ភាគ9

475 72 3
                                    

Episode 9
_____________________

2 weeks more ....

4 : 30 pm

កន្លងអស់ទៅជាច្រើនថ្ងៃជីមីននរវាងជុងគុកនៅតែដដែលគ្មានផ្លាស់ប្ដូរអីបន្ដិច ត្រូវគ្នាមិនបានមួយនាទីស្រួលបួលក៏ឈ្លោះគ្នាបែកអូរហូស្ទឹងមិនដឹងដល់ណាខ្លះ។ បើនិយាយពីថ្ងៃរាងតូចដេញជុងគុកចេញវិញគឺថាវល់ពេញតែនិងព្រោះតែជុងគុកទាលុយខ្លួនវិញជីមីនមិនព្រមអោយ
ដូច្នេះជុងគុកក៏អត់ព្រមចេញដូចគ្នាសុទ្ធចិត្តនៅឈ្លោះគ្នាជាមួយក្មេងនេះអត់ប្រយោជន៍។ហើយខណះពេលនេះអ្នកទាំងពីរអ្នកក៏កំពុងអង្គុយលើសាឡុងក្រៅដេកបន្ទប់មុខទូរទស្សន៍ធំមួយដែលកំពុងបង្ហាញពីតួអង្គសម្ដែងរឿងយ៉ាងកំសត់ ដូចទៅនិងមុខតូចច្រមិចរបស់ជីមីនកំពុងយំអណ្ដឺត
អណ្ដកតាមព្រោះវាកំសត់ពេក ខុសស្រឡះពីទឹកមុខរបស់ជុងគុកដែលក្រញ៉ូវមើលមិនបានអ្នកណាទៅសប្បាយចិត្តទៅគេចង់មើលប៉ាល់ទាត់តែក្មេងម្នាក់នេះអត់ព្រមចង់មើលរឿងគេក៏ទុកចិត្តព្រមតាមតែអាមើលហើយនៅអង្គុយយំរង៉ូវៗជេរតួប្រុសក្បែរត្រចៀកគេទៀត។ចង់ប្រាប់ថាថ្លង់ណាស់សម្លេងតួរក្នុងទូរទស្សន៍ផងសម្លេងតួក្រៅទូរទស្សន៍ផងនៀគ ....

« ន៎ែ...យំស្អីក៏យំម្លេះគ្មានឃើញកំសត់ត្រង់ណាផង??... »ដោយថ្លង់ខ្លាំងពេកជុងគុកក៏ដាច់ចិត្តនិយាយទៅកាន់កាយតូចជីមីន ក៏វាពិតមែនគ្មានឃើញកំសត់ត្រង់ណាផងគ្រាន់តួប្រុសរៀបការចោលតួស្រីនិង?? .....

« មកពីលោកគ្មានបេះដូងចេះរំជើបរំជួលនិងហើយ..បើលោកវិញមានអារម្មណ៍បែបណាពេលមនុស្សដែលខ្លួនស្រលាញ់ទៅរៀបការនិងអ្នកផ្សេង??... »ជីមីនងាកឆ្វាបសឹងបាក់កទៅសម្លក់មុខសង្ហារបស់គេទាំងខឹងអាកំសត់ពិននិងថាអត់ទៀតប្រុសម្នាក់នេះគ្មានបេះដូងពិតមែន!!!

« មិចនិងយល់ទៅ??បើអត់ដែរមានប្រវតិ្តសង្សារការចោលផង?... »រាងក្រាសតបមកវិញហើយក៏ងៀកមកសម្លឹងមើលជីមីន មនុស្សអត់ធ្លាប់មានសង្សារការចោលផងអោយមានអារម្មណ៍ក្ដុកក្ដួលយ៉ាងមិចបាន?....

« អត់ដែរ!!យ៉ាងណាក៏រំជើបរំជួលក្ដុកក្ដួលអាណិតតួស្រីខ្លះដែរ តែលោកឯងនេះអត់បេះដូងពិតមែន!! »បបូរមាត់ស្ទីកខាំចូលគ្នាស្រែកកំហគដាក់រាងក្រាសទាំងមុខស្រមេមស្រម៉ោមទឹកភ្នែកទឹកសំបោរពាសពេញនិង...

ស្នេហ៍លោកជនពាលTempat cerita menjadi hidup. Temukan sekarang