ភាគ២៩: ប្អូនស្រី

870 67 3
                                        

ព្រឹកថ្ងៃថ្មី ស៊ូហ្គា មកធ្វើការរបស់ខ្លួនវិញ នៅក្នុងបន្ទប់ ធ្វើការរបស់គេ មានតែសំឡេងដង្ហើមចូល គេមិនបាន ធ្វើការអីទេ គិតតែអង្គុយបង្វែលកៅអីចុះឡើងតាម អារម្មណ៍កំពុងស្រ្តេះ។
  ក្រាក...
  «បងស៊ូ...»
  ស៊ូស៊ី បើកទ្វារចូលមក ដោយមិនបានផ្តល់សំឡេង គោះទ្វារឡើយ។
  «ស៊ូស៊ី! ខ្ញុំប្រាប់ហើយមែនទេថាចូលមកត្រូវគោះទ្វារ ហេតុអីមិនដែលស្តាប់?»គេស្តីឲ្យនាងទាំងខឹងចិត្ត ហត់ នឹងណែនាំនាងណាស់។
  «ទៅអូនសុំទោស»នាងពេបមាត់ធ្វើជាតូចចិត្ត។
  «មករកខ្ញុំមានការអី?»
  «មកបបួលបងទៅញ៉ាំអីនឹងណា...»
  «ខ្ញុំរវល់! ចាំពេលក្រោយទៅ»គេយកឯកសារមកធ្វើ ជាត្រួតពិនិត្យ តែត្រូវទម្លាក់ភ្នែកចោលវិញ ហើយងាក មកប្រសព្វភ្នែកជាមួយនាង ពេលឮនាងនិយាយ។
  «អូនបបួលបង បងមិនដែលទៅទេ នៅនឹកនាងឆ្កួត ម្នាក់នោះដែលបោកប្រាស់បងនឹងមែនទេ បងនឹកវាធ្វើ អីទៀត វាជាមនុស្សប្រុស វាកុហកបោក ប្រាស់បងដើម្បី ចង់បានទ្រព្យរបស់បងទេ វាជាមនុស្សបោកប្រាស់ ល្បិចច្រើន ចង់បានតែលុយ បងក៏ដឹង ណាមួយវាមិន មែនជាស្រី វាជាប្រុស បងចង់ស្រឡាញ់ប្រុសដូចជាវា ហេ៎ស?»
  «មិនបានទាក់ទងនឹងគេ តែខ្ញុំមិនចង់ទៅដោយខ្លួន ឯង»
  «ហេតុអីទៅ? អូនមិនល្អត្រង់ណា? មិនស្មើរនឹងគេ បន្តិចទេហេ៎ស? ច្រើនឆ្នាំហើយដែលអូនស្រឡាញ់បង តែបងមិនដែលចាប់អារម្មណ៍អូនសោះ ជីមីន គេមក ក្រោយអូន តែគេបានបេះដូងបងយកទៅ មិនថាគេជា ស្រីឬប្រុស បងនៅតែបំភ្លេចគេមិនបាន ហ្អឹកៗ...អូន អន់ជាងគេត្រង់ណា បងប្រាប់អូនមក»ស៊ូស៊ី អស់ សង្ឃឹមខ្លាំង លែងមានកម្លាំងចង់យកឈ្នះចិត្តគេបន្ត ទៀត ខំធ្វើគ្រប់យ៉ាងដើម្បីឲ្យគេមើលឃើញ រត់តាម ស្រឡាញ់គេរាប់ឆ្នាំ តែគេមិនដែលខ្វល់ មិនដែលចាត់ ទុកខ្លួនឯងនៅក្នុងក្រសែភ្នែក ដល់ពេលអ្នកថ្មីគេមក មិនបានប៉ុន្មានខែផង គេអាចយកឈ្នះចិត្តនាយបាន ចុះនាងជាស្អី អាក្រក់ត្រង់ណា? មិនល្អបែបណាទើបគេ មិនស្រឡាញ់ មិនយកភ្នែកមើល ឬមួយនាងត្រូវកាត់ ចិត្តពីគេ ឈប់តាមស្រឡាញ់គេទៀត ធ្វើជាខ្លួនឯងបើក
ចិត្តទទួលយកអ្នកផ្សេងដែលមិនមែនជាគេមែនទេ??
  «ស៊ូស៊ី! ខ្ញុំដឹងថានាងតាមស្រឡាញ់ខ្ញុំយូរហើយ តែឲ្យ ខ្ញុំសុំទោសផង ខ្ញុំចាត់ទុកនាងត្រឹមតែជាប្អូនស្រី ប៉ុណ្ណោះ មិនថាខ្ញុំស្គាល់ ជីមីន យឺតឬលឿន តែខ្ញុំនៅតែ មិនអាចស្រឡាញ់នាងបាន ក្តីស្រឡាញ់ហាមមិនបាន មិនអាចបង្ខំពិតមែន កាត់ចិត្តពីខ្ញុំ បើកបេះដូងទទួល យកអ្នកផ្សេងដែលគេល្អជាងខ្ញុំ គេស្រឡាញ់នាង ព្រោះ ខ្ញុំមិនបានស្រឡាញ់នាង ខ្ញុំចាត់ទុកនាងត្រឹមតែជាប្អូន ស្រីប៉ុណ្ណោះ ស៊ូស៊ី!»មិនមែននាងមិនល្អ ទើបគេមិន ស្រឡាញ់ នាងល្អគ្រប់យ៉ាង តែបេះដូងគេមិនអាច ទទួលយកនាងបានពិតមែន គេក៏ព្យាយាមដែរ តែ ព្យាយាមរយះពេលច្រើនឆ្នាំហើយ អារម្មណ៍ប្រាប់ថា នាងបានត្រឹមជាប្អូនស្រី មិនអាចលើសពីហ្នឹងទៀត បាន។
  «លោកអាក្រក់ណាស់ ហ្អឹកៗ...ខ្ញុំនឹងស្អប់លោក ស្អប់រហូត អាបងប្រុសឆ្កួត»ឮពាក្យនាងហៅខ្លួនថាបង ប្រុស គេក្រសោបរាងកាយនាងយកមកឱបជាប់ទ្រូង ជាការលួងលោមកុំឲ្យនាងយំដោយសារតែគេ។
  «ប្អូនស្រីបងរឹងមាំណាស់ មិនមែនយំមើលតែកូនក្មេង ចឹងទេ»
  «ហ្អឹកៗ! ខ្ញុំស្អប់បង»ស៊ូស៊ី យំចង់ហើមភ្នែក គេឱប តបគេជាលើកចុងក្រោយដែលអាចឱបគេបានចាប់ពី វិនាទីនេះ នាងនឹងកាត់ចិត្តពីគេ លែងស្រឡាញ់គេត ទៅទៀត ហត់ណាស់ដែលស្រឡាញ់គេម្នាក់ឯង ចាត់ ទុកគ្នាជាបងប្អូនក៏មិនអីដែរ បើកបេះដូងទទួលយកអ្នក ផ្សេងជំនួសគេវិញល្អជាង បើតាមស្រឡាញ់រាប់ឆ្នាំ ហើយមិនឃើញបានផលអីផង បានតែការឈឺចាប់មក វិញ។
  «ក្មេងល្អ កុំយំ»
  «ឈប់យំហើយ»
  គេទាំងពីរញញឹមដាក់គ្នាជាលើកដំបូង ម្តងនេះលែង ធ្វើឲ្យនាងទឹកភ្នែកទៀតហើយ មាននាងធ្វើជាប្អូនស្រី ក៏ប្រសើរជាជាងឃើញមុខគ្នាស្អប់មិនចង់ជួបដែរ។

  ***
  កាត់មក ជីមីន ឯណេះវិញ! គេកំពុងនៅក្នុងហាង របស់គេ តែអារម្មណ៍មិនដឹងហោះហើរទៅដល់ណាទេ ចិត្តគិតពីនេះពីនោះមិនឈប់សោះ។
  «ជីមីន!»
  «ជុងគុក! លោក ថេយ៉ុង»អ្នកដែលហៅគេនោះ គឺជា ពួកគេ តែអ្វីដែលភ្ញាក់ផ្អើល អ្នកដែលមកជាមួយពួកគេ គឺលោកស្រីគីម។
  «លោកស្រី!»
  «ចាស៎! គឺម៉ាក់!»
  ជីមីន ចម្លែកចិត្តបន្តិច ខានជួបគាត់យូរតាំងពីរឿង គ្រប់យ៉ាងបែកការ ពេលជួបម្តងទៀត គាត់ហៅខ្លួនឯង ថាម៉ាក់ដដែល ដូចដែលគេជួបគាត់លើកដំបូង។
  «អ្នកម៉ាក់ចង់និយាយជាមួយឯង ជីមីន!»ថេយ៉ុង ញញឹម គេនឹង ជុងគុក ដើរចេញ ទុកឲ្យអ្នកទាំងពីរ និយាយសម្រួលគ្នា។
  «អញ្ជើញអង្គុយសិនទៅលោកស្រី»
  «អរគុណកូន»
  «កុំហៅខ្ញុំបែបហ្នឹងអី ខ្ញុំមិនស័ក្តិសមឲ្យលោកស្រីហៅ ខ្ញុំថាកូនទេ»ជីមីន ញញឹមស្រាល គេយកទឹកមួយកែវ ដាក់លើតុពីមុខគាត់។
  «ជីមីន! ម៉ាក់មកនេះគឺម៉ាក់មានរឿងនិយាយជាមួយ កូន»
  «លោកស្រីនិយាយមកចុះ ខ្ញុំចាំស្តាប់!»
  «រឿងនៅថ្ងៃនោះ ម៉ាក់ធ្វើខុសចំពោះកូនណាស់ ម៉ាក់ មិនគួរបង្ហាញទង្វើព្រងើយកន្តើយដាក់កូនចឹងទេ ម៉ាក់ សុំទោស»គាត់បង្ហាញទឹកមុខក្រៀមក្រំ ដើម្បីបញ្ជាក់ពី អារម្មណ៍របស់គាត់នៅពេលនេះ មិនមែនសម្តែង តែវា ជាការពិត គាត់ពិតជាសោកស្តាយចំពោះទង្វើរបស់ខ្លួន ឯងពិតមែន។
  «លោកស្រីមិនបានខុស អ្នកដែលខុសគឺជាខ្ញុំ ខ្ញុំខុស តាំងពីដំបូងដែលបន្លំខ្លួនចូលទៅក្នុងគ្រួសារលោកស្រី ធ្វើឲ្យគ្រប់គ្នាត្រូវខ្ញុំបោកប្រាស់មករហូត ដូច្នេះលោក ស្រីមិនបាច់សុំទោសខ្ញុំទេ ខ្ញុំទេដែលត្រូវសុំទោសលោក ស្រី»
  «អត់ទេ! ជីមីន! ការពិតមិនដូចកូនគិតទេ កូនបន្លំខ្លួន ចូលក្នុងគ្រួសារម៉ាក់ក្មែងជាមនុស្សស្រី តែមិនថាកូនជា ស្រីឬក៏ប្រុស ម៉ាក់នៅតែចង់បានកូនធ្វើជាកូនប្រសារ របស់ម៉ាក់ដដែល កូនចូលមកក្នុងគ្រួសារម៉ាក់ កូនមិន បានបោកប្រាស់ តាំងពីកូនចូលមក ជីវិតគ្រួសារពួក យើងថែមសមាជិកម្នាក់ទៀត រស់នៅជាមួយគ្នាពោ ពេញដោយស្នាមញញឹម កូនមិនបានបោកប្រាស់ម៉ាក់ អីទាំងអស់ កូនគឺជាកូន ជីមីន ជាស្រីឬប្រុស ម៉ាក់ ទទួលយកបានទាំងអស់ ត្រឡប់មកធ្វើជា ជីមីន កូន ម៉ាក់ដូចដើមបានទេ? ពួកយើងគ្រប់គ្នាត្រូវការកូន ជីមីន!»លោកស្រីរៀបរាប់ទាំងអួលដើមក ទឹកភ្នែក ស្រក់ចុះប្រណាំងគ្នានឹងអាល្អិត រំភើបពេលឮគាត់ និយាយបែបហ្នឹង គាត់មិនបានខឹងស្អប់គេ នេះគាត់ ព្រមអត់ទោសឲ្យគេហើយមែនទេ?
  «លោកស្រីព្រមអត់ទោសឲ្យខ្ញុំហើយហេ៎ស?»

#ថេយ៍ស៊ី

✨បន្លំស្នេហ៍✨ ( ចប់ )Where stories live. Discover now