Ep²⁹

435 59 3
                                    

ភាគ29
__________________
*តុអាហារ
ក្រោយពេលជីមីនចាកចេញទៅគ្រប់គ្នាក៏ចាប់ផ្ដើមញាំនិងជជែកគ្នាលេងជារឿយៗធ្វើអោយតុបាយមានសប្បាយរីករាយគ្រប់គ្នាញញឹមសើចក្អាកក្អាយរហូតដល់បញ្ចប់អាហារពេលព្រឹកមួយនេះ គ្រួសារឈីគូក៏បានត្រឡប់ទៅដោយមានជុងគុក ជីននិងលោកស្រីគីរ៉ាជូនដំណើរមកដល់ខាងក្រៅ

« ម៉ាក់ត្រូវចេញទៅក្រៅ!! »លោកស្រីគីរ៉ាបន្លឺឡើងប្រាប់កូនប្រុសទាំងពីរនិងដើរចេញទៅរកឡានដែលចតទុកបន្សល់ទុកអោយកូនប្រុសទាំងពីរឈរសម្លឹងមើលមុខគ្នាភ្លឹសៗ

« សម្លឹងមើលអី?? »ជីនអោបដៃចូលគ្នានិងសួរបងប្រុសរបស់ខ្លួនដែលឈរធ្វើមុខជូរៗ

« Jinie!!ជួយបងបន្ដិចបានទេ? »

« ជួយ?ជួយអី?? »

« គ្មានអីធំធុំទេជួយលើកអាហារទៅអោយជីមីននិងនាំគេនិយាយលេងផងកុំអោយអផ្សុក!! »

« ហេតុអី?ចុះបង? »

« បងត្រូវទៅតុលាការ!! »

« មិនមែនរត់គេចពីបញ្ហាទេហ៎េស? »

« បងមានការពិតមែន!! »ជុងគុកតបនិងរ៉េភ្នែកចុះឡើងមិនហ៊ានសម្លឹងមើលភ្នែកជីនចំ

« បងជុង!!ការគេចពីបញ្ហាវាមិនមែនជារឿងល្អទេ បងគិតថាគេចថ្ងៃនេះស្អែកជីមីនគេនិងភ្លេចមែនទេ?បញ្ហានៅនិងមុខហើយដោះស្រាយអោយរួចទៅកុំអោយជំពាក់ជំពិនគ្នាជាងនេះអី ជីមីនអាចកំពុងរងចាំបងក៏ថាបាន!! »

« តែបង-បងគ្មានអ្វីត្រូវនិយាយជាមួយគេទេ!! »

« បងជុង!!!!មិនមែនបងគ្មានតែបងមិនហ៊ានប្រឈមមុខជាមួយគេច្រើនជាង កំហុសមួយនេះបងជាអ្នកសាងវាឡើងឬមិនមែន?បានជាបងខ្លាចនិងដោះស្រាយវា?? »

« ជីន!!បង-...

« បងស្រលាញ់ជីមីនទេ?? »

« ស្រលាញ់!!... »

« ចុះបងឈី?? »

« បង-....

« បងស្រលាញ់ទាំងពីរ?? »

« បងក៏មិនយល់អារម្មណ៍ខ្លួនឯងដែលជីន អារម្មណ៍បងចំពោះជីមីនគឺដដែលនៅស្រលាញ់គេដូចដើម តែចំពោះឈីបងក-ក៏ពិបាកលែងដៃគេដូចគ្នា!!..  »

ស្នេហ៍លោកជនពាលWhere stories live. Discover now