ភាគ⁵⁵

733 95 17
                                    

ភាគ៥៥

« ថ្មីៗយើងបានប្រទះឃើញសាកសព្វមួយដែលដេកស្លាប់នៅក្នុងឃ្លាំងចាស់ដែលរាងកាយពោរពេញទៅដោយស្នាមរបួសជាច្រើនកន្លែងដែលស្នាមរបួសទាំងអស់នោះសុទ្ធសឹងតែជាមុខកាំបិតម្យ៉ាងដែលកម្ររកបានជាទីបំផុត ហើយក្រុមសើបអង្កេតក៏បានឃើញកូនកាំបិតមួយដែលបានឆ្លាក់ឈ្មោះថាNinja ដែលក្រុមគ្នាកំពុងតែសង្ស័យថាក្រុមអ្នកលេងសម្ងាត់Ninjaកំពុងតែវិលត្រឡប់មកវិញហើយបន្ទាប់ពីបាត់អស់រយះពេលដប់ឆ្នាំជាងកន្លងផុតទៅ!! »សម្លេងអ្នកសារពត៍មានក្នុង ទូរទស្សន៍បន្លឺឡើងអំពីពត៍មានដែលគ្រប់គ្នាកំពុងតែស្លន់ស្លោរព្រោះតែនឹកភ័យបារម្ហពីក្រុមអ្នកលេងសម្ងាត់Ninjaដែលធ្លាប់ល្បីរន្ទឺពេញប្រទេសតែនៅសុខៗបានបាត់សម្រោលឆឹងរហូតមកដល់ពេលនេះក៏ស្រាប់តែលេចឈ្មោះមកវិញ ការសម្លាប់និងភស្ដុតាងដែលបន្សល់អោយក៏គ្មានខុសពីកាលពីដប់ឆ្នាំមុនអីបន្ដិច។

« Ninja??.. »ជីមីនចុចបិទទូរទស្សន៍អង្គុយអោបដៃចូលគ្នានឹកគិតពីឈ្មោះមួយនេះព្រមជាមួយរូបរាងកាំបិតដែលអ្នកសារពត៍មានបង្ហាញ គេមានអារម្មណ៍ថាធ្លាប់ឃើញៗកាំបិតមួយនេះនៅកន្លែងណាមួយតែរកនឹកមិនឃើញទោះថានៅឯណា។.
.« អួយ,ឈឺក្បាលខ្លាំងណស់! »ជីមីនរអ៊ូឡើងតិចៗទាំងលើកដៃគោះក្បាលខ្លួនឯងបន្ទាប់ពីព្យាយាមនឹកគិតពីរឿងកាំបិតអម្បាញ់មិញមុននឹងដើរចូលទៅក្នុងបន្ទប់គេង ហក់ឡើងលើពូកគេងផ្គាប់មុខសម្លឹងមើលទៅកញ្ជាក់រានហាលដែលកំពុងបង្ហាញពីទេសភាពនាពេលរាត្រីនៃទីក្រុងតូក្យូ..

« យប់ហើយនៅមិនទាន់មកវិញទៀត!! »ជីមីនបន្លឺឡើងខ្សឹបៗទាំងមុខស្អុយព្រោះតែយប់ស្មានេះទៅហើយនៅមិនទាន់ឃើញជុងគុកមកវិញ ព្រឹកមិញក៏មិនដឹងថាគេចេញទៅតាំងពីពេលណាក្រោកឡើងបាត់គេបាត់ទៅហើយ...

« ហួយ,ធុញខ្លាំងណាស់.... »ម្ដងនេះមិនមែនជាសម្លេងខ្សឹបតែជាសម្លេងស្រែកម្ដងព្រោះតែធុញហើយក៏ស្រ្ដេសខ្លាំងពេកចង់ដេកក៏ដេកមិនលក់ព្រោះទើបតែភ្ញាក់បានប៉ុន្មានមក ចង់ខលហៅជុងគុកអោយមកផ្ទះតែខ្លាចគេជាប់រវល់រំខានគេ ចំណែកថេយ៉ុងខលទៅបួនប្រាំដងហើយមិនឃើញទទួលសោះមិនដឹងងាប់បាត់ឬនៅរស់នៅឡើយទេ។

ស្នេហ៍លោកជនពាលWhere stories live. Discover now