ភាគ⁴⁵

473 68 4
                                    

ភាគ45
_________________
*មន្ទីរពេទ្យ
      ថ្ងៃដែលអួលអាប់កន្លងផុតទៅចូលដល់ថ្ងៃថ្មីម្ដងទៀតក៏សង្ឃឹមថារឿងល្អនឹងចូលមកដល់សម្រាប់មនុស្សគ្រប់គ្នាដែលរស់នៅលើភពផែនដី។ជាពិសេសគឺក្មេងម្នាក់ដែលកំពុងអង្គុយលើគ្រែអ្នកជំងឺធ្វើមុខជូរៗតាមសម្លឹងមើលសកម្មភាពរបស់មនុស្សមាឌធំដែលកំពុងរៀបចំអាហារអោយគេ ពេលរួចរាល់ក៏ទាញតុអាហារសម្រាប់អ្នកជំងឺមកសូកចូលពាក់កណ្ដាលគ្រែចំមុខរបស់កាយតូច

« ជុងគុក,គេទៅណា?? »ជីមីនសួរឡើងព្រមទាំងលើកដៃដែលគ្មានសេរ៉ូមទៅកាន់ស្លាបព្រា គឺថាគេដឹងខ្លួនជាងមួយម៉ោងហើយទម្រាំងូតទឹកដុសធ្មេញផ្លាស់សម្លៀកបំពាក់រួចរាល់។ដឹងខ្លួនដំបូងក៏រាងភ្លេចភ្លាំងមិនដឹងខ្យល់អ្វីតែក្រោយមកក៏សឹងតែស្រែកយំពេលនឹកឃើញដល់កូនក្នុងផ្ទៃតែពេលលឺថាKentaប្រាប់ថាកូនមានសុវិត្ថភាពក៏ធូរដូចគេដកបន្លាចេញពីទ្រូង

« នៅApartments!! »Kentaតបមកវិញ ធ្វើអោយអ្នកដែលលឺហើយងើយសម្លឹងមើលមុខគេភ្លឹសៗហាក់ដូចជាកំពុងតែឆ្ងល់និងរឿងអ្វីម្យា៉ង

« គេមិនមកមើលខ្ញុំទេឬ? »‍‌សម្លេងតូចបន្លឺឡើងសឹងក្លាយជាខ្សឹបធ្វើអោយនាយកម្លោះស្ដាប់មិនចង់បានតែយ៉ាងណាក៏យល់ពីអ្វីដែលជីមីននិយាយ
សម្លេងបែបនេះទឹកមុខបែបនេះប្រាកដណាស់ថាកំពុងតែអន់ចិត្តនឹងរឿងអ្វីម្យា៉ង

« គាត់ទើបតែទៅមុនអ្នកប្រុសភ្ញាក់បន្ដិចហ្នឹងឯង,បន្ដិចទៀតអាចនឹងមកវិញហើយ!! »នាយបន្លឺឡើងហើយក៏ញញឹមស្រាលពេលឃើញទឹកមុខអន់ចិត្តរបស់ជីមីនអម្បាញ់មិញរសាយបាត់អស់ខ្លះ

« អញ្ចឹងយប់មិញគេគេងនៅទីនេះមែនទេ? »

« បាទ!!!... »ជីមីនងក់ក្បាលផ្នក់ៗនឹងសម្ដីKentaមុននឹងបែរមកចាប់អារម្មណ៍ជាមួយបបរខ្លួនវិញ អម្បាញ់មិញក៏អន់ចិត្តគិតថាជុងគុកមិនមកមើលថែគេពេលដឹងហើយក៏មានអារម្មណ៍ថាសប្បាយចិត្តយ៉ាងណាគេនិងកូនក៏នៅសល់ចំណែកសំខាន់ខ្លះសម្រាប់ជុងគុកដែរ។តែការគិតក៏ត្រូវកាត់ផ្ដាច់់ដៃដែលកាន់ស្លាបព្រាក៏ទម្លាប់ចុះមួយទំហឹងរហូតធ្វើឲKentaដែលទៅអង្គុយអម្បាញ់មិញភ្ញាក់ក្រញ៉ាង

ស្នេហ៍លោកជនពាលOpowieści tętniące życiem. Odkryj je teraz