ភាគ13

483 63 1
                                    

Condo ៚

*ក្រាក.....

ទ្វារបន្ទប់បើកឡើងដោយដៃមាំមានសរសៃរមុននិងរាងកាយរបស់គេចូលទៅតាមក្រោយ កែវភ្នែកមាំសម្លឹងមើលគ្រប់ជ្រុងជ្រុយនៃបន្ទប់រកមើលកូនឆ្មាដែលរត់មកចោលគេក៏គ្រាន់តែរឿងយល់ច្រឡំគិតច្រើនដោយខ្លួនឯង។ជុងគុកបិទទ្វារវិញនិងចូលទៅក្នុងកាន់តែជ្រៅគេដាក់កាតាបជីមីនដែលរាងតូចមិនបានយកមកជាមួយលើសាឡុងមុននិងដើរហួសទៅកាន់ទ្វារបន្ទប់ដេក។ដៃមាំលូកទៅម៉ូលគន្លឹះទ្វារដើម្បីបើកតែ?តែវាជាប់សោរបាត់ទៅហើយ ប្រាកដណាស់ថាកូនឆ្មារបស់គេប្រាកដជានៅសង្ងំអន់ចិត្តអន់ថ្លើមនៅក្នុងនេះម្នាក់ឯង។គេផ្អែកស្មានិងជញ្ជាំងបន្ទប់ក្បែរនោះអោបដៃចូលគ្នា គិតពិចារណាថាគួរលួងក្មេងនេះយ៉ាងមិចទៅ?ទិញសាច់អាំង?ការ៉េម?ភ្លៅមាន់?Kimbap?Tteokbokki?? Or Jinro?? ស្នាមញញឹមបង្ហាញលើផ្ទៃមុខសង្ហាពេលនឹកឃើញរបស់លួងចិត្តកូនឆ្មារបស់គេ ។(គាត់ដឹងថាសង្សារគាត់ចូលចិត្តសា្រ•_•)

*តុក....តុក....

« ជី ?...ជីមីន...អា៎ៗៗៗៗ!!!!.... »កណ្ដាប់ដៃមាំគោះទ្វារបន្ទប់មួយៗនិងខំប្រឹងពុតសម្លេងខ្លួនអោយស្រទន់បំផុតហៅកូនឆ្មាព្រៃរបស់គេដើម្បីបន្ទន់ចិត្តក្មេងម្នាក់នោះតែ? តែស្នាមញញឹមគេត្រូវបាត់ទៅវិញពេលមិនលឺសម្លេងឆ្លើយតបឬសម្លេងអ្វីវិញគឺស្ងាត់ជ្រាបដូចគ្មានមនុស្សនៅអញ្ជឹង។...
៊« ជីមីន..អា៎...បើកទ្វារអោយបងបន្ដិចបានទេ??...រឿងល្ងាចមិញបងអាចបកស្រាយបានណា!!.... »ជុងគុកដកដង្ហើមធំនិងនិយាយឡើងម្ដងទៀតទាំងតឹងទ្រូងពេលនៅតែគ្មានសម្លេងឆ្លើយតបមកកាន់គេដដែល....

« កូនឆ្មា?កុំបែបនេះអីណាចេញមកក្រៅមកអូននៅខាងក្នុងម្នាក់ឯងមិនខ្លាចទេឬ?ប្រយ័ត្នតែមានអ្នកណាចេញមកអង្គុយលេងជាមួយទៅ!!.. »អស់ពាក្យនិយាយរាងក្រាសក៏លើករឿង
បន្លើសមកបន្លាចរាងតូចម្ដងតែនៅតែគ្មានសម្លេងឆ្លើយមកវិញវាធ្វើអោយគេនេះមានអារម្មណ៍ខ្លាចខ្លួនឯងទៅវិញ។ចុះបើនិយាយៗមានអ្នកណាមកឆ្លើយតបជាមួយគេដោយមិនមែនជាជីមីននោះអោយគេគិតបែបណា?ប្រាកដជារត់បាស់សក់ឬលេចនោមដាក់ខោមិនខានទេ!!;(

ស្នេហ៍លោកជនពាលWhere stories live. Discover now