ភាគ65

720 92 12
                                    


«  អូនមានកូនមែនទេ,មីន? »ជុងគុកចោទសួរដោយសម្លឹងមុខតូចច្រមិចចំព្រមជាមួយកែវភ្នែកស្រទន់រងចាំចម្លើយមួយដែលគេទន្ទឹងរងចាំចង់ដឹងជារៀងរាល់ថ្ងៃ,តែអ្នកដែលគេត្រូវសួរវិញបែរជាភ្លេចភ្លាំងមួយខណះក្រលាស់អណ្ដាតមិនកើតដូចជាមានអ្វីសង្គត់លើក៏ព្រោះតែកំពុងតែឆ្ងល់ថាគេដឹងវាមកពីណា?រឿងមួយនេះគេមិនបានប្រាប់អ្នកណាម្នាក់ទេក្រៅពីគីមយូ កាលពីព្រឹកមិញនេះ
« មីន,អូនលឺបងសួរទេ? »

« លោកនិយាយអី? »ជីមីនព្រិចភ្នែកមួយៗពេលលឺសំនួរបន្ដរបស់ជុងគុកព្រមទាំងរហ័សឆ្លើយធ្វើដូចជាមិនដឹងខ្យល់អ្វីកែវភ្នែកស្រស់ស្អាតស្រាប់តែបែរចេញពីការសម្លឹងមុខរបស់ជុងគុកភ្លាមៗ

« អូនមានកូនមែនទេ? »

« កូន?លោកនឹកឃើញស្អីបានជាសួរបែបនេះ?ខ្ញុំនេះហ៎េសមានកូន?ផ្ដេសផ្ដាស!! »ជីមីនអស់សំណើចបន្ដិចព្រមទាំងតបទៅកាន់ជុងគុកវិញទាំងហួសចិត្ត

« ប៉ុន្ដែបងបានរើសបានប្រដាប់ពិនិត្យទឹកនោមនៅប៉ុន្មានថ្ងៃមុនពេលបងស្ទាក់ជួបអូន!! »ជុងគុកប្រាប់ពីហេតុផលដែលធ្វើអោយខ្លួនគិតបែបនេះ ព្រោះពេលនោះក្រោយជីមីនរត់ចេញទៅវាធ្លាក់របស់នោះមកពិតមែនរូបរាងនៅថ្មីទាំងអស់ដូចជាទើបតែទិញហើយមិនទាន់បានប្រើនៅឡើយហើយក៏គ្មានអ្នកណាយករបស់នេះមកបោះចោលកណ្ដលវាលបែបនេះដែរ

« វាមិនមែនជារបស់ខ្ញុំទេ!! »ជីមីនបដិសេដដោយតម្លើងសម្លេងបន្ដិចកែវភ្នែកកូនឆ្មាសម្លឹងមុខសង្ហាដោយការមិនពេញចិត្ត

« តែបងឃើញវាជ្រុះពីស្បោងដែលអូនកាន់! »

« លោកកាន់តែផ្ដេសផ្ដាសហើយជុងគុក,ខ្ញុំមិនដែលបានទៅទិញរបស់ស្អីបែបនោះទេ!! »

« អូនប្រាកដទេថាអូនមិនកុហក់បង? »

« បើលោកមិនជឿទេចាំមើលទៅថាប៉ុន្មានខែទៀតពោះខ្ញុំធំជាងមុនអត់!! »រាងតូចឆ្លើយតបម៉ាត់ៗបង្ហាញឬកពារយ៉ាងច្បាស់ដូចជាកំពុងមួរម៉ៅធ្វើអោយជុងគុកស្ងាត់មាត់លែងបន្ដរឿងនេះតទៅទៀត

« ហុឹម,បងជឿហើយ!! »

*ទឺង ទឺង

« ចាំបងទៅមើល!! »ស្របពេលនោះសម្លេងកណ្ដឹងស្រាប់តែបន្លឺឡើងទើបជុងគុកស្នើរខ្លួនជាអ្នកទៅបើក ជីមីនក៏មិនបានមាត់នៅអង្គុយមើលទូរទស្សន៍តាមធម្មតាទាំងចិត្តមិនស្ងប់ខ្លាចថាជុងគុកដឹងរឿងគេមានកូនពិតមែន...

ស្នេហ៍លោកជនពាលWhere stories live. Discover now