ភាគ60

681 92 9
                                    

*ថ្ងៃថ្មី

     នៅក្រោមម្លប់ឈើត្រជាក់រហឹមក្នុងទីឃ្លាផ្ទះនៃត្រកូលផាកកំពុងបង្ហាញពីភាពសប្បាយរីករាយសើចសប្បាយក្អាកក្អាយរបស់បងប្អូនពីរនាក់ដែលអង្គុយនិយាយគ្នាពីអ្វីមិនដឹងពេលត្រូវសើចក៏សើចលាន់បង្ករជាភាពសប្បាយដល់អ្នកបម្រើផ្សេងៗទៀត។ទិន្នភាពមួយនេះវាបាត់ទៅអស់ពេលជាយូរហើយទម្រាំតែវាកើតឡើងមកវិញ

« អ្នកប្រុសតូច,សូមអភ័យទោស!! »កំពុងតែសើចសប្បាយសម្លេងមនុស្សស្រីវ័យកណ្ដាលម្នាក់បន្លឺឡើងកាត់ចង្វាក់របស់ពួកគេភ្លាមៗ,ទាំងពីរនាក់បងប្អូនក៏បញ្ឈប់សកម្មភាពមួយរំពេចបែរទៅរកស្រីបម្រើនោះរងចាំសម្ដីនាងបន្ដ

« មានការអីមែនទេ? »ជីមីនសួរទាំងស្នាមញញឹម

« មានអ្នកសូមជួបអ្នកប្រុសតូច!! »

« ជាអ្នកណា?គេមានប្រាប់ទេ?ហេតុអ្វីមិនអោយគេចូលមកសិន »

« គាត់ប្រាប់ថាគាត់ឈ្មោះជុងគុក ត្រូវជា- »គ្រាន់តែលឺសម្ដីអ្នកបម្រើនិយាយដល់ឈ្មោះមួយនោះជីមីនក៏កាត់សម្ដីនាងយ៉ាងលឿនទាំងប្រែទឹកមុខជាមាំមួយរំពេច

« ទៅប្រាប់គេទៅចុះថាខ្ញុំមិននៅផ្ទះទេហើយហាមអោយគេចូលមកអោយសោះ,លឺទេ? »

« ចា៎ស,អ្នកប្រុសតូច!! »

« ជីមីន!! »យូមីហៅឈ្មោះប្អូនប្រុសតិចៗពេលឃើញគេដូចជាអារម្មណ៍មិនល្អ

« ខ្ញុំទៅខាងលើសិនហើយបងស្រី!! »ស្របសម្ដីជីមីនក៏រត់ចូលទៅក្នុងផ្ទះយ៉ាងរហ័សសម្ដៅទៅរករានហាលនៅជាន់ខាងលើផ្ទះលួចសម្លឹងមើលទៅកាន់មនុស្សប្រុសដែលកំពុងឈរនៅខាងក្រៅរបងផ្ទះរបស់គេដូចជាកំពុងអង្វរអ្នកបម្រើស្រីម្នាក់នោះពីអ្វីយ៉ាង។ កែវភ្នែកកូនឆ្មារឹងកម្រឹសសម្លឹងមើលគេប៉ុន្ដែទឹកថ្លា
ឈ្វង់បែរជាដក់ពេញប្រលោះភ្នែក បបូរមាត់ស្ទីកខាំចូលគ្នាក្ដាប់ដៃណែនសង្គត់លើរានហាល

ហេតុអ្វីក៏មករកគេ?គិតថាគេនឹងអភ័យទោសអោយឬ?គ្មានថ្ងៃទេ ជុងគុក មនុស្សចង្រៃ!!

ក្រោយពេលឈរសម្លឹងមើលគេអស់រយះពេលប្រហែលជាពីរនាទីជីមីនក៏ដើរចេញមកវិញចូលក្នុងបន្ទប់របស់គេងហើយទម្លាប់ខ្លួនមួយទំហឹងលើពូកទន់ ទាញខ្នើយមកគ្របមុខមាត់ជិតសង្ងំគេងដើម្បីបំភ្លេចរឿងរ៉ាវឥតប្រយោជន៍ដែលនៅក្នុងខួររបស់គេចោល។គេមិនអាចលង់ខ្លួនចូលទៅកាន់នរកនោះម្ដងទៀតទេ..
..............
រាងកាយសង្ហាខ្ពស់មាំទាំគ្រងសម្លៀកបំពាក់ខ្មៅមួយឆុតដើរចូលទៅក្នុងផ្ទះទាំងធ្លាក់ស្មាសឹងដល់ដីទឹកមុខបង្ហាញយ៉ាងច្បាស់ថាគេកំពុងតែអស់សង្ឃឹមក្នុងរឿងអ្វីមួយ

ស្នេហ៍លោកជនពាលWhere stories live. Discover now