ភាគ២៣: ស្អប់

742 61 2
                                        

«ហ្អឹកៗ ខ្ញុំខុសណាស់មែនទេ? ខុសខ្លាំងមែនទេដែល បន្លំខ្លួនធ្វើជាស្រីនោះ?»ហេតុអ្វីត្រូវសួរបែបនេះមកកាន់ខ្លួនឯង? ត្រូវហើយ! គេបន្លំខ្លួនធ្វើជាស្រីនេះវាខុស ខុសតែបន្តិចបន្តួច តែអ្វីដែលខុសខ្លាំង ដឹងហើយថាការ ពិតបើសិនថ្ងៃណាមួយលាតត្រដាង គេនេះហើយដែល មានឈ្មោះជាមនុស្សកុហក តែអ្វីដែលរឹតតែខុសនោះ គេបែរជាលង់ស្រឡាញ់នាយ ស្រឡាញ់ទាំងដឹងថាការ ពិតវាមិនអាចទៅរួច ណាមជូន ធ្លាប់ប្រាប់ហើយតែគេ មិនស្តាប់ រឹងចចេសស្រឡាញ់នាយឲ្យទាល់តែបាន ដល់ពេលការពិតបែកធ្លាយ អ្នកដែលឈឺចាប់ អ្នកដែល ត្រូវគេស្អប់ គឺជាខ្លួនឯង មិនមែនតែប្រុសដែលគេ ស្រឡាញ់ស្អប់នោះទេ លោកស្រីដែលគេស្រឡាញ់ចាត់ ទុកដូចម្តាយបង្កើតក៏ស្អប់គេដែរ។
ជីមីន ប្រមូលខោអាវនឹងរបស់របរដាក់ចូលក្នុងវ៉ាលីរួច គេអូសវ៉ាលីដើរចេញមកខាងក្រៅនៃភូមិគ្រឹះត្រកូលគីម មុននឹងចាកចេញទៅ គេងាកក្រោយសម្លឹងមើលទៅផ្ទះ ដែលខ្លួនធ្លាប់រស់នៅ ក្តីសុខដែលខ្លួនធ្លាប់មាននៅទី នេះ ពេលនេះប្រែក្លាយជារលាយសាបសូន្យដូចទឹកកក ត្រូវថ្ងៃ តែគេក៏មិនស្តាយក្រោយដែរ។
គេចូលឡានដែលគេបានខលហៅ ដុងវ៉ុន ឲ្យមក ទទួលគេរួចក៏បើកចាកចេញពីទីនេះលែងវិលត្រឡប់មកវិញជារាងរហូត។
ជីមីន ចាកចេញទៅ ក្រោមក្រសែភ្នែករបស់លោកស្រី សម្លឹងមើលមិនដាក់ភ្នែកតាមបង្អួចនៃបន្ទប់គេងរបស់គាត់។
«ម៉ាក់! ម៉ាក់គិតច្បាស់ហើយមែនទេដែលស្អប់ជីមីន? »ជុងគុក និង ថេយ៉ុង សម្លឹងមើលគាត់ដែលសម្លឹង មើល ជីមីន ចាកចេញទៅ។
«ម៉ាក់មិនបានស្អប់ តែម៉ាក់ទទួលយកមិនទាន់បាន»
«ជីមីន! គឺជា ជីមីន មិនថាគេជាស្រីឬក៏ប្រុស គេនៅ តែជាគេដដែល ខុសតែភេទ គេខុសដែលកុហកពួក យើង តែគេជាអ្វី គេនៅតែជាគេ ជាមនុស្សស្មោះត្រង់ សុភាព ចេះគោរពចាស់ទុំ យើងមិនអាចកាត់ក្តីថាគេ ខុសទាំងអស់នោះទេ ម៉ាក់ចាំទេ? កាលដែលកូនទាក់ ទងគ្នាជាមួយជុង កូនមិនដែលប្រាប់ម៉ាក់ទេ កូនកុហ កម៉ាក់ថាជុងជាមិត្តកូន តែយូរៗទៅកូនក៏បែកការ ម៉ាក់ ដឹងថាកូននឹងជុងជាសង្សារនឹងគ្នា តែម៉ាក់ក៏មិនបានខឹង ម៉ាក់មានតែគាំទ្រពួកយើង ព្រមឲ្យកូនស្រឡាញ់គ្នាមក ដល់សព្វថ្ងៃនេះ ចុះ ជីមីន នោះ ហេតុអីម៉ាក់មិនព្រម អត់ទោសឲ្យគេ? គេក៏ដូចតែកូន គ្មានអ្នកណាចង់លាក់ បាំងឬកុហកទេ បើមិនចាំបាច់ឬមានហេតុផល»ថេយ៉ុង លើកហេតុផលមកបញ្ជាក់ ព្រោះថាកាលដែលគេនឹង ជុងគុក ក៏មិនងាយស្រួលដែរទម្រាំមកដល់ថ្ងៃនេះ។ លោកស្រីសញ្ជឹងគិតពីសម្តី ថេយ៉ុង ដូចកូនគាត់ និយាយអញ្ចឹង ថេយ៉ុង និង ជុងគុក គាត់មិនបានខឹង មិនបានស្អប់ដែលកូនខ្លួនស្រឡាញ់មនុស្សប្រុសដូចគ្នា គាត់មានតែគ្រាំទ្រ បើកចិត្តព្រមទទួល តែហេតុអ្វី ជីមីន គាត់មិនអាចទទួលយកបាន? ជីមីន ជាស្រីឬក៏ប្រុស នៅតែជា ជីមីន ដដែលហ្នឹង មិនឃើញថាជាអ្នកណា ផង បើកចិត្តព្រមទទួលយកហេតុអីគាត់មិនព្រម? យ៉ាងណា ជីមីន គឺជាមនុស្សល្អ។
«កូននិយាយត្រូវកូនថេ ម៉ាក់មិនគួរណាព្រងើយ កន្តើយដាក់ ជីមីន ទេ»
«ចុះម៉ាក់ព្រមអត់ទោសឲ្យ ជីមីន ហើយហេ៎ស?»
«ហ្អឹម! ម៉ាក់នៅតែចង់បានគេមកធ្វើជាកូនប្រសារ ដដែល តែរឿងដែលសំខាន់បំផុត គឺកូនស៊ូទៅវិញទេ មិនដឹងថាគេព្រមទទួលយក ជីមីន បានឬក៏អត់?»
«ចាំកូនជួយពន្យល់ដល់គាត់»
លោកស្រីងក់ក្បាល ខណៈនោះ ថេយ៉ុង និង ជុងគុក ក៏ចាកចេញទៅ ទុកឲ្យគាត់សម្រាក។
ក្រឡេក មកមើលនាយកំលោះសម្បុរសស្លេក មុខ មាត់ស្រស់សង្ហាមិនងាយបញ្ចេញស្នាមញញឹមឲ្យអ្នកណាបានឃើញ ម្នាក់នោះគ្មានអ្នកណាក្រៅពី ស៊ូហ្គា ឡើយ។
«ហេតុអីទៅ ហេតុអី?»គេនិយាយដដែលៗ ជាមួយ ពាក្យនេះសឹងតែកន្លះថ្ងៃទៅហើយ គេទទួលយកមិន បាន មនុស្សស្រីដែលគេស្រឡាញ់ពេញក្រអៅបេះដូង ហ៊ានប្រគល់សូម្បីតែជីវិតឲ្យ តែចុងក្រោយប្រែទៅជា មនុស្សប្រុសត្រឹមមួយប៉ព្រិចភ្នែក គ្រប់យ៉ាងដែលពួកគេ ធ្លាប់សាងរួមគ្នា ក្តីស្រឡាញ់ដែលគេមានឲ្យគ្នា វាគ្រាន់ ជារឿងបោកប្រាស់ ការកុហកតែប៉ុណ្ណោះ។
«ខ្ញុំស្អប់ឯង ជុង ជីមីន»
គេមិនអាចទទួលយកបានទេ ទោះ ជីមីន ជាស្រីឬក៏ ប្រុសនៅពេលនេះ គេក៏មិនអាចស្រឡាញ់បានដូចដើម ទៀត បេះដូងរបស់គេបានឈឺខ្ទិចខ្ទីរលាយជាផេះផង់ ស្នេហាគ្រាដំបូងដែលខ្លួនសង្ឃឹមថាបានសាងគ្រួសាររួម
គ្នា ពេលនេះលែងមានទៀតហើយ បេះដូងគេលែង ទទួលយកអ្នកណាទៀត គេខ្លាចហើយស្នេហា ឈឺម្តង នេះឈឺខ្លាំងណាស់ ខ្លាចរអាលែងចង់មានវាម្តងទៀត គេមិនព្រមទទួលយកស្រីណាចូលមកស្អំបេះដូងឲ្យគេនោះទេ បុរសចិត្តត្រជាក់ដូចទឹកកក ទឹកមុខស្មើរធេង មិនញញឹមមិនចេះលេងសើចបានត្រឡប់មករកសភាពដើមវិញហើយ ក៏ដោយសារតែក្មេងប្រុសម្នាក់ដែលចូល មកបំផ្លាញជីវិតនិងបេះដូងគេ។

ងាកមកមើល ជីមីន ឯណេះវិញ គេអង្គុយរៀបរាប់ រឿង ដែលកើតឡើងប្រាប់ទៅ ណាមជូន បណ្តើរយំ បណ្តើរ។
«ហ្អឹកៗ ខ្ញុំធ្វើការមិនបានសម្រេចទេ សុំទោសបង ប្រុស ខ្ញុំអន់ណាស់ ការងារជិតសម្រេចទៅហើយ តែធ្វើ ឲ្យផ្លាត់ទាល់តែបាន ហ្អឹកៗ...»
«បងមិនខឹងទេ អូនឈប់យំទៅណា បងលែងត្រូវការ ដីនៅដេហ្គូទៀតហើយ»នាយកំលោះក្រសោបកាយតូចយកមកឱបជាប់ទ្រូង ការងារមិនបានសម្រេច គេមិន
បានខឹង អ្វីដែលគេបារម្ភ គឺប្អូនរបស់គេ យំនេះមិនមែន ដោយសារការងារបរាជ័យ តែយំខូចចិត្តដោយសារតែ ស្នេហា ស្នេហាដែលត្រូវមនុស្សដែលខ្លួនស្រឡាញ់គិត ថាជាមនុស្សកុហក មនុស្សបោកប្រាស់ ឈឺចាប់ណាស់ ពេលជួបរឿងបែបនេះ បើសិនជាគេ គេក៏ឈឺដូចគ្នា។
«ហេតុអីទៅ? ដោយសារតែការងាររបស់ខ្ញុំបរាជ័យ មែនទេ ទើបបងឈប់ចង់បានដីនៅកន្លែងនោះ?»
«មិនមែនទាំងអស់ អ្វីដែលបងត្រូវការ គឺក្តីសុខប្អូន ប្រុសរបស់បង យកដីនោះបានក៏មិនដឹងទៅធ្វើស្អី លោកប៉ាបងលែងចង់បានវាហើយ បងក៏មិនចង់បានវា ទៀតដូចគ្នា តែបងត្រូវការអូន ដែលជាប្អូនប្រុសរបស់ បង បងមិនចង់ឃើញអូនយំម្តងទៀតទេ»ជីមីន ហូរទឹក ភ្នែកកាន់តែខ្លាំងៗ រំភើបនឹងពាក្យសម្តីនាយខ្លាំងមែន
ទែន មិនគិតថានាយស្រឡាញ់ថ្នាក់ថ្នមគេដល់ថ្នាក់នេះ សោះ ការងារដែលឲ្យគេធ្វើ គេធ្វើមិនបានសម្រេច នាយមិនបានបន្ទោស ផ្ទុយទៅវិញនាយបែរជាមិនខឹង តែបារម្ភពីគេជាងការធ្វេសប្រហេសរបស់គេឯណេះទៅវិញ។
«ហ្អឹកៗ បងប្រុស!»
ជីមីន ឱបក្រសោបនាយកាន់តែខ្លាំង គេយំយកៗយក
តែមែនទែន ចង់ស្រែកឲ្យបែកភូមិគ្រឹះ ស្រែកទៅកាន់ ពិភពលោកថាគេកំពុងតែខូចចិត្តនិងត្រេកអរក្នុងពេលតែមួយ ក៏ដោយសារតែគេមានបងប្រុសដ៏សែនល្អម្នាក់ ចាំបារម្ភខ្វាយខ្វល់ពីគេ យកចិត្តទុកដាក់នឹងគេពេលគេ កើតទុក្ខឬខូចចិត្ត ទោះគេខូចចិត្តបាត់បង់ស្នេហា ត្រូវ បុរសដែលខ្លួនស្រឡាញ់ស្អប់ តែគេនៅមានបងប្រុស របស់គេ ប្អូនរបស់គេម្នាក់ទៀត ដែលព្រមនៅជាមួយ គេ។
«ឈប់យំទៅណា ចាប់ពីស្អែកទៅអូននឹងធ្វើជាខ្លួន របស់អូន ជា ជីមីន របស់បងដែលជាក្មេងប្រុសគួរឲ្យ ស្រឡាញ់ លែងមានអ្នកនាង ជីមីន ស្អីនោះទៀតហើយ ពួកយើងនឹងរស់នៅជាមួយគ្នារហូតទៅ មានអូន មាន បង និង ជីស៊ុង ម្នាក់ទៀត»អាល្អិតងក់ក្បាលញាប់ ស្អេកពីរនាក់បងប្អូនក៏បន្តឱបគ្នាម្តងទៀតដោយក្តីស្រឡាញ់មានឲ្យគ្នាទៅវិញទៅមក។

#ថេយ៍ស៊ី

✨បន្លំស្នេហ៍✨ ( ចប់ )Where stories live. Discover now