ស៊ូហ្គានិងជីមីននាំគ្នាដើរលេងតាមដងទន្លេ ផុតពីកន្លែងមួយចូលកន្លែងមួយ មិនថាទៅទីណាឡើយ ស៊ូហ្គាស្ម័គ្រចិត្តជូននាងដើរគ្រប់ កន្លែង។
«លោកត្រឡប់មកពីUSAយូរហើយមែន ទេ? ខ្ញុំដូចមិនដែលឮពីលោកសោះ» ពេលនេះ ពួកគេកំពុងអង្គុយនៅហាងកាហ្វេរបស់ជីមីន ជាបន្ទប់ផ្ទាល់ខ្លួនរបស់គេ។
«មួយរយះហើយ ខ្ញុំមកស្នងដំណែងជំនួសប៉ា ព្រោះគ្មានអ្នកណាគេជួយធ្វើកិច្ចការប៉ាទេ អាពៅក៏ធ្វើខ្លួនមិនបានការ គិតតែនាំសង្សារវាដើរ លេងអត់ប្រយោជន៍រាល់ថ្ងៃ នេះទៅជប៉ុនជិតមួយអាទិត្យហើយ នៅមិនទាន់ត្រឡប់មិវិញទេ»
គេសំដៅលើថេយ៉ុងប្អូនប្រុសពៅរបស់គេ។
«ខ្ញុំមិនដែលស្គាល់ប្អូនលោកសោះ តែសំណាងនាងហើយ បានប្អូនលោកចេះគិតគូររឿងបែបនេះ»
«សង្សារវាមិនមែនជាស្រីទេ តែជាមនុស្សប្រុសទៅវិញទេ»
«ហាស៎? លោកនិយាយការពិតហេ៎ស?»រាងតូចភ្ញាក់ផ្អើល មិនគិតថាគេស្តាប់មិញនេះជាការ ពិត អាចដែរណ៎ កូនចៅកំពូលរបស់ត្រកូលនេះ មានស្នេហាជាមួយប្រុសដូចគ្នាបាន គេពិតជាគិតមិនដល់សោះ។
«អ្នកនាងភ្ញាក់ផ្អើលសម្បើមម៉្លេះ គ្រាន់តែស្រឡាញ់ប្រុសនឹងប្រុសនោះ ដូចជាមិនឃើញខុសត្រង់ណាផង សម័យនេះហើយ គេលែងប្រកាន់រឿងអស់នេះហើយ បើសិនជាសង្សារប្អូនខ្ញុំគេអាចបង្កើតកូនបានទៀតរឹតតែល្អ»
«ចុះលោកវិញ បើសិនជាមានក្មេងប្រុសម្នាក់គេស្រឡាញ់លោក លោកគិតយ៉ាងម៉េចចំពោះគេ លោកស្អប់ខ្ពើមគេដែរទេ?»គេសួរចង់សំដៅ លើខ្លួនឯង។
«អត់ទេ! ខុសត្រង់ថាខ្ញុំមិនបានស្រឡាញ់គេ តែក៏មិនបានស្អប់ ស្អប់តែអ្នកដែលចូលចិត្តនិយាយកុហក ខ្ញុំស្អប់មនុស្សកុហកណាស់អ្នក នាងដឹងទេ?»
«មនុស្សកុហកខ្លះក៏អាចមានហេតុផលរបស់គេដែរ បើមិនចឹងគេមិនជ្រើសរើសប្រើវិធីកុហកទេ ដោយសារតែទាល់ជ្រក»រាងតូចញញឹមស្ងួត បើសិនថ្ងៃណាមួយនាយដឹង គេអាចរស់ដែរទេ នាយបញ្ជាក់ច្បាស់ៗយ៉ាងនេះហើយ កុំឲ្យតែគេមានចិត្តលង់ស្រឡាញ់នាយទៅបានហើយ ដើម្បីកុំឱ្យខ្លួនឯងឈឺចាប់ព្រោះតែរឿងនេះ។
ESTÁS LEYENDO
✨បន្លំស្នេហ៍✨ ( ចប់ )
Acción'' យើងស្អប់បំផុតគឺមនុស្សកុហក ចុងក្រោយអ្នកដែលយើងស្រឡាញ់លះបង់សូម្បីតែជីវិតឲ្យ គេបែរជាកុហកយើង '' '' ខ្ញុំគ្មានចេតនាកុហកបងទេ ព្រោះខ្ញុំគ្មានជម្រើស ខ្ញុំស្រឡាញ់បង គីម ស៊ូហ្គា ស្រឡាញ់គឺស្រឡាញ់ មិនបានកុហកបងឡើយ ខ្ញុំនិយាយជាពាក្យពិត '' KIM YOONGI & JUNG JI...
