ភាគ⁵⁰

502 64 4
                                    

ភាគ50
____________
*តុលាការ

ទ្រនិចនាឡិការង្គិលដល់ម៉ោង11:30ថ្ងៃត្រង់បញ្ជក់ថាដល់ពេលវេលាដែលត្រូវស្រស់ស្រូបអាហារពេលថ្ងៃត្រង់ ឈីគូដកភ្នែកចេញពីឯកសារពណ៍សនៅនិងដៃបែរទៅសម្លឹងមើលរាងសង្ហាដែលជាស្វាមីកំពុងអង្គុយនៅតុធ្វើការផ្ចិចផ្ចង់ការងារយ៉ាងយកចិត្តទុកដាក់ គេសញ្ជឹងគិតបន្ដិចទើបដាក់ឯកសារចុះព្រមទាំងងើបក្រេសពីកៅអីដើរទៅឈប់ជំហៀងតុធ្វើការរបស់ជុងគុក..

« បងជុង?!!.... »សម្លេងតូចក៏បង្ហើបហៅគេតិចៗធ្វើអោយគេដកភ្នែកចេញពីឯកសារងើយសម្លឹងមើលមុខស្លូតដូចកូនក្ដាន់ទាំងលើកចិញ្ចើមចង់សួរថាមានរឿងអី?

« មានការអីមែនទេ? »

« ដល់ម៉ោងញាំអាហារថ្ងៃត្រង់ហើយបងមិនទៅទេហ៎េស? »

« អត់ទេ,ឈីទៅចុះ!! »

« តែ-..... »

« ទៅៗបងមិនឃ្លានទេ!! »ជុងគុកតបមកវិញដោយសម្លេងធម្មតានិងអោនទៅមើលឯកសារបន្ដទាំងមិនបានខ្វល់និងទឹកមុខឈីគូដែលសឹងតែស្រក់ទឹកភ្នែកចេញមក ។ ដោយមិនដឹងតបតយ៉ាងមិចបន្ដឈីគូក៏សម្រេចចិត្តចេញមកម្នាក់ឯង ជុងគុកបែបនេះតាំងតែពីប្រាប់ខ្លួនថាជីមីនរលូតកូនមកម្លេះបើគេមិននិយាយរកជុងគុកក៏មិនហាស្ដីមកគេមុន វាធ្វើអោយដុំបេះដូងដល់តូចរបស់គេវារិតតែឈឺៗដូចជាគេចាប់វះសូម្បីតែពេលនេះក៏គេលែងទៅរស់នៅផ្ទះអ្នកស្រីគីរ៉ាដែលយូរៗក៏មានអារម្មណ៍ថាខ្លួននិងជុងគុកមិនមែនជាប្ដីប្រពន្ធ គេមិនមែនជាកូនប្រសាររបស់អ្នកស្រីគីរ៉ា ពេលខ្លះក៏ចង់ស្រែកកំហគជេរស្ដីអោយជុងគុកយល់ពីអារម្មណ៍របស់គេ ពេលខ្លះក៏ចង់សុំគេលែងលះ តែក្នុងខ្លួនគេភាពក្លាហានវាមានចំណែកតូចខ្លាំងពេក។

« សួរស្តី!! »កំពុងស្លុងអារម្មណ៍និងការគិតរបស់ខ្លួនឈីគូក៏ត្រូវភ្ញាក់ក្រញ៉ាងពេលមានសម្លេងមួយបន្លឺឡើង ទើបធ្វើអោយគេត្រូវងើបមុខមើលយ៉ាងលឿនអ្វីដែលគេប្រទះគឺមនុស្សស្រីវ័យប្រហែល20ជាងម្នាក់កំពុងឈរញញឹមស្រស់មករកគេ បបូរមាត់នាងក្រហមឆេះព្រមទាំងពាក់អាវយឺតពណ៍សដៃខ្លីទីនុយជាមួយខោពណ៍ខ្មៅរឹបរាងនិងស្ពានកាបូបមួយនិងស្មា សក់ក៏វែងទម្លាក់មើលតាមការរៀបចំខ្លួនក៏ដឹងថាមិនមែនជាមនុស្សតូចតាចប្រហែលម្ចាស់ហាងអ្វីមួយឬក៏ក្រុមហ៊ុន??

ស្នេហ៍លោកជនពាលWhere stories live. Discover now