ភាគ³⁶

498 61 12
                                    

ភាគ36
____________________
*Condo
រាត្រីយប់ស្ងាត់បាត់នូវសម្លេងអ៊ូអរបន្សល់ទុកតែភាពឯកោឯការរងារត្រជាក់ដល់ក្មេងប្រុសម្នាក់ដែលអង្គុយអោបក្បាលជង្គង់នៅលើសាឡុងនៃរានហាលរបស់ខុនដូរសម្លឹងមើលទៅកាន់ផ្ទៃមេឃដែលមានពន្លឺផ្កាយជះចាំងពាសពេញផ្ទៃមេឃព្រមជាមួយព្រះច័ន្ទមូលខ្លង់ល្អឯកយ៉ាងស្រស់ស្អាតដែលជះពន្លឺពេលរាត្រីចូលមកកាន់ភពផែនដីនាំយកភាពស្ងប់ស្ងាត់មកអោយជនដែលធ្វើការហត់ងើយបានសម្រាកដេកលក់អោយបានស្ងប់ចិត្ត...ប៉ុន្ដែទោះយ៉ាងណាវាក៏មិនអាចធ្វើអោយចិត្តក្មេងប្រុសម្នាក់នេះស្ងប់ស្ងាត់បានរាងកាយនៅថ្មឹងមួយកន្លែងតែវិញ្ញាណបែរជាហោះហើរទៅដល់ទីណាមិនដឹង។

មួយខែរាប់ចាំតាំងពីពេលដែលជីមីនចេញពីមន្ទីរពេទ្យ ជុងគុកក៏បាននាំគេមកខុនដូរមួយដែលគេបានប្រាប់ខ្លួន។មួយអាទិត្យគ្មានថ្ងៃណាដែលជីមីនមានអារម្មណ៍សប្បាយចិត្តឬត្រេកអរទោះបីជាមានរាងក្រាសនៅក្បែរក៏មានអារម្មណ៍មិនល្អមិនសប្បាយចិត្តមិនរីករាយដូចមុន..មែនពីមុនគេមាននាមជាសង្សាររបស់ខ្លួនតែពេលនេះមិនមែនទៀតទេព្រោះគេមានប្រពន្ធរួចហើយខ្លួនពេលនេះក៏ជាប់ឈ្មោះជាប្រុសលួចលាក់ឬក៏ហៅម្យ៉ាងទៀតថាសាហាយស្មន់របស់គេពេញៗ..។វាឈឺៗជាងដូចជាធ្លាក់នរកទាំងរស់គេចង់ចាកចេញពីទីនេះទៅកន្លែងណាដែលឆ្ញាយៗតែគេបែរជាហាមឃាំងឃាត់ការពារធ្វើដូចខ្លួនគេជាអ្នកទោសដែលកំពុងជាប់គុក។ចិត្តវាគ្រាំស្ទើរតែក្អួតឈាមចេញមកសម្លេងក៏លែងចង់បញ្ចេញចេញមកក្រៅយូរៗក៏មានអារម្មណ៍ថាខ្លួនដូចជាមនុស្សគ រស់នៅលើពិភពលោកតែមិនដែលបានឃើញពិភពខាងក្រៅឃើញតែជញ្ជាំងពណ៍សនិងអគារខ្ពស់ៗបួនប្រាំជាមួយដំបូលផ្ទះក្បែរៗនេះ...មិនដឹងថារស់នៅរាល់ថ្ងៃនេះដើម្បីអ្វីទៀត??

« អ្នកប្រុសយប់ហើយខ្ញុំថាគួរតែដល់ពេលចូលសម្រាន្ដ នៅយូរអាចនឹងមិនល្អដល់សុខភាព!!.... »
នេះជាសម្លេងKentaមនុស្សប្រុសតែម្នាក់ដែលនៅក្បែរជីមីនរហូតគឺសឹងតែ24ម៉ោងពេញៗទៅហើយ...

« .......... »ក្រវីក្បាល!!!កាយតូចដែលស្រងាកស្រងោចបានតែក្រវីក្បាលតិចៗបញ្ជក់ថាខ្លួនមិនទាន់ចង់ចូលដេកពេលនេះ

ស្នេហ៍លោកជនពាលWhere stories live. Discover now