ភាគ⁴⁶

439 69 6
                                    

ភាគ46
_________________

« អ្នកប្រុសជីមីន!! »Kentaស្រែកសឹងភ្លាត់សម្លេងនៅពេលឃើញរូបភាពនៅនឹងមុខរបស់ខ្លួនគេរហ័សចូលទៅលន់ជង្គង់ចុះលើកបីរាងតូចដែលស្លេកស្លាំងសម្លៀកបំពាក់ប្រលាក់ឈាមពាសពេញនៅមានល្វែងក្រោមដែលហូរមកទៀតវាច្រើនជាងម្សិលមិញឆ្ញាយខ្លាំងណាស់..

« kenta,..ហុឺ...ចុកពោះណាស់!!.. »ជីមីនថ្ងួចថ្ងូរចេញមកទាំងហូរទឹកភ្នែកសស្រាក់រួញខ្លួនលើដៃរឹងមាំព្រោះតែឈឺជាពន់ពេក

« មិនអីទេ,ទ្រាំបន្ដិចណា!! »នាយពោលពាក្យលួងលោមរាងតូចមុននឹងដាក់ជីមីនទៅលើគ្រែអ្នកជំងឺជីមីនក៏ចាប់ផ្ដើមរួញខ្លួនចូលគ្នាអោបពោះដែលចុកឆ្អួលស្ទើរដាច់ខ្យល់

Kentaដកដង្ហើមធំទាំងធ្វើអ្វីមិនត្រូវទើបស្រវ៉េស្រវា៉ទាញទូរស័ព្ទខលទៅខាងមន្ទីរពេទ្យអោយមកពិនិត្យមើលជីមីនជាបន្ទាន់មុននឹងខលទៅរកជុងគុកម្ដង

« ហុឹក...ហុឹក...ចុកណាស់Kenta...ជួយផង!!.. »សម្លេងយំនិងស្រែករបស់ជីមីនលឺឡើងកាន់តែខ្លាំងជីមីនស្រែកលែងខ្មាសអ្នកណាសំខាន់ពេលនេះគេឈឺចាប់វេទនាខ្លាំងណាស់ អ្នកណាក៏បានជួយគេផង!!

« ទ្រាំបន្ដិចៗណាអ្នកប្រុស!!.. »នាយដាក់ទូរស័ព្ទទុកវិញមុននឹងបែរមកក្រសោបដៃជីមីនលួងលោមដោយសម្លេងស្រទន់គេក៏ពិបាកចិត្តនៅពេលឃើញសភាពរបស់ជីមីននៅនឹងមុខបែបនេះ  ក្នុងរយៈពេលប៉ុន្មានខែដែលស្គាល់ដែលរស់នៅជាមួយជីមីនទោះបីមិនស្និតស្នាលគ្នាខ្លាំងក៏គេដឹងថារាងតូចម្នាក់នេះជាមនុស្សមានសន្ដានចិត្តល្អ ពេលខ្លះជីមីនក៏មកនាំគេនិយាយលេងញាំនេះញាំនោះជជែកកំដរភាពអផ្សុកគ្នាទៅវិញទៅមក រហូតដល់គេមានអារម្មណ៍ថាចាត់ទុកជីមីនជាប្អូនប្រុសរបស់គេម្នាក់ ពេលនេះក៏ត្រូវមកជួបទុកវេទនាគ្មានសាច់ញាតិនៅក្បែរមិនដឹងថាជីមីនលំបាកវេទនាមានអារម្មណ៍យ៉ាងមិច...សូម្បីតែគេពេលនេះក៏សឹងតែទប់ទឹកភ្នែកមិនជាប់ទៅហើយប៉ុន្មានដងហើយដែលជួបជីមីនក្នុងសភាពវេទនាបែបនេះ?លើកទីមួយអា៎ដៃឈាមស្រោចឡើងពេញបន្ទប់ទឹក លើកទីពីរត្រូវគេចាប់ចំរិតធ្វើបាប ពេលនេះក៏ធ្លាក់ខ្លួនឈឺស្រែកយំសស្រាក់រកជំនួយ ...ពេលណាជីវិតក្មេងម្នាក់នេះស្គាល់ភាពសប្បាយរីករាយដូចជាគេឯងខ្លះ??

ស្នេហ៍លោកជនពាលWhere stories live. Discover now