ភាគ14

452 63 2
                                    

Episode 14
_____________

*School


« ខំរៀនលឺទេ ចាំចេញពីរៀនបងនាំទៅញាំការ៉េម!!.... »សម្លេងមាំស្រទន់បន្លឺឡើងទៅកាន់មិត្តប្រុសរបស់ខ្លួនទាំងដៃនៅអង្អែលក្បាលជីមីនថ្នមៗពោរពេញទៅដោយក្ដីស្រលាញ់...

« ដឹងហើយប៉ាៗ.!!.... »ជីមីនញញមឹខ្ចឹបនិងតបទៅកាន់គេវិញទាំងហៅគេប៉ាៗ ធ្វើអោយជុងគុកអស់សំណើចមុននិងផ្ទាត់ថ្ងាសតូចថ្នមដៃ

« បើដឹងហើយឆាប់ចូលទៅប្រយ័ត្នខកម៉ោង!!!.... »

« អញ្ចឹងអូនទៅហើយណា!!ជិះម៉ូតូប្រយ័ត្នប្រយែង!!... »រាងតូចងក់ក្បាលហើយក៏ដើរចេញទៅទាំងមិនភ្លេចលាដៃក្រវីដាក់គេ...

« ក្មេងនេះ!!.. »កែវភ្នែកមាំតាមសម្លឹងមើលជីមីនរហូតដល់ផុតក្រសែភ្នែកមុននិងបញ្ឆេះម៉ូតូចេញទៅតែក៏ត្រូវជ្រួញចញ្ចើមចូលគ្នាពេលឃើញម៉ូតូធំៗប្រហែលបួនប្រាំម៉ូតូកំពុងជិះពីក្រោយគេ។

រាងក្រាសគិតបន្ដិចមុននិងត្រូវឈប់នៅមុចស្ដុប
មួយកន្លែងកែវភ្នែកមាំនៅតែសម្លឹងមើលម៉ូតូនោះដដែលដោយសារគេមិនទាន់ប្រាកដចិត្តច្បាស់ថាម៉ូតូនោះកំពុងតាមគេឬមួយក៏អត់។

« ហុឹស!!... »*ង៉ោង...ជុងគុកសើចចុងមាត់មុននិងភ្លើងស្ដុបលោតពណ៍ខៀវវិញគេដៀងភ្នែកមើលពួកម៉ូតូខ្មៅខាងក្រៅមុននិងម៉ូលហ្គែម៉ូតូបើកចូលទៅផ្លូវកាច់មួយក្នុងល្បឿនលឿនព្រោះចង់ដឹងថាពួកវាពិតជាតាមគេមែនឬអត់..

« គិតថាឈ្នះយើង??... »រាងក្រាសបន្លឺឡើងម្នាក់ឯងទាំងញញឹមចំអកពួកវាហើយក៏ម៉ូលហ្គែបន្ថែមពេលឃើញថាម៉ូតូប៉ុន្មានគ្រឿងនោះពិតជាតាមគេពិតមែន។តែគិតថាគេខ្លាច??ជុងគុកម្នាក់នេះមិនខ្លាចអ្នកណាសូម្បីចុងក្រចកទេទោះគេយកកាំភ្លើងមកភ្ចុងចំកណ្ដាលក្បាលក៏គេមិនទៅខ្វល់ខ្វាយឈឺក្បាលជាមួយដែរ។ ស្លាប់ដឹងស្លាប់រស់ដឹងរស់ទោះបីជាពេលនេះមិនដឹងថាពួកវាទាំងអស់នោះជាកូនចៅអ្នកណាតាមគេក្នុងគោលបំណងអីក៏ដោយ។

*ង៉ោង...ង៉ោង....

នៅក្នុងផ្លូវលំតូចមួយពេលនេះលឺតែសម្លេងម៉ូលហ្គែម៉ូតូប្រណាំងគ្នាដូចក្នុងគុនធ្វើអោយអ្នកក្បែរៗនោះបើកភ្នែកចំហរមាត់ទាំងភ្ញាក់ផ្អើលនិងអោបកូនចៅណែនខ្លាចថានិងក្លាយជាកំណល់ម៉ូតូពួកជនពាលអស់នោះ។...

ស្នេហ៍លោកជនពាលΌπου ζουν οι ιστορίες. Ανακάλυψε τώρα