«ឯងយកសំណើរទីប៉ុន្មាន?»
«ខ្ញុំយកសំណើរទី២ តែលោកត្រូវសន្យាក្នុង នាមជាកូនប្រុស ថាលោកនឹងជួយដល់ពួកខ្ញុំ ជាពិសេសគឺប្អូនប្រុសរបស់ខ្ញុំ បើលោកហ៊ានតែក្បត់ពាក្យសន្យា លោកនឹងខ្ញុំច្បាស់ជាមានបញ្ហាក្នុងរឿងនេះ»
«ល្អ! ចាប់ពីស្អែកនេះទៅឯងត្រូវមកហាត់រៀននៅទីនេះ ព្រោះរឿងនេះវាមិនងាយស្រួលដូចឯងគិតទេ បើឯងធ្វើការបានសម្រេច ជីវិតឯងនឹងប្អូនរបស់ឯងនឹងរស់នៅសុខស្រួលពេញមួយជាតិនេះ»ណាមជូន បញ្ចេញស្នាមញញឹមធ្វើឲ្យខួចថ្ពាល់របស់គេ ដែលធ្វើឲ្យជីមីនរាងភ្លឹកនឹងស្នាមញញឹមនោះបន្តិច។
មូលហេតុដែលគេចង់បានដីនៅដេហ្គូនោះ ព្រោះគេត្រូវការដីមួយនោះដើម្បីសាងសងសណ្ឋាគារ ព្រោះដីទីនោះគឺកំពុងតែពេញនិយមនឹងត្រូវប៉ាន់ ទាំងដែលគេព្យាយាមស្នើរសុំទិញដីនៅតំបន់នោះជាច្រើនដងហើយ តែខាងត្រកូល KIMមិនព្រមលក់ឲ្យគេសោះ ព្រោះដីមួយកន្លែងនោះគឺជាដីក្តេរិ៍មរតកតាំងពីជំនាន់ដូនតាមកម៉្លេះ។
«ខ្ញុំអាចទៅវិញបានហើយមែនទេ? ពេលនេះប្អូនប្រុសរបស់ខ្ញុំកំពុងតែចាំខ្ញុំហើយ»គេចេញមកទីនេះទាំងមិនបានប្រាប់ប្អូនរបស់គេ បើជីស៊ុងក្រោកមកមិនឃើញគេទេ ច្បាស់ជាយំរកគេមិនខាន។
«នេះជាការដូរតិចតួចពីយើង ឯងយកវាទៅ ហើយក៏មិនបាច់បដិសេធដែរ»ណាមជូន ដាក់សែកលុយនៅលើតុ ទើបជីមីនទាញក្រដាសសែកនោះយកមកមើល ឃើញថាចំនួនលុយនៅលើនោះគឺមានចំនួន5000$ ស្មើរនឹងប្រា ក់ខែគេគុណនឹងដប់ឯណោះ។
«អរគុណលោកណាស់ ទោះវាជាកំទេចលុយរបស់លោក តែវាមានតម្លៃច្រើនណាស់សម្រាប់ខ្ញុំ អរគុណលោក»ជីមីន ឱនគោរពនាយជាការអរគុណទាំងរលីងរលោង។ គេយកសែកនោះដាក់ក្នុងកូនកាតាបរបស់គេ រួចក៏ចាកចេញពីទីនោះដើម្បីទៅបើកលុយយកទិញថ្នាំបន្ថែមនឹងអាហារណាដែលឆ្ងាញ់ៗយកទៅឲ្យប្អូនប្រុសរបស់គេដែលរងចាំគេនៅផ្ទះ។
«ហេតុអីចៅហ្វាយចង់ឲ្យក្មេងម្នាក់នេះជួយការងាររបស់យើងទៅ?»ដុងវ៉ុន ដែលជាកូនចៅជំណិតរបស់ណាមជូន គេសួរទៅនាយទាំងចម្លែកចិត្ត ដែលគេឈរស្តាប់ការសន្ទនារវាងចៅហ្វាយរបស់គេ មិនហ៊ានលូកមាត់សូម្បីតែបន្តិច។
YOU ARE READING
✨បន្លំស្នេហ៍✨ ( ចប់ )
Action'' យើងស្អប់បំផុតគឺមនុស្សកុហក ចុងក្រោយអ្នកដែលយើងស្រឡាញ់លះបង់សូម្បីតែជីវិតឲ្យ គេបែរជាកុហកយើង '' '' ខ្ញុំគ្មានចេតនាកុហកបងទេ ព្រោះខ្ញុំគ្មានជម្រើស ខ្ញុំស្រឡាញ់បង គីម ស៊ូហ្គា ស្រឡាញ់គឺស្រឡាញ់ មិនបានកុហកបងឡើយ ខ្ញុំនិយាយជាពាក្យពិត '' KIM YOONGI & JUNG JI...
