ភាគទី6: លាក់បាំង

734 65 2
                                        

«ឯងធ្វើស្អីឯងអាស៊ូ...»
គេអង្អែលថ្ពាល់ខ្លួនឯងដែលត្រូវនាងទះមិញនេះស្ពឹកគួរសម។

មិនគួរឡើយ នាងខឹងគេដាច់ក្បាលកន្ទុយបាត់ហើយ ថ្ងៃក្រោយអាចមានឱកាសជួបនាងយ៉ាង ម៉េច? នេះហើយលទ្ធផលឃើញស្រីស្អាតមិន បាន ស្មានតែនាងជាមនុស្សស្រីដែលឃើញភាពស្រស់សង្ហារបស់គេធ្វើឲ្យនាងលង់ តែចុង ក្រោយស៊ីអំបិល។ គេដើរចូលទៅខាងក្នុងវិញទាំងមុខស្អុយ តែប៉ុណ្ណឹងនាងឃើញមុខរបស់គេច្បាស់ជាស្អប់ហើយ។

កម្មវិធីក៏បញ្ចប់ដោយរលូន ពេលនេះគឺម៉ោង ១១ជិតពាក់កណ្តាលអាធ្រាតហើយ នូវឡើយតែណាមជូននឹងជីមីន ដែលនៅនិយាយលាគ្នាជាមួយត្រកូលKIMសិន។

«អរគុណម្តងទៀត ដែលនៅចូលរួមកម្មវិធីរបស់ពូរហូតដល់ពេលបញ្ចប់កម្មវិធី»លោកគីម និយាយអរគុណទៅកាន់ណាមជូន ទោះគេធ្លាប់ចង់បានដីនៅដេហ្គូក៏ដោយ តែយ៉ាងណាណាមជូនក៏នៅតែជាដៃគូរជំនួញនឹងជាក្មួយដែលគាត់រាប់អានស្រឡាញ់ដូចសមាជិកគ្រួសារ។

«មិនអីទេលោកពូ ពួកយើងសុទ្ធតែគ្នាឯងទេ»
ណាមជូនញញឹមបញ្ចេញថ្ពាល់ខូចទៅកាន់អ្នកជាពូយ៉ាងគួរសម។

«យប់ណាស់ហើយ ក្មួយអាចគេងសម្រាកនៅទីនេះក៏បានដែរ ធ្វើដំណើរផ្លូវឆ្ងាយ អាចពិបាកដល់ក្មួយណា»អ្នកស្រីគីម និយាយទៅកាន់នាងតូចដែលឈរក្បែរគាត់។ ណាមួយចង់ឲ្យកូនប្រុសរបស់គាត់មានពេលស្គាល់គ្នាជាមួយនាងឲ្យបានច្រើន។

«មិនអីទេអ្នកមីង តែថា ខ្ញុំនៅទីនេះយូរហើយ ដូចមិនឃើញថេយ៉ុងនៅក្នុងកម្មវិធីសោះ»ជីមីន ឮណាម ជូនសួរបែបនេះ ចិត្តក៏ឆ្ងល់ដូចគ្នា។ គេមិនទាន់ស្គាល់មុខប្អូនប្រុសនៅក្នុងផ្ទះមួយនេះទេ។

«ថេយ៉ុងមានធុរៈធ្វើនៅបរទេស ទើបមិន បានមកចូលរួម»កូនប្រុសពៅរបស់គាត់ មិនចង់ស្នងដំណែងជាCEOស្អីទេ គេបែរជាបើកហាងអាហារដែលជាចំណងចំណូលចិត្តរបស់គេ ណា មួយគេមានសង្សាររួចហើយ អ្នកណាក៏មិនអាចជំទាស់ចិត្តរបស់គេដែរ បើសិនគេចង់ធ្វើអ្វីមួយហើយនោះ។

«អញ្ចឹងខ្ញុំសុំលាទៅសិនហើយ ថ្ងៃក្រោយជួប គ្នាទៀតលោកពូអ្នកមីង»

✨បន្លំស្នេហ៍✨ ( ចប់ )Donde viven las historias. Descúbrelo ahora