Ep²⁶

414 56 3
                                    

ភាគ26
_________________
*In Car
      នៅក្នុងឡានដែលកំពុងបើកបរលើផ្លូវធំបែរជាមានសភាពស្ងប់ស្ងាត់ព្រោះតែគ្មានអ្នកណានាំនិយាយ។កែវភ្នែកស្រស់ស្អាតរបស់ឈីគូក៏ចេះតែលួចសម្លឹងមើលមុខសង្ហារបស់ជុងគុកព្រោះតែមានចម្ងល់ក្នុងចិត្តតែមិនហ៊ានសួរនាំ

« ឈី?? »សម្លេងក្រល៎ធំបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់នាំអោយឈីគូងាកមកមើលគេទាំងជ្រួញចិញ្ចើមហេតុអីនៅសុខៗក៏ហៅគេ??

« បងមានការអីមែនទេ?? »

« ទេ..គ្រាន់តែឃើញឈីសម្លឹងមើលមុខបងរហូតមានការអីមែនទេ?? »

« គឺគ្មានទេបងជុង!!.. »ឈីគូញញឹមតបទាំងក្រវីក្បាលចិត្តចង់សួរណាស់តែមាត់បែរជាមិនហ៊ានសួរនាំទៅវិញ

« ឈី!!មានការអីក៏និយាយមកបងចាំស្ដាប់និងឆ្លើយជានិច្ច!!! »

« គឺ-គឺជីមីនជាអ្នកណាត្រូវជាអ្វីនិងបង?? »សម្លេងតូចប្រែជាខ្សឹបនិងសម្លឹងមើលមុខមាំជាប់រងចាំចម្លើយ

« ជីមីនឬ??គឺ-គឺៗជាសង្សាររបស់បង!! . »ស្របសម្ដីជុងគុកក៏ងាកទៅសម្លឹងមើលមុខឈីគូយ៉ាងលឿន កែវភ្នែកមាំប្រែជាស្រទន់ពេលឃើញកែវភ្នែកស្រស់ស្អាតមួយគូរនោះបង្ហាញភាពឈឺចាប់មកកាន់គេ។

« អ៎រៗ.... »ឈីគូធ្វើជាងក់ក្បាលតិចៗពេលបានចម្លើយដែលខ្លួនមិនចង់លឺអីបន្ដិច

« ឈីគឺ....»

« មីនអីទេបងជុង តាមសប្បាយចុះ!! »ស្នាមញញឹមស្រាលបង្ហាញលើផ្ទៃមុខតូចមុននិងត្រូវបែរមុខចេញយ៉ាងលឿនសម្លឹងមើលទៅទេសភាពក្រៅកញ្ជក់ពេលមានអារម្មណ៍ថាទឹកថ្លាឆ្វង់ស្រក់ចុះមកលើថ្ពាល់របស់គេ.....

« ហុឹម!!.... »ជុងគុកងក់ក្បាលនិងដកដង្ហើមធំបែរទៅមើលផ្លូវខាងមុខទាំងអារម្មណ៍មិនស្ងប់។គេមានអារម្មណ៍ថាខុសៗលើឈីគូក្មេងបរិសុទ្ធម្នាក់នេះ!!!  ហេតុអីគេត្រូវមានអារម្មណ៍ថាខុស??

*Ofikira House

« ជីមីនមានបងប្អូនប៉ុន្មានអ្នក?? »សំនួរចេញពីក្រអូមមាត់ក្រពុំសុខជីនមិនដឹងថាជាប៉ុន្មានហើយទេតាំងពីពេលញាំអាហារពេលព្រឹករួចមកដល់ពេលនេះ

ស្នេហ៍លោកជនពាលWhere stories live. Discover now