ភាគទី66

748 99 12
                                    

*Park House

ជីមីនដើរតាមបងប្រុសចូលមកក្នុងផ្ទះ
ត្រុកៗដូចជាកូនទាដើរតាមមេដើរបណ្ដើរខួរក្បាលក៏គិតពីមនុស្សប្រុសដែលនៅខុនដូរខ្លួនបណ្ដើររហូតដ៏មិនបានចាប់អារម្មណ៍ថាថេយ៉ុងឈប់ទើបជ្រុលទៅបុកខ្នងមាំរបស់គេមួយទំហឹងសឹងផ្ងារក្រោយ...

« អួយ,ឈប់ក៏មិនប្រាប់ដែល!! »ក្មេងល្អិតត្អួញត្អែទាំងមិនមុខរីកម្រាមដៃតូចក៏លើកអង្អែលថ្ងាសរបស់ខ្លួនតិចៗ

« ភ្នែករវល់មើលអីទើបមិនដឹងថាបង
ឈប់? »ថេយ៉ុងសួរបញ្ឈឺមុននឹងដាក់ខ្លួនអង្គុយលើសាឡុងក្បែរយូមី,ជីមីនក៏ពេបមាត់ពេបកចូលទៅដាក់ខ្លួនអង្គុយអោបបងស្រីដែលកំពុងសើចញឹមៗនឹងខ្លួន

« ហេតុអ្វីធ្វើមុខបែបហ្នឹងហុឹម? »យូមីសួរដោយស្នាមញញឹមព្រមទាំងលើកដៃទៅឆ្បិតថ្ពាល់ក្រពុំលេងតិចៗ

« មកពីហ៊្យុងមីនខំទៅដេកដល់ខុនដូរហើយនៅតាមទៅយាយីហៅត្រឡប់មកផ្ទះវិញ
ទៀត!! »ក្មេងល្អិតបូញមាត់រអ៊ូប្រាប់បងស្រីទាំងលួចដៀងភ្នែកសម្លក់បងប្រុសដែលអង្គុយធ្វើមុខស្មើរដាក់ខ្លួន

« មកពីគាត់បារម្ហពីមីន!!! »យូមីពន្យល់ថាកាលការដែលថេយ៉ុងធ្វើបែបនេះក៏ព្រោះតែគេបារម្ហពីជីមីន

« គ្មានទេ!! »ក្មេងល្អិតរអ៊ូទាំងពេបមាត់ពេបកមិនជឿព្រោះតែថេយ៉ុងហាមឃាត់ខ្លួនលើសពីពាក្យថាបារម្ហទៅទៀត,បែបនេះវាចូលលក្ខណៈជាឃាំងឃាត់ហួសព្រំដែនទៅហើយ

« ហើយចុះចង់ដេកនៅទីនោះធ្វើអី?ដេកនៅផ្ទះវិញវាមិនល្អជាង? »ថេយ៉ុងបន្លឺឡើង

« តែមីនចង់ដេកទីនោះ!! »ជីមីនប្រកែកតមាត់យ៉ាងលឿន

« ដេកនៅផ្ទះបានមើលថែលោកពូផងវាល្អជាងទេហ៎េស? »ថេយ៉ុង

« មីនគេងតែមួយយប់ណាមួយក៏ទុកខុនដូរចោលយូរហើយ!! »ជីមីន

« មិនមែនព្រោះចង់នៅជាមួយអាម្សៀនោះទេហ៎េស? »ថេយ៉ុងបន្លឺឡើងទាំងញោចចុងមាត់ញញឹមខណៈពេលឃើញជីមីនព្រិចភ្នែកមួយៗដូចជាកំពុងភាំងនិងសម្ដីគេ

« បងនិយាយអី? »ជីមីនសួរទាំងក្រឡេកក្រឡាប់ភ្នែកចុះឡើង

« ឯងគិតថាបងជាក្របីដែលល្ងង់មិនដឹងខ្យល់អី
មែនទេ? »ថេយ៉ុងសួរទាំងអស់សំណើចដែលជីមីនគិតថាគេល្ងង់មិនបានដឹងរឿងអ្វីតែផ្ទុយខុសពីនេះគេដឹងៗទាំងអស់ថាជីមីនលាក់ជុងគុកនៅខុនដូររបស់គេ

ស្នេហ៍លោកជនពាលМесто, где живут истории. Откройте их для себя