ជីមីន បើកភ្នែកសន្សឹមៗទទួលយកថ្ងៃថ្មីនៃពន្លឺព្រះ អាទិត្យដែលរះចាំងចូលមកបង្អួច ខ្លួនប្រាណរបស់គេ ឈឺស្រគៀពេញមួយតួខ្លួន តែព្យាយាមងើបឡើងរក មើលអ្នកដែលខ្លួនបានប្រគល់គ្រប់យ៉ាងឲ្យកាលពីយប់ មិញ តែនាយមិនបាននៅក្នុងបន្ទប់ គេឈានជើងចុះពី លើគ្រែមកយឺតៗ ទាញយកអាវឃ្លុំមកគ្របដណ្តប់រាង កាយអាក្រាតឈានជើងដើររកនាយកំលោះពេញបន្ទប់
«ស៊ូ...បងនៅឯណា?»
អាល្អិតដើរយឺតៗទៅរកមើលនាយ ក្នុងបន្ទប់ទឹកក៏មិន ឃើញ ដូច្នេះមានតែដើរចេញទៅខាងក្រៅ ពេលចេញ មកដល់ក៏បានឃើញនាយឈរក្បែរបង្អួចសម្លឹងមើលទេសភាពនៅខាងក្រៅ គេញញឹមហើយដើរទៅឱបចង្កេះ នាយពីក្រោយ។
«អូនស្មានតែបងទៅណាបាត់ហើយ»នាយកំលោះ មិននិយាយ តែគេបេះដៃរាងតូចចេញពីចង្កេះ ធ្វើឲ្យ ជីមីន ជ្រួញចិញ្ចើមចូលគ្នាមុននឹងសួរ។
«បងយ៉ាងម៉េចហ្នឹង?»
«ស្លៀកពាក់ទៅ ពួកយើងទៅវិញ»
«ទៅវិញលឿនម៉្លេះ នៅទីនេះពីរបីថ្ងៃទៀតសិនទៅ ពួកយើងមិនងាយមានពេលដើរលេងជាមួយគ្នាទេ»
«ឯងគិតថាឯងនាំឯងមកដើរលេងហេ៎ស?»
ឃើញទឹកមុខនាយកំលោះញញឹមញញែមចុងមាត់ ជីមីន កាន់តែឆ្ងល់នឹងទឹកមុខរបស់គេ។
«យើងជាន់ឈ្លីឯងបានសមចិត្តហើយ ដូច្នេះយើងមិន ចង់នៅជាមួយឯងទៀតទេ»
«បងបានន័យថាម៉េច?»
«ឯងនេះល្ងង់ណាស់ គិតថាយើងដេកជាមួយឯង យប់មិញ ដោយសារតែយើងស្រឡាញ់ឯងមែនទេ? អាល្ងង់! យើងប្រាប់ឯងទៅចុះ យើងមិនបានគិតដូច ឯងកំពុងតែគិតនោះទេ យើងគ្រាន់តែចង់បំផ្លាញឯង ចង់ជាន់ឈ្លីឯងដោយស្នាដៃរបស់យើង យប់មិញយើ ងក៏ធ្វើបានសម្រេចពិតមែន យើងនេះពូកែខ្លាំងណាស់ ធ្វើឲ្យឯងជឿឡើងស្លុង បណ្តោយខ្លួនឲ្យយើងញ៉ាំញី តាមចិត្ត មិនបាច់ហត់ប្រើកម្លាំងបង្ខំ ហឹសៗ »ជីមីន ស្តាប់ហើយស្រឡាំងកាំង ទឹកភ្នែកហូរមកច្រោកៗ បេះ ដូងធ្លាក់ដល់ដីធ្លាយធ្លុះខ្ទិចខ្ទីអស់ ក្រោយបានតាមសម្តី នាយនិយាយរៀបរាប់ប្រាប់។
ផ្លាច់!
«ហ្អឹកៗ ថោកទាប! ខ្ញុំមិនគិតថាលោកថោកទាបដល់ ថ្នាក់នេះសោះ»រាងតូចផ្តល់មួយកំផ្លៀងទៅកាន់នាយ ទឹកភ្នែកហូរមកម៉ាត់ៗ ឈឺទាំងចិត្តឈឺទាំងកាយ ស្មាន មិនដល់ថាមនុស្សដែលខ្លួនស្រឡាញ់ ស្រឡាញ់ស្ទើរ លេប ហ៊ានយកក្តីស្រឡាញ់របស់គេមកជាន់ឈ្លីដោយ សារតែចង់ធ្វើបាបខ្លួន។
«ទោះយើងថោក ក៏ថោកមិនស្មើរឯងដែរ ឯងភ្លេច ហើយហេ៎សថាឯងធ្វើអ្វីខ្លះដាក់យើងនោះ?»រាងក្រាស់ កន្រ្ទាក់ដើមដៃរាងតូចឲ្យបុកនឹងទ្រូងមាំរបស់ខ្លួនកែវភ្នែកស្អប់គុំគួនដោយកំហឹងបង្ហាញមកយ៉ាងច្បាស់ ដៃរឹត ច្របាច់ដើមដៃ ជីមីន កាន់តែខ្លាំងឡើងៗ។
«បើខឹងស្អប់ខ្ញុំ ហេតុអីចាំបាច់ធ្វើបែបហ្នឹង? លោកគួរ តែប្រើវិធីផ្សេង ស្អប់ខ្ញុំ មិនបាច់មកជួបមុខគ្នាទៀតទេ ចាត់ទុកគ្នាជាអ្នកដទៃតែម្តងទៅ»
«ហឹស! រឿងអីយើងធ្វើតាមឯងស្នើរសុំ យើងចង់ជាន់ ឈ្លីឯងឲ្យកប់ចូលទៅក្នុងដី ចង់ឲ្យឯងយល់អារម្មណ៍ មនុស្សខ្លួនស្រឡាញ់បោកប្រាស់ វាឈឺកំរិតណា ឈឺបិះ តែនឹងស្លាប់កំរិតណានោះឯងនឹងយល់»
«ជីមីន ដែលជាស្រីគេធ្វើបាបលោក កុហកលោក តែខ្ញុំជាមនុស្សប្រុស លែងជានាងទៀតហើយ បើលោ កខឹងស្អប់ខ្ញុំដល់ថ្នាក់នោះ បាន! ចាប់ពីពេលនេះទៅ ខ្ញុំនឹងកាត់ចិត្តពីលោក ចង់ចងគុំនំខឹងគុំគួនក៏តាមចិត្ត ខ្ញុំលែងខ្វល់ទៀតហើយ ដេកជាមួយលោកយប់មិញ ចាត់ទុកថាខ្ញុំសងបំណុលដែលខ្ញុំធ្លាប់ធ្វើដាក់លោកទៅ ចុះ តែចាប់ពីស្អែកទៅ ពួកយើងលែងត្រូវជាអ្វីនឹងគ្នា ជួបមុខគ្នាមិនបាច់ធ្វើស្គាល់គ្នាទេ ព្រោះយើងគឺជាអ្នក ដទៃ»រាងតូចតបម៉ាត់ៗ មិនសូម្បីតែសម្រក់ទឹកភ្នែកម្តង ទៀត គេយំដោយសារតែនាយច្រើនដងពេកហើយ ហេតុផលក៏នាយមិនព្រមស្តាប់ នៅតែខឹងគុំគួននឹងគេ គេគ្មានជម្រើសទេ ទុកឲ្យនាយធ្វើអ្វីតាមតែចិត្តទៀតចុះ គេហត់ហើយ ហត់ក្នុងការស្រឡាញ់នាយណាស់ បើ ស្នេហាដែលគេចង់ចាប់យកវាពិបាកយ៉ាងនេះ គេក៏ព្រម ចុះចាញ់ ដើរចេញជាជម្រើសដ៏ល្អបំផុត។
ស៊ូហ្គា មិនតបត តែដៃនៅតែចាប់ក្រសោបឱបរាងតូច ជាប់មិនលែង ពេលឮរាងតូចនិយាយ គេគាំងមិនដឹង តបយ៉ាងម៉េច បេះដូងលោតញាប់កន្រ្ទាក់ឌឹបៗ វាឈឺ ស្ទៀបៗដូចគេយកកាំបិតមកចាក់រុក ហេតុអីមាន អារម្មណ៍ថាឈឺចាប់ អន់ចិត្ត ពេលឮគេនិយាយដូច្នោះ? គេគួរតែត្រេកអរ សប្បាយចិត្តដូចដែលខ្លួនចង់បាន តែ ម៉េចក៏បេះដូងស្រែកទាមទារមិនចង់ឲ្យរាងតូចចាកចេញទៅ ចង់ឱបក្រសោប មិនចង់ឲ្យដកចិត្តចេញពីគេ ឡើយ។
«លែងខ្ញុំ ខ្ញុំទៅផ្ទះវិញ»
«យើងមិនឲ្យទៅ»
«លោកគ្មានសិទ្ធិហាមខ្ញុំទេ លែង!»
«មិនលែង»
«ចង់យ៉ាងម៉េចលោកហ្នឹង?»
«កំដរយើងប្រាំទឹកសិនទៅ យើងនឹងលែងឯង»
«នេះលោក...»នាយតូចស្លើភ្នែកឡើងលើ មិនយល់ ថានាយចង់ធ្វើបែបហ្នឹងដើម្បីអ្វី។
«អ្អាយ៎យយ! អត់ទេស៊ូ....»
ស៊ូហ្គា ទាញរាងកាយតូចអូសចូលទៅក្នុងបន្ទប់គ្មាន ការសហការជាមួយអាល្អិតក៏ដោយ នាយនៅតែអូស ចូលបន្ទប់ទាល់តែបាន។
«មាត់ថាស្អប់ខ្ញុំ តែនេះលោកកំពុងតែធ្វើខុសហើយ ស្អប់ខ្ញុំ តែហេតុអីចង់ដេកជាមួយខ្ញុំម្តងហើយម្តងទៀត នោះ?»អាល្អិតនិយាយ ពេលនាយកំពុងញក់ញីកញ្ចឹង កគេពីឆ្វេងដេញមកស្តាំ។
«មែន! យើងស្អប់ឯង តែពេលយើងបានបំផ្លាញឯង ហើយ ធ្វើឱ្យយើងមានក្តីសុខ សប្បាយចិត្តពេលឃើញ ពីភាពវេតនារបស់ឯង»នាយងើបមុខឡើងញញឹមចុងមាត់ សម្លឹងមើលអ្នកក្រោមទ្រូងរបស់ខ្លួនទាំងពេញចិត្ត ឃើញទឹកភ្នែករាងតូច ធ្វើឲ្យគេសប្បាយចិត្ត តែក្នុងចិត្ត វិញ មិនដូចមាត់ខ្លួននិយាយសោះ។
«បើចឹងធ្វើទៅ ធ្វើអ្វីដែលលោកចង់ទៅ បំផ្លាញខ្ញុំជាន់ ឈ្លីខ្ញុំឲ្យខ្ទិចខ្ទីតាមចិត្តចុះ ចង់ធ្វើអ្វីក៏ធ្វើទៅ»
«កុំផ្គើមយើងឲ្យសោះ»
«ខ្ញុំមិនបានផ្គើន តែខ្ញុំនិយាយការពិត»
«បាន! ឯងបង្ខំយើងខ្លួនឯងទេ អ៊ុប...»រាងក្រាស់ ទម្លាក់បបូរមាត់លើរាងតូចទាំងកម្រោល ជីមីន បាន ត្រឹមបិទភ្នែកបង្ហូរទឹកភ្នែកព្រមឲ្យនាយញ៉ាំញីរាងកាយរបស់ខ្លួនតាមចិត្ត រហូតសង្រ្គាមស្នេហ៍ដ៏ឃោឃៅកើត ឡើងទាំងព្រឹក តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ទើបគ្រប់យ៉ាងបញ្ឃប់...
#ថេយ៍ស៊ី
YOU ARE READING
✨បន្លំស្នេហ៍✨ ( ចប់ )
Action'' យើងស្អប់បំផុតគឺមនុស្សកុហក ចុងក្រោយអ្នកដែលយើងស្រឡាញ់លះបង់សូម្បីតែជីវិតឲ្យ គេបែរជាកុហកយើង '' '' ខ្ញុំគ្មានចេតនាកុហកបងទេ ព្រោះខ្ញុំគ្មានជម្រើស ខ្ញុំស្រឡាញ់បង គីម ស៊ូហ្គា ស្រឡាញ់គឺស្រឡាញ់ មិនបានកុហកបងឡើយ ខ្ញុំនិយាយជាពាក្យពិត '' KIM YOONGI & JUNG JI...
