ភាគទី5: ស្នាមថើបដំបូង

704 73 5
                                        

«នេះក្មួយជីមីន នាងជាប្អូនជីដូនមួយរបស់ក្មួយណាមជូន»អ្នកស្រីគីម ណែនាំនាងតូចទៅកាន់កូនប្រុសរបស់ច្បង ព្រមទាំងរុញនាងឲ្យឈរគៀកក្បែរកូនប្រុសរបស់គាត់ថែមទៀត។

«សួស្តី! រីករាយដែលបានស្គាល់នាង ខ្ញុំឈ្មោះស៊ូហ្គា»គេហុចដៃបំណងចាប់ដៃរបស់នាងរាក់ ទាក់ តែនាងមិនបានចាប់ដៃរបស់គេវិញទេ នាងឱនគោរពគេទៅវិញ។

«សួស្តី! រីករាយដូចគ្នាដែលបានស្គាល់លោក ខ្ញុំឈ្មោះជីមីន ជាប្អូនជីដូនមួយរបស់បងជូន»ជីមីន ញញឹមបញ្ចេញមន្តស្នេហ៍ទៅកាន់គេ ដែលធ្វើឲ្យគេកាន់តែលង់នឹងសម្រស់របស់ខ្លួនជាខ្លាំង។

«កូនស៊ូ! ដល់ពេលឡើងទៅថ្លែងអំណរគុណហើយ»លោកគីម ចូលមកកាត់ចង្វាក់ក្រសែ ភ្នែកកូនកំហូចរបស់គាត់ដែលសម្លឹងមើលនាងតូចមិនដាក់ភ្នែកទាំងញញឹមតិចៗ កូនប្រុសរបស់គាត់ដឹងតែមានចិត្តលើនាងហើយ គ្រាន់តែបានឃើញភ្លាម ក៏សម្លឹងមើលឡើងភ្លឹកបែប នេះ។

«បាទប៉ា! ចាំជួបគ្នាស្រីស្រស់»
ចុងប្រយោគ គេឱនមុខចុះខ្សឹបក្បែរត្រចៀករបស់នាងទាំងមិនខ្មាស់ថាមានប៉ាម៉ាក់នឹងបង ប្រុសរបស់នាងសម្លឹងមកឡើយ។

«ក្មួយទាំងពីរនៅញាំអីសិនទៅណា ពូទៅខាងនោះបន្តិចសិន»

«បាទ/ចាស»
ពួកគាត់ទាំងពីរក៏ចាកចេញពីកន្លែងនោះទៅនិយាយជាមួយភ្ញៀវផ្សេងទៀត។

«បងថាស៊ូហ្គាច្បាស់ជាចាប់អារម្មណ៍អូនហើយ»ពួកគាត់ចាកចេញទៅផុត ណាមជូនក៏យកស្រាដែលអ្នកបម្រើហុចមកឲ្យក្រេមរស ជាតិវាបន្តិច នឹងនិយាយទៅកាន់ជីមីនដែលកំពុងតែក្រេមរសជាតិទឹកក្រូច។

«ខ្ញុំមើលមិនដឹងផង តែខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ»គេក៏មើលដឹងថាប្រុសមិញនេះចូលចិត្តគេ តែគេធ្វើពើមិនឲ្យបងប្រុសក្រៅច្បាប់របស់គេដឹងនោះទេ។

«មិនបាច់បង្ខំនោះទេ នៅមានពេលយូរទៀតណាស់ កុំឲ្យតែបែកការទៅបានហើយ»

«ចាស៎! អញ្ចឹងខ្ញុំសុំទៅស្រូបខ្យល់អាកាសនៅខាងក្រៅមួយភ្លែតសិន»ឃើញថានៅទីនេះស៊ូហ្គាកំពុងតែលើកថ្លែងអំណរគុណដល់ភ្ញៀវដែលចួលរួម ណាមួយគេមិនសូវចូលចិត្តកម្មវិធីអីបែបហ្នឹងប៉ុន្មានទេ មានតែភៀសខ្លួនចាកចេញសិន។

✨បន្លំស្នេហ៍✨ ( ចប់ )Where stories live. Discover now