ភាគទី4: ជួបគ្នាដំបូង

743 75 3
                                        

មួយខែក្រោយផុតទៅ៚

ធ្មេចបើកៗ មួយខែក៏បានកន្លងផុត។ រយះពេលមួយខែពេញនេះ ជីមីនគេខំហាត់រៀនប្រែ ខ្លួនជាមនុស្សស្រីយ៉ាងពិបាក ព្រោះគេមិនសូវជាជំនាញ ហើយគេត្រូវរៀនពីការញ៉ាំ ការដើរលេងចាយលុយបែបហ៊ឺហារ ធ្វើជាកូនអ្នកអភិជន ជា ពិសេសគេត្រូវបន្លំខ្លួនធ្វើជាប្អូនជីដូនមួយរបស់ណាមជូន ទាំងការរស់នៅ ការក្លែងបន្លំអត្ត សញ្ញាណប័ណ្ណ នឹងរៀនហៅណាមជូនថាបងជីដូនមួយ ដោយការបន្លំខ្លួនចូលក្បែរស៊ូហ្គាលើកនេះ មានការហាត់រៀនខ្លាំងមែនទែន ដើម្បីឲ្យគម្រោងការរបស់គេបានសម្រេច ហើយគេជឿថា ផែនការលើកនេះច្បាស់ជាជោគជ័យមួយរយភាគរយ។

រីឯការរស់នៅរបស់ជីមីនវិញ ក៏បានល្អប្រសើរជាងមុនឆ្ងាយណាស់ ពេលនេះគេរស់នៅ Apartment មួយកន្លែង សូម្បីតែការងាររបស់គេ គេក៏ឈប់ធ្វើដែរ គេបើកហាងកាហ្វេធំមួយកន្លែង ដើម្បីធ្វើទៅតាមផែនការដែលណាមជូនបានរៀបគម្រោងទុក។

ហើយរឿងប្អូនរបស់គេវិញ ពេលនេះការព្យាបាលក៏បានជាសះស្បើយ ហើយគេក៏បានបញ្ចូនប្អូនរបស់គេទៅរៀនសាលាឯកជនទំនើបមួយកន្លែង ព្រោះណាមជូនគេធ្វើតាមសន្យា មិនបានកុហកដូចគេគិតនោះទេ នូវឡើយតែគេដែលមិនទាន់ចេញប្រតិបត្តិការ តែយប់នេះជាថ្ងៃជប់លៀងស្នងដំណែងកូនប្រុសច្បងត្រកូល KIM ដូច្នេះគេចាប់ផ្តើមផែនការទី១ ដោយគេទៅចូលរួមកម្មវិធីនោះជាមួយណាមជូនក្នុងនាមជាប្អូនស្រីជីដូនមួយ។

«យប់នេះត្រៀមខ្លួនហើយមែនទេ?»
ណាមជូនសួរទៅជីមីនដែលអង្គុយនៅលើសាឡុងក្បែរគេ។ ចំណែកឯជីស៊ុងវិញ ពេល នេះមិនទាន់ចេញពីសាលានូវឡើយទេ ព្រោះពេលនេះទើបតែម៉ោង៩ ព្រឹកនូវឡើយ ម៉ោង ១០ឯណោះបានដល់ពេលទៅយកជីស៊ុង។

«ខ្ញុំត្រៀមរួចហើយ ខ្ញុំនឹងធ្វើឲ្យបានល្អបំផុត»
ជីមីន កាន់រូបថតស៊ូហ្គានៅក្នុងដៃ ព្យាយាមសម្លឹងមើលរូបនោះឲ្យកាន់តែច្បាស់ ដើម្បីងាយ ស្រួលចំណាំមុខរបស់គេ។

«ល្អណាស់! ល្ងាចម៉ោង៥កន្លះយើងមកទទួលឯង ម៉ោង៤យើងឲ្យគេមកផាត់មុខរៀបចំខ្លួនឲ្យឯង កុំឲ្យយឺតឲ្យសោះ»

✨បន្លំស្នេហ៍✨ ( ចប់ )Место, где живут истории. Откройте их для себя