិសមជាមួយគាត់គឺមានតែ យើងម្នាក់គត់ ស្រីណាដែលនៅក្បែរគាត់ យើងនឹង កំចាត់ចោលឲ្យអស់ ចាំតែមើលទៅ»ស៊ូស៊ី ក្តាប់រូបថត ដែលនាងជួលគេឲ្យតាមដានប្រុសដែលនាងស្រឡាញ់នៅជាមួយស្រីផ្សេងទាំងកំហឹងខឹងចង់ផ្ទុះចេញមកក្រៅ។ ទឹកមុខកំណាច កែវភ្នែកបែកសរសៃដូចមនុស្សគុំគួន រាប់សិបជាតិ អ្នកណាដែលថាមិនស្គាល់នាង នាងមិន មែនជាស្រីស្លូតបូតឯណា ត្រូសម្លាប់គឺសម្លាប់ អាងមាន ប៉ាជាអ្នកធំ ដូច្នេះចង់នាងសម្លាប់អ្នកណាក៏មិនភ័យក្នុង ការជាប់គុកដែរ។
«យើងនឹងស៊ើបប្រវត្តិរបស់នាង នាងមិនមែនជាស្រី ល្អទេ បងស៊ូច្បាស់ជាស្អប់ដឹងបើសិនគាត់ដឹងថានាង ជាស្រីអាក្រក់ ហាសហា»គិតហើយក៏សើចតែម្នាក់ឯង គ្រាន់តែស្រម៉ៃថ្ងៃដែលនាងបកអាក្រាតស្រីម្នាក់នោះ សប្បាយចិត្តជាងត្រូវឆ្នោតមួយលានដុល្លារទៅទៀត។

មួយខែក្រោយមក... រយះពេលមួយខែលឿនដូច កុហកត្រឹមតែមួយប៉ព្រិចភ្នែក ស្នេហារវាង ស៊ូហ្គា និង ជីមីន ឯណេះវិញ ពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែបង្ហាញភាពផ្អែមល្អែមដល់អ្នកជុំវិញខ្លួនគេច្រណែនគ្រប់គ្នា ដល់ថ្នាក់ពេលនេះគេរើមកនៅជា មួយនឹងនាយហើយ ប្រៀបដូចជាកូនប្រសារទៅហើយ ទោះជាមិនទាន់រៀបការក៏ដោយ តែសមាជិកក្នុងគ្រួសារ អ្នកណាក៏ស្រឡាញ់ចូលចិត្តគេដែរ គេមកនៅទីនេះពិត មែន តែមិនបានគេងបន្ទប់ជាមួយ ស៊ូហ្គា ទេ គេផ្តល់ កិត្តិយសឲ្យនាងណាស់ ដរាបណាពួកគេទាំងពីររៀប ការជាមួយគ្នាបានគេហ៊ានគេងជាមួយនាងឬធ្វើរឿងនោះ តែនេះមានឈ្មោះជាសង្សារ គេមិនចង់ធ្វើហួស ព្រំដែនឡើយ។
«ស៊ូ....»
ជីមីន ហៅឈ្មោះរបស់រាងក្រាស់ ពេលនេះគឺនាយ កំពុងគេងកើយភ្លៅរបស់គេ។
«បាទ!»
«អូនសួរមួយបានទេ?»
«សួរច្រើនក៏បានដែរ»
«បងមានដីនៅកន្លែងណាខ្លះ?»
«មានច្រើនគួរសម តែដីមួយកន្លែងជាដីកេរ្តិ៍មរតក របស់លោកតាគាត់ប្រគល់ឲ្យលោកប៉ា ហើយលោកប៉ា ប្រគល់ឲ្យបងបន្ត ព្រោះបងគឺជាកូនប្រុសច្បងនៃគ្រួសារ ត្រូវតែបានមុនអាពៅ»
«ចឹង ថេយ៉ុង គេមិនតូចចិត្តទេហេ៎ស?»
«អាពៅវាមិនខ្វល់អីទេ បានឬមិនបានក៏ហី អ្វីដែលវា ខ្វល់គឺសង្សាររបស់វា វាស្រឡាញ់សង្សារវាជាងស្អីៗទៅ ទៀត ទ្រព្យសម្បត្តិចែកឲ្យវាប៉ុណ្ណាវាក៏មិនខ្វល់ដែរ»
«ដីនៅកន្លែងណាទៅ?»
«នៅដេហ្គូ អូនស្គាល់ទេ?»
«ឆ្កួត! អូនម៉េចនឹងស្គាល់ទៅ»
«អូនចង់បានអត់ បងឲ្យ»
«កុំនិយាយលេងច្រើនពេក»
«បងនិយាយមែនណា បងធ្លាប់ប្រាប់អូនហើយ របស់ បងក៏ដូចជារបស់អូនដែរ បើអូនចង់បាន បងក៏ព្រមឲ្យ» គេងើបអង្គុយចាប់ប្រអប់ដៃនាងនិយាយមុខស្មើរ ធ្វើឲ្យ ជីមីន លួចញញឹមក្នុងចិត្ត តែខំធ្វើជាសួរពើរបន្ត៖
«អូនមិនហ៊ានទទួលយកទេ ដីនោះជាកេរ្តិ៍មរតករបស់ លោកតាបង បើបងឲ្យអូន ម៉េចនឹងសមទៅ»
«បងថាហើយតើ របស់បងក៏ដូចជារបស់អូនដែរ បង នឹងប្រគល់ឲ្យអូន ពេលណាដែលបងសុំអូនរៀបការ ឬថ្ងៃពិសេសនៃយើងទាំងពីរ តែបើអូនចង់បានពេល ណាក៏ប្រាប់បង បងនឹងព្រមឲ្យ»
«បើឲ្យអូនពិតមែន អូនមិនដឹងថាយកធ្វើអីទេនៀក» រាងតូចអេះក្បាលខ្លួនឯងបែប មនុស្សទាល់បញ្ញា នាយ បញ្ជាក់ច្បាស់ៗទៅហើយ ឱកាសរបស់គេបានមកដល់ ហើយ ត្រឹមតែមួយខែសោះ គេជិតសម្រេចគម្រោងការ របស់គេបានលឿនជាងការគិត។
«គិតវាសិនទៅ ពេលណាអូនគិតឃើញ បងនឹង ប្រគល់ដីមួយកន្លែងនោះឲ្យអូន»
«សង្សារអ្នកណាទេនៀក គួរឲ្យស្រឡាញ់ដល់ហើយ» នាយតូចយកដៃទាំងគូរច្របាច់ចាប់ទាញថ្ពាល់របស់នាយទាំងគ្រឺតខ្នាញ់។
«ជុប៎! សង្សាររបស់ស្រីស្អាត ជីមីន នោះអី បើបងគួរ ស្រឡាញ់ចឹង មានរង្វាន់ឲ្យបងទេ?»
«មិញនេះថើបហើយតើ ចង់បានអីទៀត»
«ចង់បានលើសហ្នឹង»
«ជុប៎ៗ! ពេញចិត្តនៅ?» អាល្អិតក្រសោបផ្ទៃមុខរបស់គេថើបមាត់របស់គេពីរដងជាការអរគុណ។
«តែប៉ុណ្ណឹងយប់នេះដឹងតែគេងលក់ស្រួលហើយ» ស៊ូហ្គា ដាក់ខ្លួនគេងកើយភ្លៅរបស់នាងបិទភ្នែកសង្ងំ គេងបន្ត។ ជីមីន អង្អែលសក់ក្បាលរបស់គេថ្នមៗ ស្នាម ញញឹមមានលើផ្ទៃមុខជានិច្ចពេលណាដែលឃើញនាយញញឹមដោយសារតែគេ តែស្នាមញញឹមមួយនេះ ត្រូវ រលុបវិញទាំងអស់ ក្រោយនឹកដល់ថ្ងៃដែលគេបានដី នោះមកជារបស់ខ្លួន ស្របពេលនោះ រវាងគេនឹងនាយ ក៏លែងពាក់ព័ន្ធអ្វីជាមួយគ្នាទៀតដែរ គេត្រូវចាកចេញ ពីនាយ ចាកចេញពីមនុស្សដែលគេស្រឡាញ់ ជាប់ ឈ្មោះជាមនុស្សកុហកបោកប្រាស់ក្តីស្រឡាញ់របស់ស៊ូ គេកុហកគេទទួលស្គាល់ តែគេស្រឡាញ់នាយ គឺ ស្រឡាញ់ពិត មិនមែនបោកប្រាស់នោះឡើយ តែវាមិន អាចទេ នាយមិនអាចស្រឡាញ់ក្មេងប្រុសអន់ៗដូចជា គេនោះទេ នាយស្រឡាញ់តែ ជីមីន ដែលជាមនុស្សស្រី មិនមែនជា ជីមីន ដែលជាមនុស្សប្រុស។

***
«អ៊ំស្រី»
ស៊ូស៊ី ដើរចូលមកព្រមជាមួយនឹងរបស់របរនៅក្នុងដៃ ជាច្រើនដើម្បីភ្ជាប់ចិត្តគាត់។
«ក្មួយ ស៊ូស៊ី ខ្យល់អីបក់ក្មួយមកដល់ទីនេះ?»
«ខ្យល់នឹកនិងណាអ៊ំស្រី នេះខ្ញុំមានរបស់មកជូន លោកអ៊ំដែរណា»នាងលើកបង្ហាញរបស់ជូនគាត់។
«លំបាកដល់ក្មួយហើយ»
គាត់ទទួលយកពីដៃនាង បន្តហុចឲ្យអ្នកបម្រើយក របស់ទាំងអស់នោះយកទៅទុក។
«មិនអីទេ អ៊ំស្រី ចុះបងស៊ូគាត់ទៅណាហើយអ៊ំ ខ្ញុំថា នឹងមកបបួលគាត់ទៅញ៉ាំអីនៅខាងក្រៅជាមួយគ្នា»នាងខាងឆ្វេងងាកស្តាំស្វែងរកគេ ព្រោះថាថ្ងៃនេះជាថ្ងៃ សម្រាក ចង់បបួលគេទៅដើរលេងជាមួយគ្នាបានបន្តិច ខានជួបគេមួយខែជាងហើយ។
«អើ....»
លោកស្រីធ្វើមុខអេះអុញបែបមិនហ៊ាននិយាយ បើ ប្រាប់ថាកូនគាត់នៅលើបន្ទប់ជាមួយ ជីមីន នាងដឹងតែ ស្រែកផ្អើលពេញផ្ទះហើយ នរណាមិនដឹងថានាងចង់ ធ្វើជាសង្សាររបស់កូនគាត់តាំងពីយូរនោះ គាត់មើលក៏ ដឹងដែរ កន្លងមកនាងយកចិត្តយកថ្លើមគាត់ណាស់ តែ មើលក៏ដឹងថាជាទង្វើក្លែងក្លាយ កុំដោយសារតែប៉ានាង នឹងប្តីរបស់គាត់ជាមិត្តនឹងគ្នា កុំអីគាត់មិនចង់និយាយ រកនាងឡើយ ព្រោះចរិតនាងយ៉ាប់ខ្លាំងណាស់ មិនចេះ កោតក្រែងចិត្តរបស់គាត់អីទេ។
«បងស៊ូនៅឯណាអ៊ំស្រី?»
«អ្នកម៉ាក់! មានអ្វីញ៉ាំខ្លះហ្នឹង?»
ជីមីន និង ស៊ូហ្គា ដើរចុះពីកាំជណ្តើរមកព្រមគ្នា សំឡេងរបស់គេធ្វើឲ្យ ស៊ូស៊ី ញញឹមបិទមាត់មិនជិត តែត្រូវរលុបវិញ ពេលឃើញស្រីម្នាក់នោះចុះមកជាមួយ គឺជាស្រីដែលនាងឃើញកាលនៅផ្សារទំនើប។

#ថេយ៍ស៊ី

✨បន្លំស្នេហ៍✨ ( ចប់ )Where stories live. Discover now