ភាគ61

564 88 9
                                    

« លុតជង្គង់ក្រាបសំពះអង្វរយើងទៅ,យើងនឹងអោយឯងជួបជីមីនភ្លាមយ៉ាងម៉េចដែលចាប់អារម្មណ៍ទេ? » សម្ដីថេយ៉ុងនិយាយចេញមកមើលងាយជុងគុកយ៉ាងច្បាស់ប៉ុន្ដែវាកំពុងតែស្ថិតក្នុងការគិតរបស់ជុងគុកថាគួរធ្វើឬទេ?ប៉ុន្ដែពេលនេះអ្វីដែលសំខាន់ធ្វើយ៉ាងម៉េចក៏បានអោយតែបានជួបជីមីនជាមុនសិន ព្រោះឱកាសមួយនេះមិនងាយទេ។
« បើមិនចង់ទេ,អូខេយើងចូលផ្ទះហើយនៅបន្ដឈរទៀតចុះ..  »

« ឯងប្រាកដទេថានឹងអោយយើងជួបជីមីន? »

« អោយតែឯងហ៊ាន!! »

បបូរមាត់ស្ដើងជុងគុកខាំចូលគ្នាអោនមុខមុខចុះក្ដាប់ដៃចូលគ្នាសឹងតែបាក់ក្រញៅដៃ គេដកដង្ហើមវែងៗបន្ធូរអារម្មណ៍មុននឹងទម្លាក់ជង្គង់ចុះលើដីប៉ុន្ដែមិនទាន់បានមួយនាទីស្រួលបួលផងសម្លេងស្រែកចាចក៏បន្លឺឡើងទាំងរត់មកជួយលើកគេអោយក្រោកឈរវិញ

« បងធ្វើឆ្គួតស្អីនឹងជុងគុក? »ក្រោយពេលជួយលើកហើយគេក៏បន្ដបន្ទោសស្ដីបន្ទោសអោយបងប្រុសរបស់ខ្លួនទាំងខឹងហើយក៏មិនភ្លេចបែរទៅសម្លឹងសម្លក់មនុស្សប្រុសមិនស្គាល់មុខម្នាក់ទៀតដែលកំពុងជ្រួញចិញ្ចើមដាក់គេ

« លោកឯងមែនទេដែលអោយបងខ្ញុំលត់ជង្គង់បែបនេះ? »រាងតូចសួរ

« វាជាការសម្រេចចិត្តរបស់គេ,លត់ជង្គង់ធ្វើជាឆ្គែដើម្បីអង្វរយើង- »*ផាច់  ថេយ៉ុងតបវិញដោយស្នាមញញឹមឌឺដងតែមិនទាន់ចប់ផងថ្ពាល់របស់ខ្លួនក៏ត្រូវបែរទៅម្ខាងដោយសារតែបាទដៃតូច

« លោកគ្មានសិទ្ធិស្អីមកហៅបងប្រុសរបស់ខ្ញុំបែបនេះទេអាមនុស្សថោកទាបជាងសត្វតរិ
ច្ឆាន!! »ជីនស្រែកគំហកដាក់ថេយ៉ុងទាំងខឹងមុខឡើងក្រហម គេជាអ្នកណាហេតុអីមកជេរស្ដីបន្ទោសបងប្រុសគេបែបនេះ?

« ជីននី!!  »ជុងគុកខ្សឹបហៅឈ្មោះរាងតូចតិចៗដើម្បីបញ្ឈប់សកម្មភាពរបស់គេក៏ប៉ុន្ដែក៏បានតែក្រសែភ្នែកសម្លក់របស់ជីនត្រឡប់មកវិញ

« ទៅផ្ទះវិញ!!! »ជីននីបន្លឺឡើងមុននឹងអូសទាញដៃបងប្រុសខ្លួនចេញទៅក្រសែភ្នែកក៏មិនភ្លេចដៀងសម្លក់មនុស្សប្រុសម្នាក់ឯងដែលធ្វើមុខមាំទាំដាក់គេ

ស្នេហ៍លោកជនពាលΌπου ζουν οι ιστορίες. Ανακάλυψε τώρα