ភាគ⁵²

557 69 8
                                    

ភាគ52......
*មន្ទីរពេទ្យ

« នេះជាមុខរបស់វា,ថែមទាំងឃើញស្លាកលេខឡានច្បាស់ៗទៀតផង!! »ដុកទ័រម្នាក់បន្លឺឡើងទាំងចង្អុលទៅកាន់វីឌីអូយឺតៗប្រាប់ដល់ជុងគុកនិងkenta

« ហេតុអីលោកទើបតែរកឃើញ? »kantaឈរមើលទាំងអោបដៃជ្រួញចិញ្ចើមសួរលោកដុកទ័រ

« ខ្ញុំទើបតែមកពិនិត្យមើលទីកន្លែងនេះ!!ហើយក៏ឃើញថាជាជនផ្លែកមុខ ហើយនេះជាកន្លែងដែលវាវាយគ្រូពេទ្យម្នាក់ដើម្បីយកសម្លៀកបំពាក់ »គាត់តបហើយក៏ដាក់វីឌីអូមួយទៀតអោយពួកគេមើល គឺជាកន្លែងដែលលោកគ្រូពេទ្យម្នាក់ចូលបន្ទប់ទឹកតែពេលដែលត្រឡប់ចេញមកវិញបែរជាប្ដូររូបរាងជាអ្នកផ្សេង

« ល្អណាស់!!kentaឆាប់អោយគេតាមស៊ើបរកវាតាមស្លាកលេខឡាននេះទៅ!! »ជុងគុកងក់ក្បាលយល់ព្រមមុននឹងបញ្ជាកូនចៅ

« បាទ,ចាហ្វាយ!! »នាយងក់ក្បាលហើយក៏ថតយកស្លាកលេខឡានរបស់វាដើរចេញទៅវិញយ៉ាងលឿន..

« តែលោកចុះចំពោះមន្ទីរពេទ្យខ្ញុំ!! »

« មិនអីទេ,ខ្ញុំមិនរករឿងហើយក៏មិនធ្វើអោយកេរ្ដិ៍ឈ្មោះមន្ទីរពេទ្យលោកអាប់អោនដែរ!! »

« អរគុណលោកច្រើនណាស់!! »

« លាហើយ!! »ស្របសម្ដីជុងគុកក៏ដើរអោបដៃចេញទៅ បើតាមត្រូវគេអាចផ្ដឹងមន្ទីរពេទ្យនេះបានតែគេខ្ជិលព្រោះអ្នកណាក៏មិនចង់អោយរឿងនេះកើតឡើងដែរ!!

*ខុនដូរ

បន្ទាប់ពីមកពីមន្ទីរពេទ្យវិញជុងគុកក៏សម្រេចចិត្តមកខុនដូរវិញដោយមិនទៅតុលាការ។ជំហានេះជើងវែងបោះស្រាលៗចូលក្នុងបន្ទប់ទាំងកែវភ្នែកខំប្រឹងល្វែងរកមនុស្សដែលគេនឹកនាចង់ជួបមុខតាំងពីព្រឹក។ស្នាមញញឹមស្រាលក៏បង្ហាញលើផ្ទៃមុខសង្ហាពេលឃើញរាងកាយតូចកំពុងគេងរួញខ្លួនលើពូក

« គួរអោយស្អប់ខ្លាំងណាស់!! »ជុងគុកបន្លឺឡើងទាំងញញឹមបិទមាត់មិនជិតមុននឹងដោះអាវក្រៅចេញបណ្ថូលក្រវ៉ាត់កហើយក៏ឡើងទៅគេងទល់មុខជីមីន បាតដៃធំក៏អង្អែលសាច់ថ្ពាល់ដែលគៀបនិងពូកហៀរចេញមកដូចជានំប៉ាវថ្នមៗពោរពេញទៅដោយការស្រលាញ់ថ្នាក់ថ្នម។គេមិនយល់ថាហេតុអីក៏គេស្រលាញ់ក្មេងម្នាក់នេះខ្លាំងម្លេះ?

ស្នេហ៍លោកជនពាលWhere stories live. Discover now