ភាគទី68

969 104 9
                                    

    ត្រឡប់ចុះត្រឡប់ឡើងពេលល្ងាចរសៀលក៏ចូលមកដល់សារជាថ្មីជីមីនងើបពីគេងពត់ពែនខ្លួនសិនសឹមចុះពីលើគ្រែសម្ដៅចូលបន្ទប់ទឹកលុបលាងមុខមាត់ហើយក៏ដើរចេញមកវិញ,រាងកាយតូចឈរឈ្មឹងមួយកន្លែងមើលមនុស្សមាឌធំគេងលក់លើគ្រែយ៉ាងស្កប់ស្កល់មួយភ្លែតទើបដើរសម្រេចចិត្តដើរចេញទៅខាងក្រៅព្រោះមិនចង់រំខានរាងក្រាសដែលកំពុងគេង។

« ជីមីន ភ្ញាក់ហើយឬ? »ជំហានជើងបោះទម្លាក់លើកាំជណ្ដើរមួយៗរហូតដល់ជាន់ខាងក្រោមហើយសម្លេងមួយក៏បន្លឺឡើងដាស់អារម្មណ៍គេអោយងាកទៅរកមុននឹងញញឹមស្រាល
ហើយសម្ដៅទៅរកជីននិងឈីគូដែលកំពុងអង្គុយនិយាយគ្នាលេងក្នុងបន្ទប់ទទួលភ្ញៀវ..
« គេងលក់ស្រួលទេ? »ជីនសួរបន្ដ

« ហុឹម.... »ជីមីនងក់ក្បាលនិងក្រហឹមតបហើយក៏ដាក់ខ្លួនអង្គុយសាឡុងម្ខាងទល់មុខជីននិងឈូគូ

« បងជុងមិនទាន់ភ្លេចទេឬ? »ឈីគូសួរដោយស្នាមញញឹមស្រាល

« នៅទេ!! »ជីមីនតបមកវិញទាំងញញឹមមិនសូវសមព្រោះមិនសូវទម្លាប់ជាមួយជីននិងឈីគូប៉ុន្មាន ជាពិសេសក្រសែភ្នែករឹងរបស់
ជីនដែលសម្លឹងមើលមកខ្លួន។

« ខ្ញុំលឺមកថាជីមីនដូចជាមានផ្ទៃពោះមែនទេ? »ជីនសួរដោយចងចិញ្ចើមទាំងដឹងច្បាស់តាមរយៈជុងគុកកាលពីម្សិលមិញហើយថាជីមីនពិតជាមានកូនពិតមែន

« ត្រូវហើយខ្ញុំមានកូន!! »ជីមីនងក់ក្បាលតិចៗទាំងញញឹមមិនសូវសមព្រោះមើលតាមទឹកមុខរបស់ជីនដូចជាមិនសូវជាពេញចិត្តសោះ

« ប៉ុន្មានខែហើយ? »ជីន

« ប្រហែលជាបួនសប្តាហ៍ហើយ!! »ជីមីន

« សល់តែប៉ុន្មានខែទៀតខ្ញុំមានក្មួយពរនឹងគេហើយ!! »ជីនងក់ក្បាលតិចៗដោយសម្ដីសប្បាយអរញញឹមមុខរីកដូចជាគ្រាប់ជី

« ........ »ចំណែកជីមីនក៏រាងគាំងតិចៗពេលឃើញប្រតិកម្មរបស់ជីនរំភើបដល់ថ្នាក់នេះអម្បាញ់មិញនៅធ្វើមុខស្មើរៗសោះ

« ចង់បានក្មួយនេះចេះពរក្មួយឬអត់? »ឈីគូសួរដោយពេបមាត់ទាំងស្នាមញញឹមញោះទៅកាន់ជីន

« បងថាតែខ្ញុំតែសាកសួរជីមីនមើលគេចេះឬអត់?ន៎ែ កុំថាបានកូនស្អែកខានស្អែកហើយមិនទាន់ចេះទៀតណា? »ជីនទម្លាក់ស្នាមញញឹមបន្ដិចពេលលឺសម្ដីឈីគូហើយក៏ងាកមកសួរជីមីនដោយក្នុងបំណងញោះលេង

ស្នេហ៍លោកជនពាលWhere stories live. Discover now