« ន៌ែ..វ៉ើយពួកឯងបើកម៉ូតូប្រញាប់ទៅងាប់មែនហាស??..»សម្លេងស្រែកខ្ទរពេញផ្លូវដោយលោកពូម្នាក់ដែលនៅលើសំយា៉ប់ផ្ទះរបស់គាត់អម្បាញ់មិញគាត់ភ័យស្ទើរលួសប្រលឹងទៅហើយពេលលឺសម្លេងម៉ូតូដូចសម្លេងយន្ដហោះទម្លក់គ្រាប់បែក។តែសម្លេងរបស់គាត់ប្រៀបដូចជាខ្យល់ហោះកាត់ត្រចៀកគេគ្រាន់តែលឺមិនបានទៅយកចិត្តទុកដាក់ស្ដាប់អីបន្ដិច....

« ន៎ែ..បំបែកផ្លូវគ្នាទៅឯងទៅខាងឆ្វេងនិងឯងទៅខាងស្ដាំសល់ប៉ុន្មានមកតាមយើង!!... »ក្នុងចំណោមវាមានម្នាក់ស្រែកឡើងបញ្ជាពេលដឹងថាផ្លូវខាងមុខជាផ្លូវបត់។គ្នាពួកវាងក់ក្បាលមុននិងធ្វើតាមបញ្ជាដោយមួយផ្លូវមានពីរម៉ូតូនិងម៉ូតូដែលកំពុងតាមជុងគុកគឺបីម៉ូតូ...

« ហ៊ើយ!!...ចប់ហើយអាហ្គុក... »*ផាំង...ជុងគុកដកដង្ហើមធំមុននិងទះក្បាំងម៉ូតូខាងមុខមួយដៃយ៉ាងខ្លាំងពេលដឹងថាផ្លូវខាងមុខជាផ្លូវទល់ច្រកមានផ្លូវកាច់តែពីរតែគេប្រាកដចិត្តណាស់ថាពួកវាអស់នោះប្រហែលជាកំពុងស្ទាក់ផ្លូវគេបាត់ទៅហើយ។ជម្រើសចុងក្រោយមានតែបកក្រោយវិញតែប៉ុណ្ណោះ....តែ??តែបកក្រោយវិញដោយរបៀបណា??...

« ឈប់ភ្លាមទៅកុំអោយយើងប្រើហិង្សាទាន់!!.. »ពួកអាម្នាក់វាស្រែកឡើងទាំងសើចសប្បាយពេលឃើញជុងគុកទាល់ច្រកគ្មានផ្លូវទៅបានព្រោះកន្លែងនេះគ្មានសម្បីផ្ទះប្រជាជនគឺមានតែឥវ៉ាន់ដែលគេយកមកបោះចោល...មុននិងឈប់ម៉ូតូពីក្រោយម៉ូតូជុងគុកហើយក៏ចុះដើរទៅទាំងមានដំបងក្នុងដៃម្នាក់មួយ

« ដេកចាំទៅ!!ឆឹស... »ជុងគុកសង្រ្គឺតជើងធ្មេញក្ដៅក្រហាយនិងពាក្យរបស់វា។គេគឺជុងគុក អូហ្វីគីរ៉ា គ្មានថ្ងៃចាញ់អ្នកណាជាដាច់ខាត។...កែវភ្នែកមុតស្រួចសម្លឹងមើលទៅផ្លូវខាងមុខមុននិងម៉ូលហ្គែម៉ូតូយឺតៗគោលបំណងរបស់គេគឺបើកទម្លុះពួកវាទៅតែម្ដងព្រោះពេលនេះវារុំពន្ធគេជិតបាត់ទៅហើយ...បើមានអ្នកងាប់ក៏ងាប់ទៅ...

*ផាំង....

គម្រោងការត្រូវបានរលាយពេលម៉ូតូគេត្រូវពួកអាចង្រៃនោះបាញ់មួយគ្រាប់កាំភ្លើងរហូតដល់ធ្លាយសំបកចេញមកក្រៅ។

ស្នេហ៍លោកជនពាលTahanan ng mga kuwento. Tumuklas ngayon