មួយអាទិត្យក្រោយមក...
នៅក្នុងភូមិគ្រឹះត្រកូលគីម គ្រប់គ្នាកំពុងមមារញឹក រៀបចំកម្មវិធីតូចមួយ ព្រោះថា ស៊ូហ្គា ចង់សុំ ជីមីន រៀបការនៅយប់នេះ ទោះមិនបានការ ក៏សុំភ្ជាប់ពាក្យ ទុកសិន សង្ឃឹមថាយប់នេះគេទទួលបានចម្លើយចេញ ពីមាត់នាងធ្វើឲ្យគេមាបសង្ឃឹមចុះ។
«ហើយឬនៅអាពៅ?»
ស៊ូហ្គា ខលសួរប្អូនប្រុសពៅរបស់គេ គេមិនបានជួយ រៀបចំជាមួយទេ ដោយសារជាប់រវល់ជូន ជីមីន មក ទិញខោអាវបន្លំ។
''ហើយៗ ត្រៀមខ្លួនឲ្យរួចខ្លួនឯងទៅ នៅទីនេះគ្រប់ យ៉ាងត្រៀមរួចជាស្រេចហើយ''
«អឺដឹងហើយ»ទូត...!!!!
«ហើយនៅហ្នឹង អូនពេញចិត្តឈុតណាខ្លះ?»
បញ្ចប់ការសន្ទនាជាមួយប្អូនខ្លួនរួច គេដើរមកមើល នាងដែលកំពុងតែមើលឈុតជាច្រើនដែលបុគ្គលិកបានណែនាំ។
«យកតែប្រាំឈុតបានហើយ ខ្លាចបងក្រដោយសារ អូនទិញឈុតអស់នេះ ហិហិ»
«ចង់យកអស់ពីហាងបងក៏មិនក្រដែរ សម្រាប់អូន ច្រើនលើសហ្នឹងទៀតក៏បាន»គេច្បិចថ្ពាល់របស់នាងទាំងគ្រឺត ធ្វើចរិតចង់តែចាប់ថើបកណ្តាលហ្វូងមនុស្សទេ បើយ៉ាងហ្នឹងៗ។
«យកតែប៉ុណ្ណឹងទេ ចាំទិញអីផ្សេងជំនួសណា»
«បងតាមអូន នេះកាត!»
ស៊ូហ្គា ហុចកាតឲ្យបុគ្គលិកស្រី ហុចហើយនាយ ទទួលយកអីវ៉ាន់មកកាន់នឹងដើរទៅទិញរបស់របរផ្សេងទៀត។
«ជីមីន»
«ចាស៎»
«យប់នេះមានកម្មវិធីនៅផ្ទះ ខួបស្នេហាអាពៅ វាចង់ ឲ្យអូនតែងខ្លួនឲ្យស្អាតដូចទេពធីតា»គេកុហកធ្វើជាខួបស្នេហារបស់ប្អូនគេ តែការពិត យប់នេះគេនឹងសុំនាង រៀបការទៅវិញទេ។
«ពិតមែនឬ? ចឹងចាំអូនធ្វើតាមបំណងគេចុះ ចឹង យើងមានការដូរអីទិញឲ្យគេទៅ អូននឹកមិនឃើញសោះ មកពីបងទើបតែប្រាប់យឺតពេក នេះជិតល្ងាចហើយ ហ្នឹង»
«មិនអីទេ ធ្វើខ្លួនឲ្យតែស្អាតទៅបានហើយ»
«ប្រញ៉ាប់ញ៉ាំទៅចឹង»
«បាទ!»ស៊ូហ្គា ញញឹម បន្តការញ៉ាំរបស់ខ្លួន បន្ទាប់ មកទៀតគេជូននាងទៅផាត់មុខនឹងជ្រើសឈុតម្តងទៀត តែលើកនេះជាឈុតពិសេសជាងទិញអំប្បាញ់មិញ យប់នេះនាងត្រូវតែពិសេសនឹងស្រស់ស្អាតឲ្យដូចជាទេពធីតាដើរលើដី ព្រោះយប់នេះគឺជាយប់ពិសេសរបស់ គេដែលនឹងសុំនាងរៀបការធ្វើជាគូរជីវិតនៅថ្ងៃអនាគតនៅយប់នេះ។
YOU ARE READING
✨បន្លំស្នេហ៍✨ ( ចប់ )
Action'' យើងស្អប់បំផុតគឺមនុស្សកុហក ចុងក្រោយអ្នកដែលយើងស្រឡាញ់លះបង់សូម្បីតែជីវិតឲ្យ គេបែរជាកុហកយើង '' '' ខ្ញុំគ្មានចេតនាកុហកបងទេ ព្រោះខ្ញុំគ្មានជម្រើស ខ្ញុំស្រឡាញ់បង គីម ស៊ូហ្គា ស្រឡាញ់គឺស្រឡាញ់ មិនបានកុហកបងឡើយ ខ្ញុំនិយាយជាពាក្យពិត '' KIM YOONGI & JUNG JI...
