កាត់មកដល់ថ្ងៃថ្មី ជីមីន មកមើលហាងរបស់ខ្លួនដូច ជារាល់ដង តែយប់នេះគេសុំអនុញ្ញាតសង្សាររបស់គេ ដើម្បីមកគេងផ្ទះរបស់ ណាមជូន ព្រោះអីគេនឹកប្អូន ប្រុសរបស់គេណាស់ ទៅរស់នៅផ្ទះរបស់នាយយូរ ហើយ គ្មានពេលមកលេងឬមកគេងជាមួយប្អូនខ្លួន សោះ នាយក៏មិនបានខឹង នាយព្រមអនុញ្ញាតឲ្យមួយ យប់។
ជីមីន ផ្លាស់ឈុតជាឈុតមនុស្សប្រុស ដើម្បីទៅយក ប្អូនរបស់គេនៅសាលា បន្ទាប់មកទៀត ពួកគេនឹងទៅ ដើរលេងជាមួយគ្នាតែពីរនាក់ ដោយសារតែ ណាមជូន មានការងាររវល់ គ្មានពេលទំនេរមកជាមួយពួកគេទេ អំឡុងពេលនេះ ពួកគេកំពុងជិះឡានឆ្ពោះទៅកន្លែង ដែលខ្លួនចង់ទៅ ចំណែកអាល្អិត ជីស៊ុង សួរទៅបង ប្រុសរបស់ខ្លួនដែលកំពុងតែបើកឡាន៖
«បងប្រុសពួកយើងទៅណាទៅ?»
«ទៅដើរលេងណា អូនមិនចង់ទៅទេហេ៎ស?»
«អ្នកណាថា អូនចង់ទៅតើ»
«អូនចង់ណាដែរ ចាំបងជូនអូនគ្រប់កន្លែងណា»
«ទីណាក៏បានដែរ ឲ្យតែមានបងប្រុសទៅជាមួយ»
«ប្អូនអ្នកណាទេនៀក គួរឲ្យស្រឡាញ់ណាស់»
«ប្អូនបងប្រុសនោះអី ហិហិ»
នៅក្នុងឡានមានតែសំឡេងសើចសប្បាយរវាងបង ប្អូនប្រុសទាំងពីរនាក់។ ពេលណាដែលពួកគេនៅជា មួយគ្នា ពួកគេពិតជាមានក្តីសុខខ្លាំងណាស់ សម្រាប់ ជីមីន គេនឹងខំធ្វើការងាររបស់គេឲ្យបានរួចរាល់ ដើម្បី យកពេលវេលាមកនៅជាមួយប្អូនរបស់គេវិញ រឿង ស្នេហាស្អីនោះគេនឹងបោះបង់ចោល យ៉ាងណាប្អូន របស់គេគឺសំខាន់ជាង។
ចេញពីកន្លែងញ៉ាំអី ជីមីន នាំអាល្អិតដើរទិញឈុតថ្មី ជាច្រើន របស់សិក្សានឹងរបស់លេងតិចតួច បន្តទៅ មើលនេះមើលនោះ ញ៉ាំបង្អែម ញ៉ាំការ៉េមដែលប្អូនគេ ចូលចិត្ត ពួកគេដើរបំណងនឹងត្រឡប់មកផ្ទះវិញ ជួនជា ពេលនោះ ជីមីន ដើរមិនប្រយ័ត្ន គេដើរប៉ះមនុស្សប្រុស ស្រីមួយគូរដោយគ្មានចេតនា៖
«សុំទោស!»
គេរហ័សឱនមុខសុំទោស រួចរើសរបស់ដែលជ្រុះនោះ ឡើងវិញ។
«ដើរមិនចេះយកភ្នែកមើលសោះ»
«ស៊ូស៊ី! កុំនិយាយបែបហ្នឹងអី ខ្ញុំក៏ត្រូវសុំទោសឯង ដែរ ខ្ញុំសុំទោស ឯងមិនអីទេហេ៎ស អាល្អិត!»បុរសនោះ គឺជា ស៊ូហ្គា គេនាំ ស៊ូស៊ី មកដើរលេង ព្រោះអីនាងទៅ កន្លែងធ្វើររបស់គេរំអុកគេឲ្យជូនមក ដោយសារតែគ្មាន ជម្រើស ទើបជូននាងមកដើរលេងមួយថ្ងៃ ទាំងដែល រឿងនេះគេមិនឲ្យ ជីមីន ដឹងនោះទេ។
«អេ...គឺជាឯងទេហេ៎ស?»
នាយភ្ញាក់ក្រញែងខ្លួនបន្តិច អាល្អិតម្នាក់នេះគេចាំបាន គឺក្មេងអ្នកជិតខាងរបស់នាយ ណាមជូន។
«ល-លោក»
ជីមីន បើកភ្នែកធំៗបែបភ្ញាក់ផ្អើល ភ្ញាក់ផ្អើលដោយ សារតែឃើញនាយក្នុងសភាពជាមនុស្សប្រុស មួយ ទៀតគឺនាយនាំស្រីម្នាក់នេះមកដើរលេងក្រោយខ្នងគេ។
«មុខឯងនេះដូចប្រហែលៗ»
ស៊ូស៊ី សម្លឹងមើលគេតាំងពីក្បាលដល់ចុងជើង មុខ នេះដូចធ្លាប់ជួបនៅកន្លែងណាអញ្ចឹង វាប្រហែលៗខ្លាំង ណាស់។
«បងប្រុសពួកយើងទៅ»
ជីស៊ុង ទាញជាយអាវបងខ្លួន ភ័យពួនក្រោយខ្នង របស់ ជីមីន មិនហ៊ានសូម្បីតែអើតក្បាលចេញមក។
«ខ្ញុំសុំទោសម្តងទៀត លាសិនហើយ»
ជីមីន ដឹកដៃប្អូនចាកចេញពីទីនោះយ៉ាងលឿន មិន ចង់នៅឲ្យពួកគេសង្ស័យជាងនេះ។
«តោះពួកយើងទៅញ៉ាំអីល្អជាង កុំខ្វល់ពីពួកគេអីបង ដើរលេងឲ្យសប្បាយចិត្តវិញ»
«អ្អឹម!»នាយកំលោះក្រហឹមចោលឲ្យតែបានៗ គេ ធុញសឹងស្លាប់ហើយត្រូវនាងដឹកដៃនាំទីនេះទៅនោះមើលតែក្មេង។ ម្យ៉ាងទៀតគេកំពុងតែគិតនឹងអាល្អិតដែល ជួបមិញនេះ ជួបគ្នាពីរដងហើយ មុខដូចនឹងអ្នកណា ម្នាក់ខ្លាំងណាស់ តែគេរកនឹកមិនឃើញសោះ។
.....
យប់ស្ងាត់ជិតកណ្តាលអាធ្រាត ជីមីន ឈរឱបដៃ សម្លឹងមើលទៅក្រៅបង្អួច ពេលនេះអាល្អិត ជីស៊ុង គេង ហើយ នូវឡើយតែគេដែលគេងមិនលក់ សញ្ជឹងគិត រឿងជាច្រើនដែលកើតឡើង ជាពិសេសគឺរឿងពីថ្ងៃមិញ ពេលដែលគេជួបនាយនៅជាមួយស្រីម្នាក់នោះ នឹងរឿង ដែលនាយជួបគេក្នុងខ្លួនជាមនុស្សប្រុស ភ័យខ្លាចថា នាយចំណាំគេបាន ហើយដឹងការពិតពីគេ។
«ពេលអូនមិននៅ បងលួចបណ្តើរនាងចេញទៅក្រៅ មាត់ថាមិនចាប់អារម្មណ៍លើនាង តែកាយវិការផ្ទុយពី ការពិត បងកំពុងចាប់អារម្មណ៍លើនាងមែនទេស៊ូ...» ជីមីន ពោលនៅក្នុងចិត្ត ខួរក្បាលវិលវល់គិតពីនាយមិន ឈប់ ចិត្តមួយទៀតខ្លាចនាយលង់ស្រឡាញ់នាងក្បត់ គេពីក្រោយខ្នង ម្យ៉ាងទៀតគេក៏ស្រឡាញ់នាយដែរ ដូច្នេះគេក៏ចេះអន់ចិត្ត តូចចិត្តពេលឃើញនាយបណ្តើរ ស្រីផ្សេងនៅចំពោះមុខ។
គ្រីង! គ្រីង!
សំឡេងទូរស័ព្ទលាន់ឮឡើង អ្នកដែលខលមកនោះ គឺជា ស៊ូហ្គា គេចុចទទួលទាំងមិនសូវចង់ តែត្រូវតែ ទទួល ដើម្បីចង់ដឹងថាបើគេសួរនាយរឿងនាយជូន ស៊ូស៊ី ទៅដើរលេងថ្ងៃមិញនេះនាយហ៊ានប្រាប់ការពិត មកគេឬអត់??
«អាឡូ!»
''ជីមីន! អូនគេងនៅហ្នឹង?''
«នៅទេ»
''ពេលណាអូនគេង?''
«បន្តិចទៀត»
''សំឡេងអូនដូចមិនស្រួលសោះ អូនកើតអីអត់?''
«អូនសួរបងមួយ ថ្ងៃនេះពេលអូនមិននៅបងទៅណា ខ្លះ បងធ្វើអ្វីជាមួយអ្នកណា ដើរលែងនៅឯណាអត់?»
''បងមានទៅណា បងធ្វើការមិនបានទាំងញ៉ាំបាយថ្ងៃ ត្រង់ផង រវល់ពេញមួយថ្ងៃឯណោះ''
«បងប្រាកដហើយហេ៎ស?»
''បាទ បងទៅកុហកអូនធ្វើអីទៅ''
«អូហ៍...ចឹងហេ៎ស?»
''អូនមិនជឿបងមែនទេ? ជីមីន''
«ក្រោយ ខ្នងអូនបងមិនបានលួចទៅជួបស្រីផ្សេងទេ ឬ? ហាមឆ្លើយកុហកអូន»
''គឺ...បងអត់បានទៅណាពិតមែនថ្ងៃនេះ''
«អូនគេងហើយ»ទូត....!!!
គេរហ័សចុចបិទទូរស័ព្ទដើម្បីសង្ងំយំតែម្នាក់ឯង។ ខំសួរនាយបញ្ជាក់ដដែលៗហើយ នាយនៅតែជ្រើស រើសកុហកគេទៀត នេះបញ្ជាក់ថានាយនឹងនាងច្បាស់ ជាលួចមានទំនាក់ទំនងនៅពីក្រោយខ្នងគេមិនខាន មនុស្សប្រុសគឺដូចគ្នាទាំងអស់ មានមួយមិនគ្រប់ លួច ក្បត់ពីក្រោយខ្នងទាក់ទងស្រីផ្សេងទាំងដែលមានឈ្មោះជាសង្សារជាមួយគេហើយ។
«ហ្អឹកៗ បងកុហកអូន បងធ្វើវាដើម្បីអីទៅ? បង ស្រឡាញ់នាងមែនទេស៊ូ? ហេតុអីបងកុហកអូន បង កំពុងតែមានរឿងលាក់បាំងជាមួយអូនមែនទេ?»គេយក ដៃខ្ទប់ទ្រូងខាងឆ្វេងទាំងអារម្មណ៍ឈឺចាប់។ វាជាលើក ទីមួយដែលគេយំដោយសារតែស្នេហា ស្នេហាលើក ដំបូងជិតត្រូវបរាជ័យហើយ ក៏ដោយសារតែអ្នកម្ខាង ទៀតលួចមានអ្នកថ្មីក្បត់គេពីក្រោយខ្នង។
ស៊ូហ្គា បន្ទាប់ពីនិយាយទូរស័ព្ទជាមួយនាងមកគេគេង មិនលក់មានអារម្មណ៍ដូចមិនសូវស្រួល នាងសួរគេ ប្លែកៗបូកផ្សំនឹងសំឡេងនាងបែបសោះកក្រោះទៀត ធ្វើឲ្យគេដូចជាមិនស្រួលក្នុងចិត្តទាល់តែសោះ។
«អូនដឹងថាបងទៅជាមួយ ស៊ូស៊ី មែនទេ?»
គេសួរខ្លួនឯង តែមិនអាចឆ្លើយខ្លួនឯងបានទេ តែ អារម្មណ៍គេមិននៅក្នុងខ្លួននោះទេ គេខ្លាចនាងដឹងថាគេ កុហក ព្រោះអីគេធ្លាប់ប្រាប់នាងថាគេមិនចេះកុហកទេ តែគេបែរជាជ្រើរើសកុហកនាង គ្រាន់តែរឿងជូន ស៊ូស៊ី ដើរលេងតែបន្តិចបន្តួច គេបែរជាមិនហ៊ានប្រាប់ការពិត ទៅវិញ នេះបើសិននាងដឹង នាងច្បាស់ជាខឹងគេខ្លាំង ហើយ។
.....
#ថេយ៍ស៊ី
YOU ARE READING
✨បន្លំស្នេហ៍✨ ( ចប់ )
Action'' យើងស្អប់បំផុតគឺមនុស្សកុហក ចុងក្រោយអ្នកដែលយើងស្រឡាញ់លះបង់សូម្បីតែជីវិតឲ្យ គេបែរជាកុហកយើង '' '' ខ្ញុំគ្មានចេតនាកុហកបងទេ ព្រោះខ្ញុំគ្មានជម្រើស ខ្ញុំស្រឡាញ់បង គីម ស៊ូហ្គា ស្រឡាញ់គឺស្រឡាញ់ មិនបានកុហកបងឡើយ ខ្ញុំនិយាយជាពាក្យពិត '' KIM YOONGI & JUNG JI...
