Ep³⁰

485 69 9
                                    

ភាគ30
_______________
*សប្ដាហ៍ក្រោយ

     នៅក្នុងផ្ទះដល់ធំពេលនេះគ្រប់គ្នាកំពុងតែមមាញឹកក្នុងការទប់តែងលំអផ្កានិងគ្រឿងសម្អាងជាច្រើនតុបតែងផ្ទះដើម្បីពីធីមង្គលការរបស់លោក រាជអាជ្ញាប្រចាំសង្គាត់តូក្យូមួយនេះដែលប្រារព្ធរឿងនៅក្នុងផ្ទះត្រកូលអូហ្វីគីរ៉ានេះតែម្ដង

« ឈី?យប់ណាស់ហើយអូនគួរតែចូលគេងទៅនៅយប់ជ្រៅមិនល្អទេ!! »សម្លេងស្រទន់បន្លឺឡើងថ្នមៗក្រោយខ្នងរាងតូចដែលកំពុងឈរអោបដៃមើលពីការរៀបចំសម្រាប់កម្មវិធីរបស់ខ្លួននៅថ្ងៃស្អែកពីរានហាលខាងមុខផ្ទះទៅជាន់ក្រោម

« បងជុង!!ខ្ញុំរៀបនិងចូលហើយគ្រាន់តែរវល់មើលគេបន្ដិចសិនប៉ុណ្ណោះ!! »កាយតូចញញឹមតបដាក់អនាគតប្ដីខ្លួនវិញមុននិងបែរសម្លឹងមើលទៅជាន់ខាងក្រោមបន្ដ

« ស្រលាញ់ទេ??បងចង់សួរថាស្រលាញ់ការរៀបចំមួយនេះទេ?? »ស្របសម្ដីរាងកាយមាំឈានជើងឈរទន្ទឹមនិងឈីគូសម្លឹងមើលទៅខាងក្រោមដូចគ្នា

« ស្រលាញ់ខ្លាំងណាស់ វាស្រស់ស្អាតប្លែកពីការរៀបចំផ្សេងៗដែលខ្ញុំធ្លាប់ជួប!! »

« ជាពិសេសសម្រាប់ឈី!! »

« សម្រាប់ពួកយើងទាំងពីរទៅវិញទេ!! »សម្លេងតូចបន្លឺឡើងព្រមជាមួយស្នាមញញឹមសម្លឹងមើលមុខជុងគុកដែលកំពុងសម្លឹងមើលមកគេដូចគ្នាព្រមជាមួយស្នាមញញឹមស្រទន់ដូចគ្នា

« អ្ហឹម!!ឈីឆាប់ចូលគេងទៅអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ខ្លាំងហើយ!! »ជុងគុកបែរមុខគេចពីរាងតូចវិញមុននិងនិយាយបង្វែលរឿង

« បាទ!! Good night ណាបងជុង!!.. »

« សុបន្ដិល្អ!..  »ជុងគុកតបនិងញញឹមឈីអោនបន្ដិចនិងដើរចេញទៅទាំងមានស្នាមញញឹមជាប់គែមមាត់មិនរលុប
« ហុឹម!!.. »សម្លេងដកដង្ហើមធំជុងគុកបន្លឺឡើងមុននិងគេបង្វែលកែងស្បែកជើងដើរត្រឡប់ទៅវិញតែគេមិនបានទៅបន្ទប់របស់គេទេបែរជាចូលបន្ទប់ដែលជារបស់ជីមីនទៅវិញ ទើបធ្វើអោយកាយតូចដែលឈរលួចមើលក្បែរនោះបានតែញញឹមខ្សោះលួងចិត្តរបស់ខ្លួន។

« យ៉ាងណាមនុស្សម្នាក់នោះនៅតែសំខាន់សម្រាប់បង!! :) »

*ក្នុងបន្ទប់ជីមីន

ស្នេហ៍លោកជនពាលDonde viven las historias. Descúbrelo ahora