Ep²⁴

442 59 3
                                    

Episode24
________________
*Ofikira House
នៅក្នុងបន្ទប់ទទួលភ្ញៀវដល់ធំរបស់ផ្ទះនៃត្រកូលអូហ្វីគីរ៉ាដែលមានកូនប្រុសច្បងកំពុងអង្គុយទល់មុខម៉ាក់របស់ខ្លួនទាំងទឹកមុខតានតឹង។

« ប្រាប់ម៉ាក់តាមត្រង់មកជុងយប់មិញកូនទៅណា??.... »សំនួរជាលើកទីប៉ុន្មានមិនដឹងដែលអ្នកស្រីគីរ៉ាចោតសួរកូនប្រុសច្បងរបស់ខ្លួនទាំងដែលគាត់បានដឹងចម្លើយមុនតាំងពីយប់មិញមកហើយតែចិត្តនៅតែចង់លឺពាក្យពិតចេញពីមាត់ជុងគុកដោយផ្ទាល់។

« មានការងារត្រូវធ្វើបន្ទាន់ណាម៉ាក់!! »

« ការងារបន្ទាន់នោះជាស្អី??. .. »

« រឿងបន្ដិចបន្ដួច!! »

« ការងារបន្ទាន់តែជារឿងបន្ដិចបន្ដួច?ឯងកុំមកយកលេសដោះសារពេកជុងគុក ឯងទៅណាឯងគិតថាម៉ាក់មិនដឹងហេ៎ស?? »

« បើម៉ាក់ដឹងហើយម៉ាក់មកសួរខ្ញុំធ្វើអីទៀត?? »

*ផាំង

« កុំយំមកតម្លើងសម្លេងដាក់ម៉ាក់!!ម៉ាក់ប្រាប់អោយឯងឈប់ទាក់ទងជាមួយក្មេងម្នាក់នោះតាំងពីនៅសេអ៊ូលឯងស្ដាប់ម៉ាក់មិនបានទេហេ៎ស??... »
បាតដៃមាំគក់តុមួយទំហឹងមុននិងស្រែកកំហគចង្អុលមុខជុងគុកចំៗ

« ម៉ាក់រឿងបេះដូងម៉ាក់ហាមខ្ញុំមិនបានទេ!!... »

« រឿងបេះដូងស្អីឯងក៏មិនមែនខ្លួនមួយតាំងពីដើមហើយមិនមែនឬ??.. »

« ម៉ាក់ខ្ញុំប្រាប់ហើយរឿងផ្សេងខ្ញុំធ្វើតាមម៉ាក់បានតែចំពោះរឿងនេះមួយខ្ញុំសូមជំទាល់ហើយ!!... »

« បានបើម៉ាក់ប្រាប់ឯងមិនស្ដាប់ធ្វើទៅ ធ្វើអោយអាក្មេងនោះវាក្អួតឈាមដល់ដាច់ខ្យល់ស្លាប់ទៅ!! »ត្រឹមមួយប្រយោគចុងក្រោយអ្នកស្រីគីរ៉ាក៏ងើបចេញទៅយ៉ាងលឿនទាំងក្ដាប់ដៃខឹងនិងកូនប្រុសរបស់ខ្លួនមិនស្ទើរ។គាត់លែងហាមលែងឃាត់ហើយបើជុងគុកស្រលាញ់ណាស់ចង់ក្បែរអាក្មេងនោះណាស់ក៏អញ្ជើញតែបើអាក្មេងនោះវាគ្រាំចិត្តដល់ងាប់កុំមកបន្ទោសគាត់ថាជាអ្នកខុសអោយសោះ។

« ហ៊ើយ!!!.... »ជុងគុកស្រែកទាំងមួរម៉ៅនិងញីមុខខ្លួនខ្លាំងៗ អោយគេធ្វើយ៉ាងមិចបើគេស្រលាញ់
ជីមីនហើយនោះគិតថាងាយស្រួលណាស់ឬដែលត្រូវបែកពីមនុស្សដែលខ្លួនស្រលាញ់ទាំងបង្ខំ??ពីរខែមកនេះគេទ្រាំហើយទ្រាំខ្លាំងណាស់ហាមចិត្តខ្លួនឯងមិនអោយនឹកគិតដល់ជីមីន មិនអោយទាក់ទងទៅជីមីន ព្យាយាមស្និទ្ធស្នាលជាមួយឈីគូក៏ដើម្បីបំភ្លេចជីមីន តែគេធ្វើវាមិនបានសូម្បីមួយវិនាទី!!!!!
_____________
*Jm part...

ស្នេហ៍លោកជនពាលDonde viven las historias. Descúbrelo ahora