ភាគ១៦: ខឹង

490 48 1
                                        

«បងស៊ូ! នាងមកទីនេះបានយ៉ាងម៉េច?»
ស៊ូស៊ី ច្រឡោតស្រែកសម្លុតសួរគេ មិនបានខ្វល់ពី លោកស្រីដែលឈរនៅចំពោះមុខនាងអ្វីដែលនាងកំពុង តែខឹងពេលឃើញស្រីម្នាក់នេះចុះមកពីខាងលើជាមួយប្រុសដែលនាងស្រឡាញ់។
«នាងជាសង្សារខ្ញុំ រឿងអីនាងមកមិនបាន»
«ខ្ញុំមករស់នៅជាមួយគាត់មួយរយះហើយ មានអ្វីមែន ទេ អ្នកនាង ស៊ូស៊ី! មករកសង្សារខ្ញុំមានការអ្វីដែរ?» ជីមីន សួរបែបឌឺដង គេក្រសោបឱបដើមដៃរបស់អ្នក កំលោះដើម្បីផ្ចាញ់ផ្ចាលទៅកាន់នាង។
«អ៊ំស្រី ដូចនាងនិយាយដែរទេ នាងមកនៅទីនេះយូរ ហើយហេ៎ស ឆ្លើយប្រាប់ខ្ញុំមកអ៊ំស្រី»ស៊ូស៊ី ជំរិតសួរ គាត់ លែងចង់ស្គាល់ចាស់ស្គាល់ទុំអស់ហើយ មុខវិញ មិនបាច់និយាយ ក្រញ៉ូវគុំគួនជាគ្នា។
«ចា៎! ជីមីន និយាយជាការពិត បន្តិចទៀតនេះនាង នឹងក្លាយជាកូនប្រសារធំនៅផ្ទះមួយនេះហើយ ក្មួយ ស៊ូស៊ី កាត់ចិត្តទៅណា អ៊ំមិនអាចហាមឃាត់ស្នេហាកូន អ៊ំទេ ក្មួយអាចបើកចិត្តមើលអ្នកផ្សេងជំនួសកូនអ៊ំទៅ ណា»គាត់បញ្ជាក់មួយៗច្បាស់ៗ មិនចង់ឲ្យនាងរងចាំ ទទួលស្នេហាពីកូនគាត់ទៀតទេ សុខចិត្តឲ្យនាងបើក បេះដូងទទួលយកបុរសផ្សេងដែលមិនមែនជាកូនគាត់ បើសិនកូនគាត់ចង់ស្រឡាញ់នាង ពេលនេះអាចរៀប ការជាមួយគ្នាបង្កើតកូនច្រើននាក់ទៅហើយ តែមកពី កូនគាត់មិនដែលចាប់អារម្មណ៍នឹងនាងនោះឯង បាន នាងតាមតោងកូនគាត់មកដល់សព្វថ្ងៃនោះ។
«អ្អាយ៎យយ! នាងមានស្អីល្អជាងខ្ញុំទៅ ហេតុអីក៏បង ជ្រើសរើសយកនាង នាងជាស្រីមកពីណា កូនអ្នកណា ក៏មិនដឹង បងភ្នែកខ្វាក់យកស្រីថោកទាបដូចជានាងទៅ កើត ខ្ញុំមិនល្អត្រង់ណា ខ្ញុំអន់ជាងនាងត្រង់ណា?»ស៊ូស៊ី ស្រែកបញ្ចេញកំហឹង ចរិតពិតកាចឆ្នាស់បញ្ចេញចំពោះ មុខគ្រប់គ្នាលែងលាក់ពីធាតុពិតអីទាំងអស់ហើយ កំពុងតែខឹង កំហឹងត្រូវតែបញ្ចេញ មិនខ្វល់ពីលោកស្រី នៅចំពោះមុខអីទាំងអស់។
«ល្អជាងនាងទៅបានហើយ ឈប់តាមខ្ញុំទៀតទៅ ស៊ូស៊ី បើខ្ញុំស្រឡាញ់នាង ខ្ញុំស្រឡាញ់យូរហើយ មិន មែនឲ្យនាងតាមខ្ញុំមករាប់ឆ្នាំអញ្ចឹងទេ»សម្តីរបស់អ្នកកំលោះកាន់តែធ្វើឲ្យនាងឆេះដុំលើសដើម។
«បងចាំតែមើលចុះ បងនឹងសោកស្តាយដែលមិនរើស យកខ្ញុំទៅយកស្រីដូចជានាង ហើយនាងចាំទុកទៅ ខ្ញុំនឹ ងមិនឲ្យនាងសោយសុខស្រួលៗទេ គ្រប់គ្នានឹងដឹងថា នាងមិនមែនជាស្រីល្អដូចគ្រប់គ្នាគិតឡើយ ហឹស!» ស៊ូស៊ី ស្រែកមួយអស់សំឡេងចុងក្រោយ ព្រមទាំងដើរ ទន្រ្ទាំជើងចាកចេញត្រឡប់ទៅវិញទាំងកំហឹងឆេះឆួល។
«ស៊ូ...បងមិនគួរ-»
«បងដឹងថាអូនចង់និយាយអី តែអូនកុំខ្វល់ជាមួយ នាងអី ស្រីដូចជានាងទោះគ្មានអូនចូលមកក្នុងជីវិតបង បងក៏មិនចាប់អារម្មណ៍ជាមួយនាងដែរ»គេយកដៃចុចមាត់របស់នាងមិនឲ្យនាងនិយាយបន្ត គ្រាន់តែហាមាត់ ក៏ដឹងទៅហើយថានាងចង់និយាយអី សន្តានចិត្តល្អ របស់នាងនេះ គេមើលដឹងទាំងអស់ ទាំងដែល ស៊ូស៊ី មានចិត្តមិនល្អមកលើខ្លួនហើយ នៅតែឆ្លៀតបារម្ភពី នាងទៀត។
«ត្រូវហើយកូន ជីមីន! កូនកុំខ្វល់ពីសម្តីនាងអី ម៉ាក់ក៏ មិនចង់បានកូនប្រសារបែបហ្នឹងដែរ»
«អ្អឹម...»
ជីមីន ងក់ក្បាលឈប់គិតតាមសម្តីរបស់នាយនឹងម៉ាក់ ប្រាប់។ តែក្នុងចិត្តវិញលួចត្រេកអរមិនស្ទើរទេ បញ្ជាក់ បានទៅហើយថាអ្នកទាំងពីរស្រឡាញ់គេខ្លាំងកំរិតណានោះ។
«តោះទៅញ៉ាំអីវិញល្អជាង ម៉ាក់ធ្វើអាហារច្រើនណាស់ សម្រាប់ពួកកូន»
«ចាស៎/បាទ ម៉ាក់»
អ្នកទាំងបីដើរទៅកន្លែងញ៉ាំអីព្រមគ្នា ឈប់គិតរឿង របស់ ស៊ូស៊ី និយាយអំប្បាញ់មិញនេះអស់រលីង មិន ចង់គិតនាំតែធ្ងន់ខួរអត់ប្រយោជន៍។

ស៊ូស៊ី ត្រឡប់មកផ្ទះវិញភ្ជាប់ដោយកំហឹង នាងបោះ កាបូបចោលលើសាឡុងរួចយកទូរស័ព្ទខលទៅមនុស្ស ម្នាក់ដែលនាងធ្លាប់ជួលឲ្យធ្វើការកាលពីលើកមុន។
«អាឡូ»
''មានការអ្វីមែនទេ?''
«បើគ្មានការយើងក៏មិនខលទៅឯងដែរ»
''ចឹងឆាប់និយាយមក''
«យើងចង់ឲ្យឯងស៊ើបពីប្រវត្តិស្រីម្នាក់»
''ផ្ញើរូបមក''
«ត្រូវតែយកឲ្យលម្អិត ហើយតាមដាននាងគ្រប់ ជំហានឮទេ? ធ្វើយ៉ាងណាត្រូវតែស៊ើបពីប្រវត្តិវាឲ្យបាន បកអាក្រាតវាធ្វើឲ្យវារលាយរលត់តែម្តង»
''អូខេ! តែលើកនេះសុំថ្លៃបន្តិចហើយ''
«មិនបាច់ភ័យរឿងលុយទេ បើឯងធ្វើការបានសម្រេច យើងនឹងឲ្យលុយឯងមួយគុណនឹងបី»
''យល់ហើយ ប៉ុណ្ណឹងសិនចុះ បានដំណឹងអីចាំខ្ញុំផ្តល់ ដំណឹងទៅអ្នកនាង''
«ល្អ!»ទូត....!!!!
«នាង ជីមីន យើងនឹងបកអាក្រាតឯងឲ្យបាន យើង ជឿថានាងជាស្រីថោកទាបតាមចាប់ប្រុសអ្នកមានច្បាស់ណាស់ រូបរាងរបស់នាង ចរិតរបស់នាងបញ្ជាក់មក ច្បាស់ណាស់ ចាំមើលថាបើបងស៊ូនឹងអ៊ំស្រីដឹងពី សន្តាននាងហើយ គាត់នៅចង់បាននាងធ្វើកូនប្រសារ ទៀតទេ? អ្នកដែលជាកូនប្រសារធំនៃត្រកូលគីមគឺមាន តែយើងម្នាក់គត់ ស្រីណាក៏គ្មានសិទ្ធិដែរ»ស្នាមញញឹម កំណាចកែវភ្នែកឈ្នានីសបង្ហាញឡើងផ្ទៃមុខ ទឹកមុខ ពិសពុលបែបមានល្បិចមានពេញខួរក្បាល។ របស់ណា ដែលនាងចង់បាន កុំសង្ឃឹមថាអ្នកផ្សេងបានឲ្យសោះ មនុស្សនាងនេះ ត្រូវតែឈ្នះនាង ជីមីន ស្អីគេនោះ នាង ស្អាត ឆ្លាត រៀនបានខ្ពស់ សមជាមួយ ស៊ូហ្គា ជាងនាង ម្នាក់នោះ ឋានៈក៏ខ្ពស់ជាងនាង រឿងអីដែលនាងផ្តល់ សិទ្ធិជាកូនប្រសារនៃត្រកូលនោះឲ្យទៅនាងស្រីគ្មានដើមកំណើតថាមកពីណាពីណីនោះ។
....

#ថេយ៍ស៊ី

✨បន្លំស្នេហ៍✨ ( ចប់ )Où les histoires vivent. Découvrez maintenant