ភាគ³³

476 72 8
                                    

ភាគ33
______________
*jimin room

« លែង!!!.. »ទ្វារបិទជិតជីមីនក៏ក្រលាស់ដៃចេញពីការចាប់ក្រសោបជុងគុកមួយទំហឹងទាំងមុខក្រហមងាំងមិនដឹងថាមកពីស្រវឹងឬអ្វីផ្សេង។

« អូនស្រវឹងហើយងូតទឹកអាងចូលគេងទៅ!! »ជុងគុកប្រាប់ដោយសម្លេងស្រទន់ព្រមទាំងលូកដៃទៅក្រសោបដៃជីមីនសារជាថ្មី
« មីន!! »គេតឿនទាំងជ្រួញចិញ្ចើមពេលជីមីនឈរមួយកន្លែងមិនព្រមមកតាមការទាញរបស់គេ

« មកខ្វល់ជាមួយខ្ញុំធ្វើអី?? »កែវភ្នែកមានពន្លឺសម្លឹងមើលមុខសង្ហាភ្លឹសៗរងចាំចម្លើយថាគេនិងតបមកវិញបែបណា

« ក៏អូនជា- .... »

« សាហាយស្មន់បងឬប្រពន្ធចុង?? »សម្លេងបន្លឺឡើងកាត់សម្ដីរបស់ជុងគុកធ្វើអោយគេដកដង្ហើមធំចេញមកទាំងតានតឹង

« បងគ្មានន័យបែបហ្នឹងទេមីន!! »

« កូនក្រមុំបងកំពុងចាំទៅរកគេទៅ!! »

« ហើយអូនទៅណា?? »ជុងគុកតម្លើងសម្លេងបន្ដិចនិងស្រវ៉ាចាប់ដៃជីមីនយ៉ាងលឿនពេលឃើញគេបង្វែលខ្លួនរកបើកទ្វារចេញទៅវិញ

« ខ្ញុំទៅវិញខ្ញុំមិនទាន់សប្បាយអស់ចិត្តទេ!! »

« អត់!!បងមិនអោយទៅ!! »

« តែខ្ញុំចង់ទៅ!! »

« ទៅរាំគៀកកើយនិងអាKentaបន្ដហេ៎ស?កុំសង្ឃឹមថាបានទៅ!! »

« ហេតុអីមិនបាន? »

« ដឹងតែបងមិនអោយទៅបានហើយ!!ងូតទឹកអាល៎ចូលគេងទៅល្អជាង »

« អត់!! »

« មីនកុំរឹងបានទេ?? »

« ខ្ញុំមិនបានរឹង គ្រាន់តែចង់សប្បាយមិនបានមែនទេ?? »

« មិនបាននិងហើយអូនដឹងទេថាបងខឹងប្រច័ណ្ឌពេលឃើញអូនស្និតស្នាលនិងអ្នកផ្សេងយល់ដែរទេ?? »

« យល់ហេ៎?ចុះបងយល់ពីខ្ញុំទេថាអារម្មណ៍ខ្ញុំវាយ៉ាងមិចខ្លះពេលឃើញបងរៀបការនិងគេបងគិតថាខ្ញុំមិនចេះខឹងមិនចេះប្រច័ណ្ឌគិតថាខ្ញុំគ្មានបេះដូងហ៎េ?? »សម្លេងតូចស្រែកកំហគដាក់គេមួយទំហឹងទាំងខឹងបាតដៃក៏រុញទ្រូងមាំជុងគុកផឹបៗអោយថយក្រោយតិចៗ

ស្នេហ៍លោកជនពាលDonde viven las historias. Descúbrelo ahora