«ខ្ញុំមិនធ្វើទេ»
«ស្តាប់យើងនិយាយឲ្យចប់សិនទៅ យើងនៅមានសំណើរទី២សម្រាប់ឯងទៀត» អ្នកកម្លោះញោចស្នាមញញឹមចុងមាត់ ដឹងចម្លើយរួចជាស្រេចហើយ ថាក្មេងប្រុសមុខញីម្នាក់នេះច្បាស់ជាប្រកែកនូវសំណើរទី១របស់គេ។
«សំណើរទី២ជាអ្វី?»
«ទី២! យើងត្រូវការឲ្យឯងបន្លំខ្លួនចូលទៅស្និទ្ធស្នាលជាមួយប្រុសម្នាក់នេះដើម្បីបោកវាធ្វើយ៉ាងណាឲ្យវាលង់ស្នេហ៍នឹងឯងងើបក្បាលមិនរួច ហើយឯងត្រូវតែធ្វើឲ្យវាព្រមប្រគល់ដីមួយកន្លែងដែលនៅ ដេហ្គូនោះឲ្យមកយើង ឯងត្រូវតែធ្វើឲ្យវាលង់ស្រឡាញ់ឯងបាត់មុខមិនបាន សូម្បីតែរបស់ដែលមានតម្លៃរបស់វា ក៏វាហ៊ានប្រគល់ឲ្យឯង ជាពិសេស យើងត្រូវការតែដីនៅដេហ្គូនោះតែប៉ុណ្ណោះ»
ណាមជូន បោះរូបថតមនុស្សប្រុសម្នាក់ឲ្យទៅជីមីនមើល ដើម្បីឲ្យស្គាល់ប្រុសម្នាក់នោះ។ ជីមីនក៏យករូបនោះយកមកមើលឃើញថាប្រុសម្នាក់នោះសង្ហាប្រៀបដូចជាដារ៉ា ឃើញហើយធ្វើឲ្យគេអត់លួចគិតអ្វីលើប្រុសម្នាក់ហ្នឹងមិនបាន។
«គិតមើលទៅ ឯងរើសយកសំណើរមួយណា យើងទុកពេលឲ្យឯងគិត៥នាទី» ឃើញគេជាមនុស្សចូលចិត្តបញ្ចេញស្នាមញញឹមមែន តែរឿងការងារសម្រាប់គេគឺម៉ត់ចត់ខ្លាំងណាស់ គេជាមនុស្សដែលមិនចេះសាំញ៉ាំច្រើនប៉ុន្មានទេ។
«គិតយ៉ាងម៉េចទៅអាមីន បើឯងយកទី១ ឯងនឹងក្លាយជាប្រុសលក់ខ្លួនសម្រាប់គេ តែបើឯងយកទី២ ឯងមិនស្គាល់ថាប្រុសក្នុងរូបនេះជាអ្នកណាផងហ្នឹង ឯងយកមួយណាទៅ គិតវើយ គិតទៅ»គេអង្គុយបិទភ្នែកព្យាយាមគិតថាគួរយកសំណើរមួយណា?
បើយកសំណើរទី១ គេត្រូវជាកញ្ជះតណ្ហារបស់នាយ ធ្វើជាប្រុសកំដរអារម្មណ៍របស់នាយពេលនាយត្រូវការ ប្រៀបដូចជាប្រុសលក់ខ្លួនដែលមានគេចិញ្ចឹម តែបើយកសំណើរទី២ គេគួរធ្វើបែបណាចូលទៅក្បែរប្រុសម្នាក់នោះបាន បើគេគ្រាន់ តែជាក្មេងប្រុសអាយុទើបតែ១៨ឆ្នាំល្ងង់ម្នាក់តែប៉ុណ្ណោះ។
«បើខ្ញុំយកសំណើរទី២ ធ្វើម៉េចខ្ញុំអាចចូលជិតគេបានទៅ? បើខ្ញុំគ្រាន់តែជាក្មេងប្រុសល្ងង់ៗម្នាក់ ធ្វើម៉េចអាចទាក់ទាញចិត្តប្រុសម្នាក់នោះបាន បើសូម្បីតែគេជាអ្នកណាមកពីណា ឈ្មោះអ្វីខ្ញុំមិនទាំងដឹងផង» ចំណុចនេះគឺសំខាន់បំផុត។
YOU ARE READING
✨បន្លំស្នេហ៍✨ ( ចប់ )
Action'' យើងស្អប់បំផុតគឺមនុស្សកុហក ចុងក្រោយអ្នកដែលយើងស្រឡាញ់លះបង់សូម្បីតែជីវិតឲ្យ គេបែរជាកុហកយើង '' '' ខ្ញុំគ្មានចេតនាកុហកបងទេ ព្រោះខ្ញុំគ្មានជម្រើស ខ្ញុំស្រឡាញ់បង គីម ស៊ូហ្គា ស្រឡាញ់គឺស្រឡាញ់ មិនបានកុហកបងឡើយ ខ្ញុំនិយាយជាពាក្យពិត '' KIM YOONGI & JUNG JI...
