ភាគ៣២: ប្រឆាំងនិងបេះដូង

825 61 4
                                        

«ចេញទៅវិញទៅ ខ្ញុំគ្មានថ្ងៃអត់ទោសឲ្យលោក ហើយ ក៏មិនចង់ត្រូវគ្នាវិញជាមួយលោកដែរ ពួកយើងលែងត្រូវ ជាអ្វីនឹងគ្នាទៀតហើយ លោកមានអ្នកនាង ស៊ូស៊ី ជា ស្រីដែលលោកស្រឡាញ់ ដូច្នេះពួកយើងកុំជួបគ្នាទៀត អី»ជីមីន និយាយភ្ជាប់ជាមួយទឹកភ្នែក នឹកឃើញកាល ដែលគេទាំងពីរមកទីនេះ បេះដូងគេឈឺធ្លុះធ្លាយខ្លាំង ណាស់ រូបភាពថ្ងៃនោះ នៅតែលងបន្លាចគេគ្រប់ពេល គិតវាម្តងៗឈឺចាប់ណាស់រកប្រាប់មិនត្រូវ។
  «ស៊ូស៊ី នឹងបងពួកយើង-»គេរកថានិយាយបន្ត តែ ណាមជូន កាត់សម្តីគេមុន។
  «ឆាប់ចេញទៅ ចង់ឯងនឹងនាងជាប្តីប្រពន្ធជាមួយគ្នា ក៏មិនទាក់ទងជាមួយប្អូនយើងដែរ ហាមឯងមកទីនេះ ទៀត បើយើងឃើញឯងមករំខានប្អូនយើងម្តងទៀត យើងនឹងសម្លាប់ឯងចោល»ស៊ូហ្គា មើលមុខ ជីមីន លើកចុងក្រោយ ឃើញ ជីមីន ងាកមុខចេញ មិនសម្លឹង មើលគេអីបន្តិច ទើបគេមានតែឈានជើងចាកចេញ ពីទីនេះ នៅក៏មិនកើត បើសុំឱកាសហើយគេនៅតែមិន ព្រមផ្តល់ឱកាសហើយ អញ្ចឹងមានតែចុះចាញ់នៅពេល នេះ។
  «ហ្អឹកៗៗ...»ពេល ស៊ូហ្គា ចេញទៅផុត ជីមីន ដាក់ ខ្លួនយំអង្គុយនឹងកៅអីទ្រហ៊ោយំខ្លាំងៗ លែងខ្មាស់បង របស់ខ្លួនដែលនៅទីនេះជាមួយ។
  «ឈប់យំទៅ ជីមីន! ឲ្យវាចេញគឺល្អបំផុតហើយ បើ សិនអូនព្រមអត់ទោសឲ្យវា ថ្ងៃណាមួយវាច្បាស់ជាធ្វើ ឲ្យអូនឈឺចាប់ម្តងទៀតមិនខាន»ណាមជូន ក្រសោប រាងកាយរបស់ប្អូនយកមកឱប និយាយលួងលោមដើម្បី កុំឲ្យអាល្អិតយំ តែយំ គេមិនស្រណុកក្នុងចិត្តទេ ពេល ឃើញយំដោយសារតែ ស៊ូហ្គា ទៀត គេរឹតតែមិន សប្បាយចិត្ត ប្អូនរបស់គេមិនគួរណាមកបង្ហូរទឹកភ្នែក ដោយសារតែប្រុសមិនបានការដូចជា ស៊ូហ្គា ទេ។
  «បងប្រុស! ខ្ញុំឈឺ ហេតុអីត្រង់នេះវាឈឺម៉្លេះ? ដូចមាន គេយកកាំបិតមកចាក់ឆ្គិះអញ្ចឹង វាឈឺខ្លាំងណាស់ បង..»គេយកដៃដាក់លើទ្រូងខាងឆ្វេងរបស់ខ្លួនបង្ហាញ ប្រាប់ទៅនាយថាឈឺខ្លាំង វាអួលណែនយ៉ាងម៉េចក៏មិន ដឹង ថប់ៗពិបាកដកដង្ហើម។
  «មិនអីទេណា មិនអីទេ»នាមជាបងប្រុស ពេលឃើញ ប្អូនខ្លួនឯងបែបនេះ គេកាន់តែរឹតរង្វង់ដៃឱបប្អូនកាន់តែ ណែនជាងមុន។
  «ខ្ញុំនៅស្រឡាញ់គេ បងប្រុសខ្ញុំស្រឡាញ់គេ»
  «បើស្រឡាញ់គេ? ហេតុអីក៏ដេញគេចេញ? ម៉េចមិន ព្រមអត់ទោសឲ្យគេ រួចហើយចាប់ផ្តើមជីវិតថ្មីជាមួយគេ ទៅ»
  «តែខ្ញុំខ្លាច ខ្លាចគេធ្វើឲ្យខ្ញុំឈឺចាប់ម្តងទៀត»
  «សួរចិត្តខ្លួនឯងសិនទៅមើស គេមានធ្វើបាបអូនត្រង់ ណា? ពេលអូននឹងគេនៅស្រឡាញ់គ្នា គេដែលធ្វើបាប ចិត្តអូនអត់? បើតាមអូនប្រាប់បងកន្លងមក អូននឹងគេ ស្រឡាញ់គ្នាខ្លាំងណាស់ តែអ្វីដែលគេធ្វើខុសដាក់អូន គឺគេចាប់បង្ខំអូន និយាយមើលងាយអូនតែបន្តិចបន្តួច បើបែបហ្នឹង អូនគួរតែព្រមអត់ទោសឲ្យគេ ព្រោះពេល នេះគេក៏ស្រឡាញ់អូន ដូចដែលអូនស្រឡាញ់គេដូច គ្នា»នាយចាប់ក្រសោបស្មាអាល្អិតទាំងសងខាង និយាយបែបពន្យល់ដល់គេ ដើម្បីឲ្យព្រមបើកចិត្ត។ ក្នុងនាមគេជាបងប្រុសម្នាក់ គេមិនចង់ឲ្យប្អូនត្រូវឈឺ ចាប់ដោយសារតែលាក់អារម្មណ៍ខ្លួនឯងទេ គ្រប់គ្នាតែង តែមានកំហុស តែបើម្នាក់នោះចេះកែ យើងគួរតែព្រម អត់ទោសឲ្យ មិនត្រូវបិទចិត្តខ្លួនឯង ដែលធ្វើឲ្យខ្លួនឯង ឈឺចាប់ទេ។
  «តែ...បងប្រុស»
  «កុំទាន់ឆ្លើយតបជាមួយបង អូនគួរសួរចិត្តខ្លួនឯង សិន ចង់អត់ទោសឲ្យគេ ហើយសាងគ្រួសាររួមគ្នា ឬ មួយចង់ធ្វើបាបបេះដូងខ្លួនឯងបន្តទៀត? យកសម្តីបង ទៅគិតទៅណា បងមានការងារធ្វើ បងទៅសិនហើយ សឺត...»គេថើបថ្ងាស់រាងតូចមួយខ្សឺត មុននឹងញញឹម ហើយដើរចេញទៅ ទុកឲ្យអាល្អិតនៅគិតពីសម្តីនាយ ម្នាក់ឯង។
  ''បងស្រឡាញ់អូន ជីមីន បងមិនអាចរស់គ្មានអូនបាន ទេ''សម្តីរបស់ ស៊ូហ្គា នៅវិលវល់នឹងខួរក្បាលគេនៅ ឡើយ គេអង្គុយគិតពីសម្តីនាយ ព្យាយាមធ្វើជាមិនខ្វល់ តែចិត្តរសាប់រសល់នៅតែចង់គិត។
  «ព្រមអត់ទោសឲ្យគេឬអត់? អាមីនអើយ...»ពេល នេះក្រញាញ់ខួរអស់ហើយ គិតដល់នាយម្តងៗ បេះដូង ដូចមានគេចាក់រុក ឈឺខ្ទោកៗយ៉ាងម៉េចក៏មិនដឹង ចិត្ត មួយប្រាប់ថាព្រមអត់ទោសឲ្យ តែចិត្តមួយទៀតហាម មិនឲ្យអត់ទោសឲ្យគេ គ្រាន់តែគិតក៏ឈឺក្បាលដែរ ហ៊ើយ....។

  យប់ព្រលប់ល្មម ពេលចេញពីហាងរបស់ ជីមីន ស៊ូហ្គា គេទៅសង្ងំផឹកនៅក្នុងបន្ទប់តែម្នាក់ឯង ក្នុងបន្ទប់ ពោពេញទៅដោយដបស្រាជាច្រើន មិនដឹងថាខូចចិត្ត កំរិតណាទេ បានជាផឹកយ៉ាងនេះនោះ។
  ក្រាក...
  សំឡេងបើកទ្វារលាន់បន្លឺឡើង ដែលចូលមកនោះ គឺជា ថេយ៉ុង ប្អូនរបស់គេ។
  «ជីមីន...អ្អឹក...បងស្រឡាញ់..បងស្រឡាញ់អូន»
  ស៊ូហ្គា បើកស្រវឹងនិយាយងល់ៗតែម្នាក់ឯង ភ្នែកបើក មិនចង់រួច ខ្លួនដេកលើឥដ្ឋមើលតែមនុស្សប្រមឹក ឃើញ ហើយអត់អាណិតមិនបានសោះ។
  «បងប្រុស! ងើបឡើង»
  ថេយ៉ុង ចូលមកទាញខ្លួនគេឲ្យងើប តែថាខ្លួនបងគេ នេះធ្ងន់ខ្លាំងណាស់ ទម្រាំតែអូសដាក់លើគ្រែបាន ប្រើ ពេលរាងយូរបន្តិចហើយ។
  «ជី...មីន...»
  ស៊ូហ្គា នៅតែបន្តស្រែកមមើហៅរកឈ្មោះ ជីមីន ជា ហូរហែមិនចាប់អារម្មណ៍ថាប្អូនរបស់ខ្លួនកំពុងជូតខ្លួនឲ្យគេទេ ដោយសារបើកភ្នែកមិនចង់រួច។
  «ធ្វើយ៉ាងម៉េចទៅទើប ជីមីន ព្រមអត់ទោសឲ្យបង តើខ្ញុំត្រូវជួយបងតាមរបៀបណាទៅ»ថេយ៉ុង ជូតខ្លួន បណ្តើររកនឹកវិធីត្រូវជួយបងគេបណ្តើរ។ ជីមីន នេះចិត្ត រឹងគួរសមបងគេខំទៅសុំទោសហើយនៅមិនព្រមអត់ទោសឲ្យទៀតមើលចុះបងប្រុសដែលមិនធ្លាប់ចេះផឹកស្រាកាលពីមុន ពេលនេះបន្ទប់ពេញទៅដោយដបស្រា ខូចចិត្តនេះកំរិតស្តង់ដាហើយ បានជាផឹកយ៉ាងនេះ ក្នុងនាមគេជាប្អូន មិនអាចទ្រាំមើលបងរបស់ខ្លួនបែប នេះរាល់ថ្ងៃបានទេ ធ្វើយ៉ាងណាត្រូវតែរកវិធីគិតឲ្យបង របស់គេសម្រេចបំណងឲ្យបានក្នុងពេលឆាប់ៗ។

#ថេយ៍ស៊ី

✨បន្លំស្នេហ៍✨ ( ចប់ )Donde viven las historias. Descúbrelo ahora